ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ស្រវឹង​ជ្រុល​បាត់​ទ្រព្យសម្បត្តិ​អស់ ថា​គេ​ដាក់​ថ្នាំ​សណ្ដំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​៣ កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ដាក់​ពាក្យបណ្ដឹង​។ ដោយ​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​៣ កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ដាក់​ពាក្យបណ្ដឹង​។ ដោយ​អះអាង​ថា ត្រូវ​ជនសង្ស័យ​៣​នាក់​ធ្វើ​ជា​សុំ​ស្គាល់គ្នា និង​សុំ​ចាប់ដៃ បន្ទាប់​មក​បាន​ដាក់​ថ្នាំ ធ្វើ​ឲ្យ​រូបគេ​វង្វេងវង្វាន់ បាត់ស្មារតី​លែង​ដឹង​អី ក៏​ត្រូវ​ជនសង្ស័យ​ទាំងនោះ​លួច​យក​ទ្រព្យសម្បត្តិ ដូច​ជា​កាបូប​លុយ ម៉ូតូ ទូរស័ព្ទ​ដៃ និង​គ្រឿងអលង្ការ រួច​គេចខ្លួន​បាត់​អស់​។ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​នគរបាល​សង្ស័យ​ថា យុវជន​ខាងលើ ចាញ់ល្បិច​ជនសង្ស័យ​បង្ខំ​ឲ្យ​ផឹក​ត​ហូត​ស្រវឹង​លែង​ដឹងខ្លួន ទើប​លួច​យក​ទ្រព្យសម្បត្តិ​ជា​ក្រោយ ពុំ​មែន​ដាក់​ថ្នាំ​នោះ​ឡើយ​។

យុវជន​ខាងលើ​បាន​និយាយ​ថា ខ្លួន​ឈ្មោះ ធី ដា​រ៉ូ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ក្រុមហ៊ុន​ន​បង្គោល​ភ្លើង មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្វាយ​អណ្ដូង ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង​។ សព្វថ្ងៃ​បាន​មក​ស្នាក់​នៅ​ធ្វើការ​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​បាន​បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT- 4618 មួយ​គ្រឿង កាបូបដៃ​១​មាន​លុយ​ចំនួន​៧០,០០០​រៀល ទូរស័ព្ទ​១​គ្រឿង អត្តសញ្ញាណប័ណ្ណ កាត​គ្រី​ម៉ូតូ ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ និង​ចិញ្ចៀន​១​វង់​ផង​ដែរ​។ យុវជន​នេះ​បាប​បន្ត​ទៀត​ថា កាលពី វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ខ្លួន និង​មិត្តភក្ដិ​២​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​កន្លែង​លក់​ទឹកត្នោតជូរ ម្ដុំ​រោងចក្រ​ដំបូល​ខៀវ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

លុះ​ពេល​ទៅ​បាន​ជួប ជាមួយនឹង​ជនសង្ស័យ​ចំនួន​៣​នាក់​កំពុង​ផឹកស៊ី​នៅ​ទីនោះ​ដែរ ហើយ​ក្រោយ​ពេល​ផឹក​បាន​មួយសន្ទុះ ក្រោយមក​មិត្តភក្ដិ​ម្នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​មុន​ដោយសារ​តែ​ប្រពន្ធ​ហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ខាងលើ​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់​សោះ បាន​ទៅ​សុំ​ជល់​កែវ និង​សុំ​ស្គាល់​រាប់អាន​គ្នា ទើប​មានការ​ជល់​កែវ​ទៅ​វិញ​ទៅ​មក​។ លុះ​ក្រោយមក​ជនសង្ស័យ​ខាងលើ​បាន​ហៅ​រូបគេ និង​មិត្តភក្ដិ​ម្នាក់​ឈ្មោះ ម៉ូ​វ អាយុ​២១​ឆ្នាំ ទៅ​អង្គុយ​ផឹក​ជុំ​គ្នា​កន្លែង​តែ​មួយ​តែ​ម្ដង ហើយ​ជនសង្ស័យ​បាន​ចាប់ដៃ​ពួក​ខ្លួន​ទាំង​២​នាក់ ស្រាប់តែ​ក្រោយមក​ពួក​ខ្លួន​លែង​ដឹង​អី​ហាក់ដូច​ត្រូ​ថ្នាំ​សណ្ដំ ក៏​ត្រូវ​ជនសង្ស័យ​លួច​យក​ទ្រព្យសម្បត្តិ ទាំងអស់​រួច​គេចខ្លួន​បាត់​អស់​។

រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ទើប​ដឹងខ្លួន​ហើយ​ខ្លួន​បាន​បាត់​ទ្រព្យសម្បត្តិ​ខាងលើ​គ្មាន​សល់ ចំណែក​ឈ្មោះ ម៉ូ​វ ដែល​ជា​មិត្តភក្ដិ​បាត់​ទូរស័ព្ទ ម៉ាក​អាយ​ហ្វូ​ន​តម្លៃ​៧០០​ដុល្លារ​១​គ្រឿង​។ ប៉ុន្តែ​មិន​បាន​ប្ដឹង​នគរបាល​ភ្លាម​ៗ​ឡើយ រហូត​ដល់​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ទើប​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឲ្យ​ជួយ​។ ប៉ុន្តែ​ខណៈនោះ​ដោយសារ​តែ​ហេតុការណ៍​នេះ​កើតឡើង នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ចោម​ចៅ​១ ទើប​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ប្រាប់​ឲ្យ​ទៅ​ប្ដឹង​នៅ​ទីនោះ​វិញ​៕
https://www.youtube.com/watch?v=7osoilh0qd0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ