ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចង់​បង្កើន​ពន្ធ​ទ្វេ​ដង​លើ​ផលិតផល​ចិន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ស្រ​ដៀង​គ្នា​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​លោក​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ពិចារណា​បង្កើន​ពន្ធ​ទ្វេ​ដង​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ដែល​នាំ​ចូល​មក​កាន់​សហរដ្ឋអាមេរិក ។ គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​២៥%…

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ស្រ​ដៀង​គ្នា​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​លោក​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ពិចារណា​បង្កើន​ពន្ធ​ទ្វេ​ដង​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ដែល​នាំ​ចូល​មក​កាន់​សហរដ្ឋអាមេរិក ។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​២៥% លើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​​ដុល្លារ​កាលពីដើម​ខែកក្កដា កន្លង​មកនេះ ហើយ​ការ​ត្រួតពិនិត្យ​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ចំនួន​១៦​ប៊ី​លាន​ដុល្លារ​ទៀត គឺ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា កន្លង​មក​ផង​ដែរ ។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​១០%​លើ​ផលិតផល​របស់​ប្រទេស​ចិន​២០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ហើយ​សហរដ្ឋអាមេរិក​អាច​នឹង​បង្កើន​ពន្ធ​រហូត​ដល់​២៥%​ឯណោះ ។

តាម​ប្រភព​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​គ្នា​នេះ អ្នកតំណាង​រតនាគារ​សហរដ្ឋអាមេរិក លោក Steven Mnuchin និង​ឧបនាយករដ្ឋមន្ត្រី​ប្រទេស​ចិន លោក Liu He កំពុង​តែ​ពិភាក្សា​គ្នា ខណៈ​ស្វែងរក​វិធី​ចរចា​ផង​ដែរ ។

តម្លៃ​ប្រាក់​យន់​របស់​ចិន​បាន​ធ្លាក់​ចុះ​អស់​៤​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ រហូត​ដល់​កម្រិត​ទាប​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ។ បើ​ទោះបីជា​មន្ត្រី​អា​មេ​រិ​ក​និង​ចិន​បាន​បង្ហាញ​សញ្ញា​ថា ប្រទេស​ទាំង​ពីរ​អាច​នឹង​ចាប់ផ្តើម​ការ​ចរចា​ជា​ថ្មី ប៉ុន្តែ​ភាគី​ទាំង​សងខាង​បាន​ផ្អាក​ការ​ចរចា​អស់​ជិត​២​ខែ​មក​ហើយ ។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​ចិន លោក Wang Yi បាន​ថ្លែង​ថា ៖« ចិន និង​សហរដ្ឋអាមេរិក​បាន​ពិភាក្សា​គ្នា​ជា​ច្រើន​ដង​មក​ហើយ និង​បាន​ព្រម​ព្រៀង​​លើ​ចំណុច​សំខាន់​ៗ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ សហរដ្ឋអាមេរិក​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ឬ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ចិន​ឡើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ