ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តស៊េរីទំនើបជិត​​​២ម៉ឺន​ដុល្លារ​ នៅសល់តែ​គ្រោងឆ្អឹង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​អ្នកដំណើរ​១​គ្រឿង​បាន​ឆ្លង​ចរន្ត​អាគុយ​បណ្តាល​ឱ្យ​ឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ ។ ហេតុ​ការ​ណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​កក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ព្រលាន​យន្តហោះ​ចាស់(រមូល) ក្នុងភូមិ​រមូល ឃុំ​រអាង…

ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​អ្នកដំណើរ​១​គ្រឿង​បាន​ឆ្លង​ចរន្ត​អាគុយ​បណ្តាល​ឱ្យ​ឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ ។ ហេតុ​ការ​ណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​កក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ព្រលាន​យន្តហោះ​ចាស់(រមូល) ក្នុងភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ។

 នគរបាល​ស្រុក​កំពង់សៀម​ប្រាប់​ឲ្យ​ដឹង​ថាៈ រថយន្ត​មួយ​គ្រឿង​ដែល​រង​ការ​ខូចខាត​ខាងលើ​ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៣០៧៧ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ សួរ ថេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​ទិញ​ពី​គេ​មក​ក្នុង​តំលៃ​ជិត​២​ម៉ឺន​ដុល្លារ ។

នគរបាល​ស្រុក​កំពង់សៀម​ប្រាប់​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៣០៧៧ បាន​បើក​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ ស្រប​ពេល​ដែល​បើកបរ​មក​ដល់​ត្រង់​កណ្តាល​ព្រ​លាន​យន្តហោះ​រមូល ស្រាប់តែ​ឆ្លង​ចរន្ត​អាគុយបណ្តាល​ឱ្យ​ឆាប​ឆេះ​តែ​ម្តង ក្នុង​ពេល​ដែល​រថយន្ត​កំពុង​ឆាបឆេះ​ត្រូវ​បាន​លោកនាយ​ប៉ុ​ស្តិ៍​ទូរស័ព្ទ​រាយ​ការ​ណ៍​មក​លោក​អធិការ​នគរបាល​ស្រុក​កំពង់សៀម និង​សុំ​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​១​គ្រឿង​ទៀត​ដើម្បី​មក​ជួយ​បាញ់​ទឹក​ពន្លត់​។ តែ​ទំ​រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ រថយន្ត​ខាងលើ​នេះ​ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​សុស​អស់​ទៅ​ហើយ តែ​មិន​បណ្តាល​ឲ្យ​រង​គ្រោះ​អ្នក​ដល់​អ្នកបើកបរ​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​រថយន្ត​កំពុង​ឆាបឆេះ​ដំបូង ម្ចាស់​រថយន្ត​បាន​ដោះ​អាវរ​ត់ទៅ​ជ្រលក់​ទឹក​ដើម្បី​យក​មក​គ្រប​ពន្លត់​ដែរ គ្រាន់តែ​ម្ចាស់​បើកទ្វារ​រថយន្ត អណ្តាតភ្លើង​បាន​ឆាបឆេះ​ខ្លាំង​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ ដោយ​មិន​មាន​មធ្យោបាយ​ណា​ពន្លត់​បាន​ទេ ។

លោក​នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​រអាង​បានឱ្យ​ដឹង​ថា ប្រសិនបើ​រថយន្ត​ខាងលើ​នេះ​បើក​មក​ដល់​ហើយ​ឆេះ​ត្រង់​មុខ​ប៉ុ​ស្តិ៍​នោះ នគរបាល​អាច​នឹង​ជួយ​អន្តរា​គម​ន៍​បាញ់​ទឹក​ពន្លត់​បាន ព្រោះតែ​អាង​ទឹក​នៅ​ក្បែរ​នោះ​ងាយស្រួល​ទាញ​ទុយោ​ដោត​ម៉ូ​ទ័​របាញ់​ទឹក​។ តែ​រថយន្ត​នេះ​បាន​ឆាបឆេះ​នៅ​ចំងាយ​ពី​ប៉ុ​ស្តិ៍​ប្រមាណ​៥០០​ម៉ែត្រ​ឯណោះ ហើយ​បើ​ម្ចាស់​រថយន្ត​មាន​បំពង់​ពន្លត់អគ្គីភ័យ​ដាក់​តាម​រថយន្ត​អាច​នឹង​បាញ់​ពន្លត់​បាន​ទាន់​ពេល ហើយ​ភ្លើង​មិន​អាច​ឆេះ​រាលដាល​រហូត​ខ្ទេច​រថយន្ត​អស់​ដូច្នេះ​ទេ ។

រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ​នេះ​ទើបតែ​ទិញ​មក​ដឹក​អ្នកដំណើរ​បាន​តែ​ប៉ុន្មាន​ខែ ក៏​ជួបនឹង​ហេតុ​ការ​ណ៍​បែប​នេះ​។ ក្នុង​ពេល​​ដែល​ភ្លើង​ឆាបឆេះ​រថយន្ត​ មិន​មាន​អ្នកដំណើរ​ជិះ​នោះ​ទេ មាន​តែ​ម្ចាស់​រថយន្ត​តែ​ម្នាក់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ