ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងធ្វើសកម្មភាព​ ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​ស្វាយ​រៀង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​បា​វិត​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​គេ តែ​ត្រូវ​ម្ចាស់​គេ​ទាន់​ប្តឹង​សមត្ថកិច្ច​ក្របួច​វាយ​ខ្នោះ​តែ​ម្តង​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក…

ខេត្ត​ស្វាយ​រៀង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​បា​វិត​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​គេ តែ​ត្រូវ​ម្ចាស់​គេ​ទាន់​ប្តឹង​សមត្ថកិច្ច​ក្របួច​វាយ​ខ្នោះ​តែ​ម្តង​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក នៅ​ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ឡុ​ង ឃ្លោក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ពោធិ​តា​រស់ ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រួត ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ​របស់​ជន​រង​គ្រោះ​ឈ្មោះ ភោ​ក ស៊ី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ មាន​ទី​លំនៅ​ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ ទាន់ ហើយក៍​ទូរ​សព្ទ័​ប្តឹង​មក​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ ហើយ​សមត្ថកិច្ច​បាន​ចាត់​កម្លាំង​ស្ទាក់​ចាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។ បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បា​វិត ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​កាន់កា​រិ​យា​ល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​នៅ​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៨​នេះ និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ