ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាសូរ! ដើរ​តែ​លតា​ល​ម្នាក់ឯង​ត្រូវ​រថយន្ត​បុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនអនាថា​ម្នាក់​ដើរ​តែលតោល​ម្នាក់ឯង​ឆ្លងថ្នល់​ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បើក​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​កណ្តាល​ថ្នល់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១ ខែសីហា នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ចុះ​ទៅ​ពេទ្យ​រុ​ស្ស៊ី សង្កាត់​ស្ទឹង​មាន​ជ័យ​២…

រាជធានី​ភ្នំពេញ ៖ បុរស​ជនអនាថា​ម្នាក់​ដើរ​តែលតោល​ម្នាក់ឯង​ឆ្លងថ្នល់​ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បើក​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​កណ្តាល​ថ្នល់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១ ខែសីហា នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ចុះ​ទៅ​ពេទ្យ​រុ​ស្ស៊ី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខ​ណ្ឌមាន​ជ័យ​។

 ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា រាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ជនអនាថា​រង​គ្រោះ​ខាងលើ​នោះ ដើរ​តែលតោល​តែ​ម្នាក់ឯង​មាន​ស្ពាយ​កា​រ៉ុ​ង​ពណ៌​ស​មួយ ហើយ​នៅ​ដៃ​មាន​កាន់​កាវ​ក្បាល​ឆ្កែ​ទុក​សម្រាប់​ហិត តែងតែ​ដើរទៅ​មក​ៗ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រហូត​ទៅ​ដល់​មុខ​ពេទ្យ​រុ​ស្ស៊ី គ្មាន​គោលដៅ​ច្បាស់លាស់ ពេល​យប់​ដេក​តាម​គំនរ​សំរាម និង​មុខ​ផ្ទះ​គេ ពេល​ខ្លះ​មាន​គេ​សួរនាំ​ដែរ តែ​ជនអនាថា​ម្នាក់​នោះ​ឆ្លើយ​ខ្លី​ៗ ហើយ​ព្យាយាម​ដើរ​គេច​ចេញពី​កន្លែង​ណា​ដែល​មនុស្ស​ច្រើន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​កើតហេតុ គេ​ឃើញ​ជនអនាថា​ដែល​រង​គ្រោះ​នោះ​ដើរ​ហិតកាវ​ទៅ​មក​ៗ​តាម​បណ្តោយ​ផ្លូវ​២៧១ លុះ​មក​ដល់​ចំណុច​កើតហេតុ គាត់​បាន​ដើរ​ឆ្លងផ្លូវ​មក​ដល់​កណ្តាលផ្លូវ​បាន​ឡើង​លើ​របាំង​ថ្ម​ទ្រូងផ្លូវ​រួច​លោត​ចុះ​ដើម្បី​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត ក៏​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ធ្វើ​ដំណើរ​ចុះ​មក​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បុក​ជនអនាថា​ខាងលើ​នោះ​ពេញទំហឹង បណ្តាល​ឱ្យ​គាត់​ដួល​បោក​នឹង​ថ្នល់​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង​នៅ​កណ្តាល​ថ្នល់​។ ភ្លាម​ៗ​នោះ​ក៏​មាន​ពលរដ្ឋ​ចិត្តល្អ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរា​គម​ន៏​ដោយ​លើក​ជនអនាថា​នោះ​ដាក់​មក​កៀន​ផ្លូវ និង​មាន​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចិត្តល្អ​ម្នាក់​បើក​ឆ្លងកាត់​ទីនោះ​ឃើញ​ហើយ​អាណិត​ក៏​ជួយ​ដឹក​ជនអនាថា​ម្នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ​រុ​ស្សី ភ្លាម​ៗ​ដែរ​។

ក្នុង​ហេតុការណ៍​នេះ​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​តាម​រយៈ​អ្នក​សារ​ព​ត៌​មាន អោយ​អាជ្ញាធរ ឬ​អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​សង្គ្រោះ​ជនអនាថា​ដែល​រង​គ្រោះ​ខាងលើ​នោះ​ផង មើលទៅ​គាត់​ពិតជា​គួរ​ឱ្យ​អាណិត​ខ្លាំង​ណាស់ ដូច​ជា​យក​គាត់​ទៅ​បន្សាប​សារធាតុ​ញៀន និង​បណ្តុះបណ្តាល​គាត់​ឱ្យ​មាន​ជំនាញ​ផ្ទាល់ខ្លួន​មួយ ដើម្បី​អនាគត​ទៅ​ថ្ងៃ​មុខ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ