ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន និង​ប្រពន្ធ​ជួបគ្រោះអកុសលគួរ​ឱ្យ​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​បង្រៀន​គណិត​វិទ្យា​ម្នាក់​ឌុ​ប​ប្រពន្ធ​ពី​ផ្ទះ​មិត្តភក្តិ​ត្រឡប់​ទៅ​ផ្ទះ​ដល់​ពាក់កណ្តាលផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​បោះពួយ​លឿន​ដូច​ហោះ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​បុក​កៀរ​ម៉ូតូ​គាត់​ពីក្រោយ​បណ្តាល​ឱ្យលោកគ្រូ​​ខ្ទាត​បោក​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​បោក​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ក្តី​តា​កុយ ភូមិ​ក្តី​តា​កុយ…

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​បង្រៀន​គណិត​វិទ្យា​ម្នាក់​ឌុ​ប​ប្រពន្ធ​ពី​ផ្ទះ​មិត្តភក្តិ​ត្រឡប់​ទៅ​ផ្ទះ​ដល់​ពាក់កណ្តាលផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​បោះពួយ​លឿន​ដូច​ហោះ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​បុក​កៀរ​ម៉ូតូ​គាត់​ពីក្រោយ​បណ្តាល​ឱ្យលោកគ្រូ​​ខ្ទាត​បោក​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​បោក​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ក្តី​តា​កុយ ភូមិ​ក្តី​តា​កុយ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។

 ជន​រង​គ្រោះជា​ប្តី​​ដែល​ស្លាប់​ឈ្មោះ អុឹម សុធី អាយុ​៥៦​ឆ្នាំ ជា​គ្រូបង្រៀន​មុខ​វិជ្ជា​គណិត​វិទ្យានៅវិទ្យា​ល័យបឹងកេងកង  ស្នាក់​នៅ​ភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ និង​ប្រពន្ធ​ឈ្មោះ ហែម សុ​គ​ន្ធា​រី ជា​បុគ្គលិក​អនាម័យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​រង​របួសធ្ងន់​។

ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គាត់​(​លោកគ្រូ​រង​គ្រោះ​) មានកម្ម​វិធី​ជួបជុំ​នៅផ្ទះ​តិចតួច ស្រាប់តែ​មាន​មិត្តភក្តិ​ទូរស័ព្ទ​ហៅ​ទៅ​លេង​ផ្ទះ​នៅ​ភ្នំពេញ ហើយ​គាត់​បាន​ឌុ​ប​ប្រពន្ធ​ចេញ​ទៅ លុះដល់​វេលា​កើតហេតុ តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុ​ការ​ណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GI-៩១៧១ ឌុ​ប​ប្រពន្ធ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើក​កណ្តាលផ្លូវ ។​

ប្រភពដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បើក​អែប​មក​ខាងស្តាំ ស្រាប់តែ​មាន​រថយន្តមួយគ្រឿង​ម៉ាកឡិចស៊ីស​ RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៦៨៥៥ បើកបរ​ដោយ​បុរស​ជនជាតិ​ម្នាក់​សង្ស័យ​ស្រវឹង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បើក​ជែង​គេឯង​ពេញ​ផ្លូវ​ទៅ​បុក​កៀរ​ពីក្រោយ​ចំហៀង​ខាងស្តាំ​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ជា​ប្តីរ​ងរ​បួស​បាក់ជើង​ខាងស្តាំ និង​ប៉ើង​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​បោក​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដួល​បោក​នឹង​ថ្នល់​អូស​តាម​ម៉ូតូ​ជាង​៣០​ម៉ែត្រ រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង រីឯ​ម៉ូតូ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ ចំណែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​បែក​ស្តុ​ប​ផ្នែក​ខាងឆ្វេង និង​កញ្ចក់​ខាង​មុខ​។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះជា​ប្រពន្ធ​ដែល​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ភ្លាម​ៗ រីឯ​ជន​បង្ក​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​វាល​ស្បូវ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​រថយន្ត​បង្ក រួម​ទាំង​អ្នកបើកបរ​ជា​ជន​ជាតិចិន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាច​ណ៏​ធ្វើការ​វាស់ និង​ឃាត់ខ្លួន​យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ