ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កួច​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន​18​ខ្នង​រួម​ទាំង​សម្ភារ​ និង​របួស​2​នាក់​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គ្រោះ​មហន្តរាយ​ដោយ​ខ្យល់​កួច​ជា​លើក​ទី​២ បណ្តាល​ឱ្យ​លំនៅឋាន​​ប្រជា​ពលរដ្ឋ​ចំនួន​១៨​ខ្នង​ប៉ើង​របើក​ដំបូល​ ក្នុង​នោះ​ខូចខាត​ធ្ងន់​អស់​ចំនួន​៥ខ្នង​ និង​ស្រាល​ចំនួន​១៣​ខ្នង ។​ ចំណែក​សម្ភារ​ខូចខាត​មាន​ម៉ូតូ​១​គ្រឿង​ និង​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ដោយសារ​ផ្ទះ​រលំ​សង្កត់​លើ​ រី​ឯ​ស្ត្រី​ចំណាស់​ម្នាក់​ និង​យុវជន​ម្នាក់​រង​របួស​ស្រាល​ដោយ​ឈើ​ធ្លាក់​លើ​ត្រូវ​ជើង​ខាង​ឆ្វេង​ទាំង​ពីរ​នាក់។

ខេត្ត​ប៉ៃលិន ៖ គ្រោះ​មហន្តរាយ​ដោយ​ខ្យល់​កួច​ជា​លើក​ទី​២ បណ្តាល​ឱ្យ​លំនៅឋាន​​ប្រជា​ពលរដ្ឋ​ចំនួន​១៨​ខ្នង​ប៉ើង​របើក​ដំបូល​ ក្នុង​នោះ​ខូចខាត​ធ្ងន់​អស់​ចំនួន​៥ខ្នង​ និង​ស្រាល​ចំនួន​១៣​ខ្នង ។​ ចំណែក​សម្ភារ​ខូចខាត​មាន​ម៉ូតូ​១​គ្រឿង​ និង​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ដោយសារ​ផ្ទះ​រលំ​សង្កត់​លើ​ រី​ឯ​ស្ត្រី​ចំណាស់​ម្នាក់​ និង​យុវជន​ម្នាក់​រង​របួស​ស្រាល​ដោយ​ឈើ​ធ្លាក់​លើ​ត្រូវ​ជើង​ខាង​ឆ្វេង​ទាំង​ពីរ​នាក់។​

ហេតុ​ការណ៍​ខ្យល់​កួច​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ មីនា​​ នៅ​ចំណុច​ស្រុង​មាន​ជ័យក្នុង​ភូមិ​ក្ងោក​ ឃុំស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ។​ អ្នក​រងគ្រោះ​ម្នាក់​ឈ្មោះ ទី វុទ្ធី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ប្រាក់​ យឿន​ ភេទ​ស្រី​ អាយុ​៧៩​ឆ្នាំ​ ។​ សូម​រំឭក​ថា​ កាល​ពី​កន្លះ​ខែ​មុន​នៅ​ស្រុក​សាលា​ក្រៅ​ ផ្ទះប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​បាន​ប៉ើង​ដំបូល​រង​ការ​ខូចខាត​ដោយ​ខ្យល់​កួច​ ហើយ​យុវជន​ម្នាក់​ និងស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសាររន្ទះ​បាញ់​ជាបន្ត​បន្ទាប់ ។​

ប្រភព​ព័ត៌​មាន​ពី​លោក​ប៉ន ឆន​ អាយុ​៣៩​ឆ្នាំ​ អ្នក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ភូមិ​ក្ងោក​រៀប​រាប់​ថា​ នៅ​វេលា​ម៉ោង​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ មីនា​នោះ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាងធំ​លាយ​ឡំ​ទៅ​ដោយ​ខ្យល់​បោក​បក់​យ៉ាង​ខ្លាំង​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ព្រម​ទាំង​នាំ​មក​ជា​មួយ​នូវ​ព្រិល​ទឹក​កក​មិនធ្លាប់​មាន​ផងដែរ ។​ ខ្យល់​កួច​ដ៏​កំណាច​នេះ​បានធ្វើ​ឱ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​១៨​ខ្នង​រង​ការ​ខូច​ខាត​ តែ​សំណាង​ល្អ​មនុស្ស​នៅ​ក្នុង​ផ្ទះ​ចំនួន​៥​ទៅ​៦​នាក់​អត់​រង​គ្រោះ​ថ្នាក់​ទេ​ពេល​ខ្យល់​បោក​បក់​នោះ។​

ប្រភពបន្ត​ទៀត​ថា ខណៈ​កំពុង​មាន​ភ្លៀង​ នៅ​ផ្ទះ​ក្បែរ​ៗ​គ្នា​នោះ​ដែរ​មនុស្ស​ពីរ​នាក់​ត្រូវ​ឈើ​ប៉ើង​ធ្លាក់​ត្រូវជើង​ខាង​ឆ្វេង​ ។​នៅ​ព្រឹ​ក​ថ្ងៃ​ទី​១ មេសា​ គេឃើញ​លោក​សូ កង នាយក​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ចុះ​ទៅ​ពិនិត្យ​មើល និង​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការប៉ះ​ពាល់​ទាំង​នេះ​​ ៕​