ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ និង​មន្ទីរ​កសិកម្ម​ចែក​ពូជស្រូវ និង​ចុះ​ជួយ​ស្ទូងស្រូវ​ពលរដ្ឋ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ដោយសារ​បញ្ហា​អាកាសធាតុ​មានការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នោះ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ពូជស្រូវ​ជា​បន្ទាន់​ដើម្បី​ផលិត​ឲ្យ​ត្រូវ​នឹង​អាកាសធាតុ​ដោយ​មានការ​ពិភាក្សា​ស្វែងរក​ការ​គាំទ្រ​ពី​ក្រសួង មន្ទីរ​ជំនាញ​ផង​ដែរ សំដៅ​ជម្នះ​ឧបសគ្គ​ដែល​កំពុង​យាយី​នៅ​ក្នុង​តំបន់ ។ លោក ពេ​ជ សាវ៉ា​ន់ អភិបាលរង​ខេត្តស្វាយរៀង​បាន​ស្នើ​ដល់​ពលរដ្ឋ​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ផលិត​ស្រូវ​តាម​ទម្លាប់​ដោយ​ងាក​មក​ចាប់​យក​ពូជស្រូវ​ថ្មី​ខ្លី​ថ្ងៃ…

ខេត្តស្វាយរៀង ៖ ដោយសារ​បញ្ហា​អាកាសធាតុ​មានការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នោះ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ពូជស្រូវ​ជា​បន្ទាន់​ដើម្បី​ផលិត​ឲ្យ​ត្រូវ​នឹង​អាកាសធាតុ​ដោយ​មានការ​ពិភាក្សា​ស្វែងរក​ការ​គាំទ្រ​ពី​ក្រសួង មន្ទីរ​ជំនាញ​ផង​ដែរ សំដៅ​ជម្នះ​ឧបសគ្គ​ដែល​កំពុង​យាយី​នៅ​ក្នុង​តំបន់ ។

លោក ពេ​ជ សាវ៉ា​ន់ អភិបាលរង​ខេត្តស្វាយរៀង​បាន​ស្នើ​ដល់​ពលរដ្ឋ​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ផលិត​ស្រូវ​តាម​ទម្លាប់​ដោយ​ងាក​មក​ចាប់​យក​ពូជស្រូវ​ថ្មី​ខ្លី​ថ្ងៃ ទិន្នផល​ខ្ពស់ ដែល​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​កំណត់​សំដៅ​ផលិត​ឲ្យ​ត្រូវ​នឹង​អាកាសធាតុ​រួម​នឹង​ទីផ្សារ​ស្រូវ​អង្ករ​ផង​ដែរ ដើម្បី​បម្រើ​ការ​ហូប​ចុក និង​បង្កើន​ប្រាក់​ចំណូល ។

ការ​ថ្លែង​របស់​អភិបាលរង​ខេត្ត​រូប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ចែក​ពូជស្រូវ និង​ចូលរួម​ដក​ស្ទូង​ជូន​ដល់​ពលរដ្ឋ​ខ្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

លោក ពេ​ជ សាវ៉ា​ន់ បន្ត​ថា ការ​ផ្លាស់​ប្តូរ​ពូជស្រូវ​ដើម្បី​ផលិត​តម្រូវ​នឹង​អាកាសធាតុ និង​ទីផ្សារ គឺជា​របត់​ថ្មី​មួយ​ដែល​ពលរដ្ឋ​គ្រប់​រូប​អ្នក​ផលិត​ស្រូវ ត្រូវ​តែ​បន្ត​ការ​សិក្សា​ស្វែង​យល់​ពូជស្រូវ​ឲ្យ​បាន​ច្បាស់​ពី​សណ្តាន​អម្បូរ​ស្រូវ​ជាមួយនឹង​មន្ទីរ​កសិកម្ម មុន​នឹង​យក​ទៅ​ផលិត ពីព្រោះ​ពូជស្រូវ​ថ្មី​ខ្លី​ថ្ងៃ​តម្រូវ​នឹង​ដី​ប្រភេទ​ណា និង​ប្រើប្រាស់​ជី​អ្វី ការ​ដែល​បងប្អូន​បាន​សិក្សា​ច្បាស់ ទើប​ការ​ផលិត​របស់​យើង​មិន​បរាជ័យ ។

លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ថា​ការងារ​បង្កបង្កើន​ផល​ស្រូវ​វស្សា​របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត ចាប់ពី​ដើមរដូវ​រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា កសិករ​សម្រេចការ​ភ្ជួរ​រាស់​សាបព្រោះ ដក​ស្ទូង​បាន​ចំនួន​១២២.៧៤៣​ហិ​កតា ស្មើនឹង​៧៣% លើ​ផែនការ​១៦៧.៥០០​ហិ​កតា ។

ដោយឡែក​ការ​ច្រូតស្រូវ​ស្រាល​ដើមរដូវ ធ្វើ​ឡើង​បាន​ចំនួន​៨.២៦៤​ហិ​កតា និង​ធ្វើ​កម្មវិធី​ស្រែ​បង្ហាញ​ពង្រីក​ពូជស្រូវ​ពូជ​ផ្ការំដួល ដល់​គ្រួសារ​កសិករ​បាន​ចំនួន​៦៦​គ្រួសារ ក្នុង​ចំណោម​គ្រួសារ​គោលដៅ​ចំនួន​១០០ ដើម្បី​បង្ហាញ​ដល់​កសិករ​នៅ​ទូ​ទាំង​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ