រំលឹក​តារា​ធ្លាប់​ទៅ​រស់នៅ​បរទេស ហើយ​ត្រឡប់​មក​ស្រុក​វិញ


រាជធានី​ភ្នំពេញ​ ៖​ តារា​ខ្មែរ​មួយ​ចំនួន​ធ្លាប់​បាន​ចាកចេញ​ទៅ​រស់នៅ​បរទេស ដោយ​ពី​ដំបូង​ហាក់ដូចជា​ចង់​រស់នៅ​ជា​អចិន្ត្រៃយ៍ តែ​គោលបំណង​នេះ​ខ្លះ​បាន​សម្រេច ខ្លះ​មិន​វិល​រស់នៅ​ស្រុក​វិញ​ដោយសារ​មូលហេតុ ផ្សេង​ៗ ។

បើ​តាម​ការ​រំលឹក​ពី​តារា​ជើង​ចាស់​ម្នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា តារា​មួយ​ចំនួន​ដែល​ធ្លាប់​ចេញ​ទៅ​រស់នៅ​បរទេស​មួយ​រយៈ ហើយ​ត្រឡប់​មក​ស្រុក​វិញ​នោះ​មាន​ដូច​ជា អ្នក​នាង​អឿ​ន ស្រី​មុំ អ្នក​នាង​ព្រំ រ​ដ្ឋា តារា​កំប្លែង​នាយ​ក្រឹម លោក​សុវណ្ណ មក​រា លោក​សាន ផានិត លោក​ពេជ្រ ពន្លឺ និង​អតីត​ពិធីករ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​លោក​លាន អា​ព្រី​ល​គី​នី​ន ជាដើម ។

បើ​និយាយ​ពី​តារាចម្រៀង​ដែល​មាន​ដើម​កំណើត​ពី​ខេត្តសៀមរាប អ្នក​នាង​អឿ​ន ស្រី​មុំ បាន​លែងលះ​ជា​ស្វាមី​ដោយ​ស្របច្បាប់ និង​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​។

គោលបំណង​លើក​ទី​មួយ​នៃ​ការ​ចង់​រស់នៅ​ប្រទេស​ដ៏​ទាន់​សម័យមួយ​នេះ​របស់​នាង​មិន​បាន​សម្រេច​ឡើយ ប៉ុន្តែ​គោលបំណង​ចង់​រស់នៅ​ក្រៅប្រទេស​ពី​តារា​រូប​នេះ​នៅ​ទាន់​បាន​​បញ្ចប់​ឡើយ ។ នាង​បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ជា​អាណិកជន​ខ្មែរ​នៅ​បារាំង ជា​អ្នក​បើក​តាក់ស៊ី ហើយ​បាន​រស់នៅ​ប្រទេស​នោះ​បាន​មួយ​រយៈ ក៏​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដោយសារ​រស់នៅ​មិន​ស្របច្បាប់ ។

អឿ​ន ស្រី​មុំ ចុង​ក្រោយ​បាន​វិល​មក​រស់នៅ​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​បាន​បែកបាក់​ស្វាមី​នៅ​ក្នុង​ប្រទេស​បារាំង ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​គ្នា ។

អ​តី​តារា​សម្តែង និង​ពិធី​ការិនី​សំឡេង​ស្រទន់​អ្នក​នាង​ព្រំ រ​ដ្ឋា ធ្លាប់​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​រយៈពេល​៦​ឆ្នាំ បន្ទាប់​ពី​រៀប​ការ​កាលពី​ឆ្នាំ​២០០៣ និង​មានកូន​ស្រី​ម្នាក់ ។ ក្រោយមក​បាន​ត្រឡប់​មក​ស្រុក​វិញ​បន្ទាប់​ពី​បែកបាក់​គ្នា​ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រង់ ។
បច្ចុប្បន្ន​អ្នក​នាង​ព្រំ រ​ដ្ឋា មិន​បាន​រស់នៅ​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ទេ ពោល​នាង​ជា​ថៅកែ​ផលិតកម្ម​ដែល​បាន​ផលិត​រឿង​ភាគ​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នានា ។

កំពូល​តារា​កំប្លែង​ជើង​ចាស់​លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម ធ្លាប់​ទៅ​រស់នៅ​អា​មេ​រិ​ក ពេល​ដែល​លោក​បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​នោះ​តាំងពី​ឆ្នាំ​១៩៩២ និង​២០០៤​។​តារា​កំប្លែង​រូប​នេះ​បាន​វិល​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ ក្នុង​អំឡុង​ឆ្នាំ​២០០៨ ដោយ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សា​ជា​ថ្មី ។ មូលហេតុ​នាំ​ឲ្យ​តារា​កំប្លែង​រូប​នេះ​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​ដំបូង​នាយ​ក្រឹម​បាន​ត្រឡប់​មក​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ចំណែក​ប្រពន្ធ​កូន​របស់​នាយ​បន្ត​រស់នៅ​អា​មេ​រិក ។

អតីត​តារា​សម្តែង​លោក​សុវណ្ណ មក​រា ធ្លាប់​រស់នៅ​ជាមួយ​ភរិយា​របស់​លោក​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​។ លោក​សុវណ្ណ មក​រា បាន​វិល​កាន់​ប្រទេស​កម្ពុជា​វិញ និង​បាន​ចូលរួម​ថត​ខ្សែភាពយន្ត​ថ្មី​មួយ​គឺ​រឿង​«​ភ្លើង​ព្យាបាទ​»​បន្ទាប់​ពី​លោក​បាន​សម្តែង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​​កង​យោធពលខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​រឿង​«​កំលោះ​ឡឺ​កឺ​» កាលពី​ចុងឆ្នាំ​២០១០ រួច​ត្រឡប់​ទៅ​នៅ​ជាមួយ​ភរិយា​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​វិញ ។ ប៉ុន្តែ​ក្រោយមក​តារា​រូប​នេះ​ក៏​បាន​វិល​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ ក្រោម​ពាក្យ​លេចលឺ​ថា ដោយសារ​តែ​លោក​បាន​កាត់​ផ្តាច់ចំណង​ស្នេហា​ជាមួយ​ភរិយា​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ ។

ចំណែក​អតីត​តារាចម្រៀង​លោក​លាន អា​ព្រី​ល​គី​នី​ន វិញ ត្រូវ​ប្រភព​អះអាង​ថា លោក​ក៏​ធ្លាប់​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​កបាន​មួយ​រយៈ​ដែរ ហើយ​ក៏​បាន​វិល​ត្រឡប់​មក​វិញ ប៉ុន្តែ​មិន​ត្រូវ​បាន​នរណា​ម្នាក់​ទម្លាយ​ពី​ហេតុផល​នៃ​ការ​វិល​ត្រឡប់​ពី​អា​មេ​រិ​ក​ពី​តារា​រូប​នេះ​ឡើយ។  បច្ចុប្បន្ន​លោក​លាន អា​ព្រី​ល​គី​នី​ន មាន​ជំនួញ​ផ្ទាល់ខ្លួន ក្រៅពី​អាជីព​សិល្បៈ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ