ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​ម្តាយចុង​ត្រូវ​ដោះ​លែង​វិញ​ហើយពី​រឿង​ជម្លោះ​ដណ្តើម​កេ​រិ៍​រវាង​កូនដើម

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រឿង​ជម្លោះ​ដណ្តើម​កេ​រិ៍​រវាង​កូនដើម និង​ម្តាយចុង​នោះ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ នេះ​ត្រូវ​បាន​តុលា​ដោះ​លែង​ស្ត្រី​ជា​ម៉ែចុង​វិញ​ហើយ បន្ទាប់​ពី​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​តុលា​រួច​មក ។ ចំណែក​ជន​រង​គ្រោះជា​ឪពុក​ដែល​ត្រូវជា​គេ​បង្ខាំង​នោះ…

ខេត្តសៀមរាប ៖ រឿង​ជម្លោះ​ដណ្តើម​កេ​រិ៍​រវាង​កូនដើម និង​ម្តាយចុង​នោះ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ នេះ​ត្រូវ​បាន​តុលា​ដោះ​លែង​ស្ត្រី​ជា​ម៉ែចុង​វិញ​ហើយ បន្ទាប់​ពី​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​តុលា​រួច​មក ។

ចំណែក​ជន​រង​គ្រោះជា​ឪពុក​ដែល​ត្រូវជា​គេ​បង្ខាំង​នោះ ត្រូវ​បានកូន​របស់​ខ្លួន​បញ្ជូន​ទៅ​មើលជំងឺ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ផង​ដែរ ព្រោះ​គាត់​ចេះ​តែ​ភ្លេចភ្លាំង ។

ចំពោះ​ម្តាយចុង​នោះ​មានឈ្មោះ​ឈ្មោះ ទ្រី ណៃ​ហៀ​ក អាយុ​៤៨​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។ រីឯ​ឪពុក​មានឈ្មោះ​មិន ឡ​ម ហៅ​លី ឡ​ម ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ។

បញ្ជាក់៖  កូនដើម​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ម្តាយចុង​ពី​បទ​ឃុំឃាំង​ឪពុក​របស់​ខ្លួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ