ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​២​ខ្នង​… ម្ចាស់​បាន​ត្រឹមតែ​ឈរ​ទ្រហោយំ​តែ​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា លំ​នៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​ ដោយភ្លើង​បាន​ត្របាក់​អស់​ស្ទើរ​ទាំង ស្រុង នៅ​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ សីហា…

ខេត្តបាត់ដំបង​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា លំ​នៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​ ដោយភ្លើង​បាន​ត្របាក់​អស់​ស្ទើរ​ទាំង
ស្រុង នៅ​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ សីហា នេះ ស្ថិត​ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។

បើតាម​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ទាំង​២​ខ្នងខាងលើ​​នេះ ធ្វើ​​ពីឈើ​ប្រក់​ស័ង្កសី ដែល​ផ្ដើម​ចេញពីផ្ទះ​ឈ្មោះ​វ៉ា កូ​លាប ភេទ​ស្រី អាយុ​៦០​ឆ្នាំ ហើយ​បាន​រាលដាល​ឆេះ​ដល់​ផ្ទះ​១​ខ្នង​ទៀត នៅ​ក្បែរ​នោះ​ដែល​ម្ចាស់​បិទទ្វារ​មិន​បាន​នៅ ។ អាជ្ញាធរ​​ប្រាប់​ទៀត​ថា ផ្ទះ​របស់​ឈ្មោះ​វ៉ា កូ​លាប ដែល​ជា​ចំណុច​ចាប់ផ្ដើម​ត្រូវ​ឆេះ​ទាំងស្រុង រីឯ​១​ខ្នង​ទៀត ដែល​សង់​នៅ​ជាប់​គ្នា​ឆេះ អស់​ជាង​ពាក់កណ្ដាល ។ បើ​តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​ទៀត​ថា មិន​មានទ្រព្យ​សម្បត្តិ​ណា​បន្តិច ដែល​នៅ​សេសសល់​ទេ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ច្របូកច្របល់​ដែល​អគ្គី​ភ័យ កំពុង​លេប​ត្រ​បាត់​លំនៅ​ឋាន​យ៉ាង​សាហាវ កូនស្រី​ម្ចាស់ផ្ទះ​ឈ្មោះ​ជា សុខ​គង់ អាយុ​៣១​ឆ្នាំ បាន​ស្រែ​ទ្រហោ​រយំ​បណ្ដើរ​និយាយ​បណ្ដើរ​ថា អគ្គិភ័យ​នោះ បាន​ចាប់ផ្ដើម​ឆេះ​នៅ​ផ្នែក​ខាងលើ​ផ្ទះ​បន្ទាប់​ពី​គាត់​ឮ​សំលេង​ផ្ទុះ ខណ​:​ពេល​ដែល​គាត់​និង​ក្រុម​គ្រួសារ​កំពុង​ដាំ​ស្លរ​នៅ​ខាង​ក្រោម ។ គាត់​សង្ស័យ​ទុ​រ​ស្សេ​ខ្សែភ្លើង ទើប​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​ឡើង​។

គាត់​និយាយ​ទៀត​ថា ពេល​ឃើញ​អណ្ដាតភ្លើង​ឆេះ​យ៉ាង​ខ្លាំង​បែប​នេះ គាត់​បាន​អូស​ដៃ​កូន​និង​ម្ដាយ​របស់​គាត់​រត់​ចេញពីផ្ទះ​ដោយ​មិន​បាន​យក​អ្វី​មក​ជាមួយ​ទេ ហើយ​ក៏​មិន​បាន​សម្រុកចូល​ទៅ​រំដោះ​យក​ទ្រព្យ​សម្បត្តិ​​អ្វី​ដែរ ព្រោះ​អណ្ដាតភ្លើង​ឆេះ​ខ្លាំង​ពេក ។ ដូច្នេះ​គាត់​និង​ម្ដាយ​បាន​ត្រឹម​ស្រែកយំ​ឈរ​មើល​ព្រះ​អគ្គិ​លេប​ត្របាក់​ទ្រព្យសម្បត្តិ​ទាំង​ក្ដី​រន្ធត់​តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នោះ​មុន​ពេល​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​ចុះ​ទៅ​ដល់​ដើម្បី​អន្តរា​គម​ន៏ គេ​ឃើញ​អ្នក​ភូមិ​បាន​នាំ​គ្នា​យក​ធុង​ដងទឹក​ពាង​យ៉ាង​ពពាក់ពពូន​ដើម្បី​ជួយ​ពន្លត់ភ្លើង តែ​មិន​អាច​ធ្វើ​ឲ្យ​កម្លាំង​ភ្លើង​ថម​ថយ​ឡើយ ប៉ុន្តែ​ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​បាន​ទៅ​ដល់ទី​នោះ​។

រថយន្ត​ពន្លត់អគ្គីភ័យ​បាន​បាញ់​ពន្លត់ និង​បាញ់​ការពារ​មិន​ឲ្យ​អគ្គី​ភ័យ​ឆេះ​ឆ្លង​រាលដាល​ដល់​លំនៅ​ឋាន​ដទៃ​ទៀត​ដែល​កំពុង​ប្រឈម​នៅ​ក្បែរ​ៗ​នោះ​។ យ៉ាងនេះ​ក្ដី​អគ្គី​ភ័យ​ដែល​មាន​សន្ទុះ​យ៉ាង​ខ្លាំង​និង​លឿន​បំផុត​នោះ​បាន​បំផ្លាញ​ផ្ទះ​២​ខ្នង​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​របស់​រថយន្ត​ពន្លត់អគ្គីភ័យ​សម្រាប់​ការ​ជួយ​អន្តរាគមន៍​នេះ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​លើ​ភូមិសាស្ត្រ​នៅ​ទីនោះ គឺ​បញ្ហា​ច្រកចូល​តូច​ចង្អៀត ផ្លូវ​លំបាក​ដែល​អាជ្ញាធរ​គួរតែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ ។

អត្ថបទសរសេរ ដោយ