ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ចូល​ទឹក​ស្អុយ​សង​ជាង​៤០០​ដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​មាន​ដឹក​កេស​សត្វ​ក្រួច​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទាំង​ព្រឹក​ ។​ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រង​របួសស្រាល​ប៉ុណ្ណោះ ចំ​ណែ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ជាប់​ក្បាល​លូ ទើប​មិន​បាន​ធ្លាក់​ចូល​ប្រឡាយ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​មាន​ដឹក​កេស​សត្វ​ក្រួច​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទាំង​ព្រឹក​ ។​ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រង​របួសស្រាល​ប៉ុណ្ណោះ ចំ​ណែ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ជាប់​ក្បាល​លូ ទើប​មិន​បាន​ធ្លាក់​ចូល​ប្រឡាយ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ លេខ​៤ ត្រង់​ចំណុច​ច្រកចូល​បុរី​សែន​មនោ​រម្យ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 តាម​ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-០១០៣ ជិះ​គ្នា​២​នាក់​ដែល​បុរស​ម្នាក់​ជា​អ្នកបើកបរ និង​នារី​ម្នាក់​ទៀត​ជា​សង្សារ​បាន​រួម​ដំណើរ​ជាមួយ ។ ដោយឡែក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា មាន​ដឹក​សត្វ​ក្រួច​ដែល​សម្លាប់​រួច​ចំនួន​៥​កេស បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​មាន​ដឹក​សត្វ​ក្រួច រ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្របគ្នា​ជាមួយ​រថយន្ត​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​បាន​ជែង​ស្ដាំ​រថយន្ត​ផ្សេង​ទៀត ហើយ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ បណ្ដាល​ឲ្យ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទាំង​កំរោល​ ។ ​ចំណែក​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​ក្បាល​ខឿន​មាត់​លូកល់​ជាប់​ទៅ​មុខ​លែង​រួច ទើប​រថយន្ត​អត់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​នោះ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង រ៉ឺ​ម៉ក​ក​ខាងលើ​រង​របួសស្រាល ហើយ សត្វ​ក្រួច​ចំនួន​៥​កេស​ដែល​សម្លាប់​រួច​បាន​រង​ខូចខាត​ដោយ​ប្រឡាក់​ដី ភក់ និង​ត្រាំ​ទឹក​ស្អុយ​ទាំងអស់ ហើយ​ភាគី​ខាង​អ្នកបើកបរ​រថយន្ត​បាន​សុខចិត្ត​ចេញ​សង​ចំនួន​៤០០​ដុល្លារ តែ​ភាគី​ខាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មិន​ព្រម និង​ទាមទារ​ថ្លៃ​ព្យាបាល​របួស និង​ខូចខាត​សម្ភារៈ​សរុប​ចំនួន​១២០០​ដុល្លារ ហើយ​ក្រោយ​ពេលធ្វើការ​សម្របសម្រួល​គ្នា​មួយសន្ទុះ​ក្រោយមក អ្នកបើកបរ​រថយន្ត​បាន​ថែម​៥០​ដុល្លារ​ទៀត​សរុប​ចំនួន​៤៥០​ដុល្លារ​ ទើប​អ្នក​បើក​បរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​សុខចិត្ត​ទទួលយក​ដើម្បី​បញ្ចប់រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ