ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អនុគ្រោះ​បំណុល​ដល់​កសិករ​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ​បាន​អនុញ្ញាត​ឲ្យ​មានការ​ពន្យារ​ពេល​សងបំណុល និង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​សម្រាប់​កសិករ​ទ្រង់ទ្រាយ​តូច ដើម្បី​ជំរុញ​ដល់​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​នេះ ។ យោង​តាម​លោក Nathporn Chatusripitak ទីប្រឹក្សា​ប្រចាំ​ខុទ្ទកាល័យ​នេះ…

ទីក្រុង​បាងកក ៖ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ​បាន​អនុញ្ញាត​ឲ្យ​មានការ​ពន្យារ​ពេល​សងបំណុល និង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​សម្រាប់​កសិករ​ទ្រង់ទ្រាយ​តូច ដើម្បី​ជំរុញ​ដល់​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​នេះ ។

យោង​តាម​លោក Nathporn Chatusripitak ទីប្រឹក្សា​ប្រចាំ​ខុទ្ទកាល័យ​នេះ បាន​ឲ្យ​ដឹង​ថា វិធានការ​ទាំងនេះ​ចាំបាច់​ណាស់ ពីព្រោះ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​ថៃ​បន្ត​ជួប​ប្រទះ​នឹង​បញ្ហា​តម្លៃ​ឡើង​ចុះ និង​គ្រោះ​ធម្មជាតិ ។

ក្រោម​វិធានការ​ទាំង​ពីរ​នេះ រដ្ឋាភិបាល​ថៃ​អាច​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​រយៈពេល​១​ឆ្នាំ សម្រាប់​កសិករ​ទ្រង់ទ្រាយ​តូច គឺ​ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា​ឆ្នាំ​នេះ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ដែល​បាន​ខ្ចីប្រាក់​ដំបូង​ចំនួន​៩.០០០​ដុល្លារ ។

រដ្ឋាភិបាល​នឹង​រ៉ាប់រង​លើ​អត្រា​ការ​ប្រាក់​ប្រចាំឆ្នាំ​ចំនួន​២,៥% ខណៈ​ធនាគារ Bank of Agriculture and Agricultural Cooperatives (BAAC) នឹង​រ៉ាប់រង​អត្រា​ការ​ប្រាក់​០,៥%​ទៀត ។

កម្មវិធី​អនុគ្រោះ​បំណុល​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​អស់​ជិត​៥០០​លាន​ដុល្លារ ។ ទោះជា​យ៉ាងណា កសិករ​នៅ​តែ​ត្រូវ​បង់ការ​ប្រាក់​ជា​ធម្មតា​សម្រាប់​រាល់​ប្រាក់​កម្ចី​ដែល​លើស​ពី​៩.០០០​ដុល្លារ ។

ធនាគារ BAAC បាន​ឲ្យ​ដឹង​ថា កសិករ​ទ្រង់ទ្រាយ​តូច​ខ្ចីប្រាក់​ប្រមាណ​១៩,៦​ប៊ី​លាន​ដុល្លារ ខណៈ​រដ្ឋាភិបាល​គិត​ថា កសិករ​ចំនួន​១០​លាន​នាក់​មាន​សិទ្ធិ​ទទួល​បានការ​អនុគ្រោះ​នេះ ។

សម្រាប់​វិធានការ​មួយទៀត លោក Nathporn Chatusripitak បាន​និយាយ​ថា ខុទ្ទ​កាល័យ​​នាយក​រដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឲ្យ​មានការ​ពន្យារពេល​សង​ប្រាក់​កម្ចី រហូត​ដល់​រយៈពេល​៣​ឆ្នាំ (​ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១) សម្រាប់​អ្នក​ដែល​បាន​ខ្ចីប្រាក់​ពី​ធនាគារ BAAC ប្រមាណ​៣,៨១​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ