ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់​​ត្អូញត្អែរ​ថា​មិន​ស្រួលខ្លួន ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ស្លា.ប់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ មន្ត្រី​នគរបាល​ព្រំដែន​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ផឹកស្រា​ពេញ​មួយ​ថ្ងៃ​កើត​អាការ​ខ្យល់គរ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៨ នៅ​ចំណុច​ផ្សារ​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ…

​ខេត្តមណ្ឌលគិរី ៖ មន្ត្រី​នគរបាល​ព្រំដែន​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ផឹកស្រា​ពេញ​មួយ​ថ្ងៃ​កើត​អាការ​ខ្យល់គរ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៨ នៅ​ចំណុច​ផ្សារ​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អៀម សា​វិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​៣០៣ ទីលំនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

លោក​វរ​សេនី​យ៏​ឯក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្រោយ​ពី​ទៅ​បោះ​ឆ្នោត​រួច តាំងពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ រហូត​ដល់​វេលា​ម៉ោង​៨​នឹង​១០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​ចូល​ផ្ទះ​ដោយ​ពួក​គេបាន​ផឹកស៊ី​ស្ទើរ​ព​ញ​មួយ​ថ្ងៃ​។

លោក​អធិការ​បន្ត​ថា ក្រោយ​ពី​ត្រលប់​មក​ដល់​ផ្ទះ​វិញ ជន​រង​គ្រោះ​បាន​ត្អូញត្អែ​ថា មិន​ស្រួលខ្លួន ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បីព្យាបាល តែ​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ក៏​បាន​ផុតដង្ហើម​ស្លាប់​តែ​ម្តង ។

បើ​តាម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា កន្លង​មកជន​រង​គ្រោះ​​ធ្លាប់​ត្រូវ​គេ​វាយ​បណ្តាល​ឲ្យ​ផុង​លលា​ដ៏​ក្បាល ហើយ​សព្វថ្ងៃ​ក្បាល​របស់​ជនរងគ្រោះ​​មិន​មានឆ្អឹង​លលា​ដ៏​មួយ​ផ្នែក ដោយ​គ្រូពេទ្យ​បាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​គេ​ផឹកស្រា​ឡើយ​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​បង្អែក​សែន​មនោ​រម្យ បាន​ធ្វើការ​ពិនិត្យ​សព​ជន​រង​គ្រោះ ។​ក្រោយ​ពិនិត្យ​សព កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​មូលហេតុ​ស្រវឹងស្រា​ខ្លាំង​បណ្តាល​ឱ្យ​ខ្យល់គ​ស្លាប់​ ។ ​ចំណែក​ស្លាកស្នាម​នៅ​លើ​ខ្លួន​សព​ចំនួន​៣​កន្លែង គឺ​ជា​ស្លាកស្នាម​ដែល​គាត់​ដួល​អំឡុង​ពេល​ផឹកស៊ី មិនមែន​ជា​ស្នាម​ដែល​កើត​ចេញពី​ការ​វាយតប់​គ្នា​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ