ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់មុខ​ចោរប៉ុណ្ណោះហើយ… សង្ឃឹមមិនយូរទេ បំបែកបានហើយ

5 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​​ចោរ​មួយ​ក្រុម តែ​គេ​មិនដឹង​មាន​ប៉ុន្មាន​នោះ​ទេ បាន​ធើ្វ​សកម្មភាព​គាស់​បង្អួច​ដាក់​កង្ហារ​បូម​ខ្យល់ ចូល​លួច​យក​​ទូដែកបាត់ កាលពីយប់ថ្ងៃទី០៣ សីហា ស្ថិតនៅ​រោង​ចក្រ​ដេរកាបូបមួយកន្លែង…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​​ចោរ​មួយ​ក្រុម តែ​គេ​មិនដឹង​មាន​ប៉ុន្មាន​នោះ​ទេ បាន​ធើ្វ​សកម្មភាព​គាស់​បង្អួច​ដាក់​កង្ហារ​បូម​ខ្យល់ ចូល​លួច​យក​​ទូដែកបាត់ កាលពីយប់ថ្ងៃទី០៣ សីហា ស្ថិតនៅ​រោង​ចក្រ​ដេរកាបូបមួយកន្លែង ​ក្នុង​ភូមិ​ភ្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។

សេចក្តីរាយការណ៍​បន្ត​ថា ទូដែក​ដែលបាត់នោះ​ ត្រូវ​ចោរ​លើកយក​ចេញពី​ក្រោម​តុ​ធ្វើការ​របស់​ថៅកែ​​ ហើយ​​បាន​យក​ទូដែក​នោះ មក​​​គាស់កកាយ​​យក​សម្ភារ​នៅ​ក្នុង​ព្រៃ​ខាងត្បូង​ ឈៀង​ខាងលិច​រោងចក្រ មាន​ចម្ងាយ​ប្រមាណ​២០០​មែ​៉​ត្រ ។

ប្រភព​បន្ត​ថា ចំពោះ​សម្ភារ​ដែល​បាត់បង់ គឺ​មាន​កុំព្យូទ័រ​២​គ្រឿង និង​សម្ភារ​ក្នុង​ទូដែក គឺ​នៅ​មិន​ទាន់​ដឹង​មាន​​អ្វីខ្លះ​នោះ​ទេ ព្រោះ​រង់ចាំ​ថៅកែ​ត្រឡប់​មក​ពី​ហុងកុង​វិញ​សិន ទើប​ដឹង​ច្បាស់ ។

គួរ​បញ្ជាក់​ថា នៅ​រោងចក្រ​ខាងលើ គឺ​មាន​សន្តិសុខ​យាម​ពេល​យប់​ចំនួន​៤​នាក់ ពី​ខាង​ក្រុមហ៊ុន «​ធី​ភី​អែ​ស​»​។
បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ហើយ ។

ព័ត៌​មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ