ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​វាយ​យក​ថ្មភ្នំ​ម្នាក់​ស្លា.ប់ ដោយ​ចរន្ត​អគ្គ​ស​នី​បូមទឹក​ក្នុង​រណ្តៅ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក មាន​ករណី​បុរស ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ នៅ​ចំណុច​ក្នុង​ការដ្ឋាន​វាយ​យក​ថ្ម​ភ្មំ​ខ្សាក របស់​ក្រុមហ៊ុន ហុង…

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក មាន​ករណី​បុរស ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ នៅ​ចំណុច​ក្នុង​ការដ្ឋាន​វាយ​យក​ថ្ម​ភ្មំ​ខ្សាក របស់​ក្រុមហ៊ុន ហុង ហ្វុ​ង ស្ថិត​នៅ ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ វី សែ ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ​មុខរបរ​កម្មករ​បូមទឹក (​វាយ​យក​ថ្មភ្នំ​ខ្សាក​) មាន​ទីលំនៅ​ភូមិ​ជន្លង់ម្លូរ ឃុំ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ករណី​ខាងលើ​នេះ​ត្រូវ​បាន​សាក្សី​កម្មករ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វាយ​ថ្មភ្នំ​ដូច​គ្នា រៀបរាប់​ប្រាប់​សមត​ត្ថ​កិច្ច​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ វី សែ ហៅ​ត្រេ​ន បាន​ទៅ​បូមទឹក​ចេញពី រណ្ដៅ​ត្បាល់កិន​ថ្ម​ទី​២​។ ពេល​នោះ​មាន​មេការ​ចិន​ម្នាក់​ឈ្មោះ ហុង វៃ​ហ្វុ​ង បាន​ដើរ​ពិនិត្យ​ការងារ​កិន​ថ្ម ក៏​បានឃើញ ដាច់​ចរន្តអគ្គិសនី​ត្រង់​កន្លែង​បូមទឹក ស្រាប់តែ​ឃើញ​ឈ្មោះ វី សែ ហៅ​ត្រេ​ន ដេក​ផ្កាប់មុខ នៅ​ក្នុង​រណ្តៅ​នោះ ដែល​មានទឹក​ត្រឹម​ពាក់កណ្តាល​ភ្លៅ​។

សាក្សី​ជា​កម្មករ​បាន​បន្ត​ថា ពេល​ឃើញ​ដូច្នោះ ឈ្មោះ ហុង វៃ​ហ្វុ​ង បាន​ហៅ​ខ្លួន​ជួយ​លើក​ជន​រង​គ្រោះ​ឡើង​គោ​គ រួច​ដឹក​ឈ្មោះ វី សែ ហៅ​ត្រេ​ន តាម​រថយន្ត​មក​ទៅ​ពេទ្យ​បង្អែក​ស្រុក​ស្អាង ប៉ុន្តែ​ឈ្មោះ វី សែ ហៅ​ត្រេ​ន បាន​ដាច់ខ្យល់​ស្លាប់ ពេល​ដល់​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង និង​គ្រូពេទ្យ​ស្រុក បាន​ចុះ​ទៅ​ពិនិត្យ​ស្លាកស្នាម​ជន​រង​ជន​គ្រោះ ដោយ​ឃើញ​មាន​រលាត់​កូន​ជើង​ខាងឆ្វេង​០១​កន្លែង ស្នាម​រលាត់​ខ្នង​០១​កន្លែង និង​មាន​ស្នាម​ជាំ​ម្រាមដៃ​ខាងឆ្វេង​១​កន្លែង ក្រៅពី​នេះ​ពុំ​មាន​អ្វី​គួរ​ឲ្យកត់សម្គាល់​ទេ​។

ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច យោង​លើ​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង តាម​ការ​បំភ្លឺ​ពី​សាក្សី និង​ការ​អះអាង​ពី​ឈ្មោះ ហុង វៃ​ហ្វុ​ង មេការ​ក្រុមហ៊ុន​ចិន បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ វី សែ ហៅ​ត្រេ​ន ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​(​ម៉ូ​ទ័​រ​បូមទឹក​) ដែល​នៅ​ក្ន​ងរ​ណ្តៅ​ទឹក​នោះ​ប្រាកដ​មែន​។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​រួច សាកសព​ត្រូវ​បាន​ប្រគល់ ឲ្យ​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ