ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​! ស្រីៗ​ឈរ​ដង្ហែ​​លក់តាម​ផ្លូវ​រថភ្លើង​ម៉​ង ដល់​ឆែក​​សុទ្ធតែ​លាក់​ក្នុង​ខ្លួន (​មានវី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជើង​ខ្លាំង​ដែល​ជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ចំនួន​២​​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​ថ្នាំ​ញៀន​បាន​រហូត​ទៅ​ដល់​ចំនួន​៧៥​កញ្ចប់​ឯណោះ ខណៈ​ដែល​ពួក​នាង​កំពុង​តែ​នាំ​គ្នា​ឈរ​ចែកចាយ​នៅ​តាម​ផ្លូវ​រថភ្លើង ក៏​ជួប​កម្លាំង​ល្បាត​តែ​ម្តង ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជើង​ខ្លាំង​ដែល​ជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ចំនួន​២​​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​ថ្នាំ​ញៀន​បាន​រហូត​ទៅ​ដល់​ចំនួន​៧៥​កញ្ចប់​ឯណោះ ខណៈ​ដែល​ពួក​នាង​កំពុង​តែ​នាំ​គ្នា​ឈរ​ចែកចាយ​នៅ​តាម​ផ្លូវ​រថភ្លើង ក៏​ជួប​កម្លាំង​ល្បាត​តែ​ម្តង ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវរ​ថយ​ភ្លើង R6 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូ​នេ​ពេញ​។

តាម​ប្រភព​ពី​នគរបាល​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ទាំង​២​នាក់​ខាងលើ​នេះ ១-​ឈ្មោះ ខ្លុយ ស្រី​អូន អាយុ​៣៥​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​បី ឃុំ​រាយ​ប៉ាយ ខេត្តកំពង់ចាម ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៧០​កញ្ចប់​តូច និង​២-​ឈ្មោះ វី ចាន់​ធី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​តូច​។

ប្រភព​ដដែល​ប្រាប់​បន្ត​ទៀត​ថា មុន​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​បាន​នាំ​គ្នា​ចេញ​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដូច​សព្វមួយដង លុះដល់​ចំណុច​ខាងលើ​ក៏​ប្រទះ​ឃើញ​ស្ត្រី​ជា​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​តែ​នៅ​ឈរ​នៅ​លើ​ផ្លូវរ​ថយ​ភ្លើង​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នោះ ដោយ​សង្ស័យ​កម្លាំង​លោក​ក៏​ហៅ​ពួក​នាង​សួរនាំ ស្រាប់តែ​ឆែក​ឃើញ​ថ្នាំ​ញៀន​លាក់​ទុក​ក្នុង​ខ្លួន រហូត​ទៅ​ដល់​៧៥​កញ្ចប់​តូច​ឯ​ណ្ណោះ ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពេល​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់ និង​ដកហូត​ថ្នាំ​ញៀន ជា​វត្ថុ​តាង​រួច​ហើយ ក៏​បាន​នាំ​ពួក​គេ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​សាកសួរ និង​ធ្វើ​កំណត់ហេតុ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ