ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់… ព្រូសហោះរំលងស្រះមួយទៅ​ដេក​ស្រះមួយ​ទៀត​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថយន្ត​ព្រូស​មួយ​គ្រឿង បាន​រេ​ចង្កូត​ហោះ​រំលង​ស្រះ​ទឹក​មួយ​ទៅ​ធ្លាក់នៅ​ស្រះ​ទឹក​មួយ​ទៀត​ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​២៦ ខែកក្កដា ដោយ​មិនដឹង​មូលហេតុ នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩​ និង​លេខ​១៤០…

ខេត្តពោធិ៍សាត់ ៖ រថយន្ត​ព្រូស​មួយ​គ្រឿង បាន​រេ​ចង្កូត​ហោះ​រំលង​ស្រះ​ទឹក​មួយ​ទៅ​ធ្លាក់នៅ​ស្រះ​ទឹក​មួយ​ទៀត​ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​២៦ ខែកក្កដា ដោយ​មិនដឹង​មូលហេតុ នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩​ និង​លេខ​១៤០ ក្នុងភូមិ​ថ្គោល​តូច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ត​ព្រូស​នេះ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ២AT-១៤២៤ បាន​បោះពួយ​យ៉ាង​លឿនតាម​ផ្លូវជាតិ​លេខ​៥ ពី​ខាងកើត​ទៅ​ខាងលិច ។ លុះ​មក​ដល់​ចំណុច​ខាងលើ មិនដឹង​ជា​មូលហេតុ​អ្វី​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ ​ហោះ​រំលង​ស្រះ​ទឹក​មួយទៅ​ធ្លាក់​នៅ​ស្រះ​ទឹក​មួយទៀត បណ្ដាល​ឱ្យ​រថយន្ដ​ខូច​មួយ​កំណាត់​មុខ​យ៉ាងដំណំ តែ​អ្នកបើកបរ​មិន​មាន​រង​របួស​អ្វី​ទេ ។

បើ​តាម​អ្នកស្រុក​នៅ​ទីនោះ​ដែល​ឃើញ​ហេតុការណ៍​ប្រាប់​ថា រថយន្ដ​ព្រូស​ធ្វើ​ដំណើរ​ពី​ខាងកើតទៅ​ខាងលិច លុះ​ទៅ​ដល់​ចំណុច​ខាងលើ​មិនដឹងជា​យ៉ាងម៉េច ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ទៅក្នុង​ទឹកស្រះ​តែ​ម្ដង តែ​សំណាងល្អ​មិន​មាន​រង​របួស​អ្នកបើកបរ​ទេ គ្រាន់តែ​ខូចខាត​រថយន្តប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ អ្នកស្រុក​បាន​ដើរទៅ​មើល ឃើញ​នារី​ម្នាក់​ជា​អ្នក​បើកបរ​នៅ​ជាប់​ក្នុង​រថយន្ដ​ក៏​នាំ​គ្នា​គាស់​ចេញ​មក រួចហើយ​នារី​រូប​នោះ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​មក​យក​ទៅ​បាត់ ដោយ​មិន​បាន​ស្គាល់ឈ្មោះ​នោះទេ ប៉ុន្តែ​មាន​អ្នក​ធ្លាប់​ស្គាល់​ថា​គាត់​រស់នៅ​ក្នុង​ខេត្តពោធិ៍សាត់ ។

អ្នក​ទៅ​ឃើញ​រថយន្ដ​និយាយ​ថា សំណាងល្អ​ហើយ​ដែល​ទឹកស្រះ​រាក់ បើ​ជ្រៅ​វិញ​លិច​រថយន្ដ​ចូល​ទៅ​ក្នុង​ទឹក​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ។រថយន្ដ​ត្រូវ​បាន​ស្រង់​ចេញពី​ក្នុង​ស្រះ​នៅ​ថ្ងៃ​ដដែល ហើយ​ដឹក​យក​ទៅ​ដាក់​នៅ​កន្លែង​ជាង​ដើម្បី​ជួសជុល ៕

អត្ថបទសរសេរ ដោយ