ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំអ៊ុតមើលទីតាំង«និមិត្តរូបត្រីប៉ាសេអ៊ុី»

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទីធ្លា​ដែល​ដុះ​ស្មៅ​ញ៉ុ​ក​ និង​រុំ​ព័ទ្ធ​ដោយ​កម្អែល​ស្លា និមិត្តរូប​ត្រី​ប៉ា​សេ​អី​ុ​តំណាង​ឱ្យ​មច្ឆជាតិ​មួយ​ប្រភេទ​ដ៏​មាន​តម្លៃ​នៅ​ប៉ែក​ឦសាន​ប្រទេស នឹង​មាន​សោភ័ណ​ភាព​ដ៏ទាក់ទាញ​អម​ទៅ​ដោយ​ក្បាច់​រចនា​​​សម្បូរ​បែប​ ជាមួយនឹង​ភ្លើងអគ្គិសនី​ចម្រុះ​ពណ៌ ហើយ​ក៏​ជាទី​ធ្លា​អង្គុយ​លេង​ប្រកបដោយ​ផាសុកភាព នឹង​​​រំលេច​ចេញ​ជា​រូបរាង​នៅ​ចុងខែ​កក្កដា​នេះ ។…

ខេត្តស្ទឹងត្រែង ៖ ទីធ្លា​ដែល​ដុះ​ស្មៅ​ញ៉ុ​ក​ និង​រុំ​ព័ទ្ធ​ដោយ​កម្អែល​ស្លា និមិត្តរូប​ត្រី​ប៉ា​សេ​អី​ុ​តំណាង​ឱ្យ​មច្ឆជាតិ​មួយ​ប្រភេទ​ដ៏​មាន​តម្លៃ​នៅ​ប៉ែក​ឦសាន​ប្រទេស នឹង​មាន​សោភ័ណ​ភាព​ដ៏ទាក់ទាញ​អម​ទៅ​ដោយ​ក្បាច់​រចនា​​​សម្បូរ​បែប​ ជាមួយនឹង​ភ្លើងអគ្គិសនី​ចម្រុះ​ពណ៌ ហើយ​ក៏​ជាទី​ធ្លា​អង្គុយ​លេង​ប្រកបដោយ​ផាសុកភាព នឹង​​​រំលេច​ចេញ​ជា​រូបរាង​នៅ​ចុងខែ​កក្កដា​នេះ ។

លោក ឆៃ ហាន ជា​ជាងសំណង់​ដែល​គាំទ្រដោយ​អាជ្ញាធរ​ខេត្ត បាន​ធ្វើការ​កែសម្រួល​សួនច្បារ​នេះ​ឡើង​វិញ ព្រោះ​ទីតាំង​នេះ​ ជា​ចំណុច​សំខាន់​របស់​ខេត្ត ពេល​ភ្ញៀវ​ទេសចរ​មក​ពី​ខេត្ត​នានាតែង​មក​អង្គុយ​កម្សាន្ត​នៅ​ទី​កន្លែង​នេះ មើល​ទេសភាព​ទឹក​ទន្លេសេសាន និង​ទន្លេមេគង្គ ។

លោក ឆៃ ហាន ថ្លែង​ថា រូបសំណាក​ត្រី​ប៉ា​សេ​អី​ុ​ ត្រូវ​បាន​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​ថ្មី​ដាក់​នៅ​ចំណុច​កណ្តាល​អាង​ទឹក ជា​រង្វង់​មូល​ទំហំ​ធំ​ជាង​មុន មាន​ផ្កា​ភ្ញី​បង្ហាញ​ពី​រចនាបថ​ខ្មែរ​ពី​បុរាណ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​ក្រុង​ស្ទឹង​ត្រែង​ទាំងមូល​មាន​សោភ័ណ​ភាព​ពិតប្រាកដ ។ អាង​ទឹក​នេះ​ មាន​កម្ពស់​១,៣​ម៉ែត្រ អង្កត់ផ្ចិត​៨​ម៉ែត្រ ស្ថិតនៅ​សួនច្បារ​ប្រប​មាត់ទន្លេ​ទល់មុខ​កំពង់​ផែ​ទីរួម​ខេត្ត ។និមិត្តរូប​ត្រី​ប៉ា​សេ​អី​ុ ព័ទ្ធ​ដោយ​អាង​ទឹក​និង​សួនច្បារ​នេះ ក្រុម​អ្នកជំនាញ​នឹង​គ្រោង​បញ្ចប់​ការ​ស្ថាបនា​នៅ​ចុងខែ​កក្កដា ឬ​នៅ​ដើមខែ​សីហា ឆ្នាំ​២០១៨​នេះ ។

លោក សាយ កុសល អភិបាលក្រុង​ស្ទឹង​ត្រែង បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ពង្រីក​អាង​ទឹក​ដែល​ជា​រង្វង់​មូល កន្លែង​តម្កល់​រូបសំណាក​ត្រី​ប៉ា​សេ​អី​ុ​ឱ្យ​ធំ​ជាង​មុន​នេះ ព្រោះ​វា អាច​ធ្វើ​ឱ្យ​ខេត្ត​មាន​សោភ័ណ​ភាព ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​បាន​ច្រើន​នៅ​ចុងឆ្នាំ​២០១៨​នេះ ។

លោក​អភិបាលក្រុង​បន្ថែម​ថា ការ​រៀបចំ​រូបសំណាក​ត្រី​ប៉ា​សេ​អុ​ី​នេះ ក៏​ជា​ចំណែក​មួយ​ដាស់ស្មារតី​ប្រជា​អ្នកនេសាទ​ឱ្យ​ជួយ​អភិរក្ស​ពូជ​ត្រី​ដ៏​មាន​តម្លៃ​នេះ ដែល​មាននៅ​ទន្លេមេគង្គ​លើ ។ លោក​បន្ត​ថា សំណង់​នេះ​ក្រុម​ជាង​ត្រូវ​ព​ន្លឿ​ន​ការ​ស្ថាបនា​ទីតាំង​សួនច្បារ​មាត់ទន្លេ និង​រង្វង់​មូល​ដាក់​រូបសំណាក​«​ត្រី​ប៉ា​សេ​អី​ុ​»​ឱ្យ​បាន​​លឿន​ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ពី​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ រួម​គ្នា​អភិរក្ស​ត្រី​ប្រភេទ​នេះ​ផង និង​អាច​ធ្វើ​ឲ្យ​ក្រុង​ស្ទឹង​ត្រែង​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ផង ៕

អត្ថបទសរសេរ ដោយ