ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់​ពន្ធ​ចែកចាយ​រូបភាព​អាសអាភាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ភាគី​ដើមបណ្តឹង​ចាប់ខ្លួន នាំ​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ កក្កដា ដែល​យុវជន​រូប​នោះ បាន​យក​រូបភាព​អាក្រាត​កាយ​ស្ត្រី​ស្នេហ៍​ចែកចាយ​ជា​សាធារណៈ​។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ភាគី​ដើមបណ្តឹង​ចាប់ខ្លួន នាំ​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ កក្កដា ដែល​យុវជន​រូប​នោះ បាន​យក​រូបភាព​អាក្រាត​កាយ​ស្ត្រី​ស្នេហ៍​ចែកចាយ​ជា​សាធារណៈ​។ យុវ​ជនជាប់សង្ស័យ​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ឯកជនមួយ ស្នាក់​នៅផ្ទះ​លេខ​៦៩៩G២ ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​មាន​អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ឯកជន​ជាមួយ​គ្នា​។ ទាក់ទិន​នឹង ការ​ឃាត់ខ្លួន​យុវជន​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា យុវជន​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ បាន​ស្គាល់​នារី​ម្នាក់​អាយុ​១៤​ឆ្នាំ ដែល​រៀន​សាលា​ជាមួយ​គ្នា តាំងពី​ខែតុលា ឆ្នាំ​២០១៧ ពួក​គេ​បាន​ចាត់​ទុក​គ្នា​ជាស​ង្សា ហើយ​បាន​ដើរ​លេង​ជាមួយ​គ្នា​ញឹកញាប់​។ រហូត​ដល់​ខែមីនា ២០១៨ ជនសង្ស័យ​បាន​បបួល​មិត្ត​ស្រី​ទៅ​មើល​កុន​រោង​ខ្នាត​តូច​មួយនៅ​ជិត​ផ្សារ​៧​មក​រា ខណ្ឌទួលគោក​។ នៅ​ក្នុង​រោងកុន​តូច​ចង្អៀត​មួយ​នោះ​មាន​សភាព​ងងឹតឈឹង និងស្ងាត់ស្ងៀម​ទៀត​ផង​។

ឆ្លៀតឱកាស​នោះ​យុវជន​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ និង​សង្សារ​បាន​បបួល​គ្នា​ឡើង ឋានសួគ៌​រហូត​ជោគជ័យ​ដល់​ឋាន​ព្រះចន្ទ្រ​។ ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ពួក​គេ​បាន​ឡើង ឋានសួគ៌​ដល់​ឋាន​ព្រះចន្ទ្រ​១​លើក ប្រមាណ​១​ស​ប្តា​ហ៍​ក្រោម​មក​ក៏​ទៅ​ទីនោះ​ម្តងទៀត ដែល​ពួក​គេ​គិត​ថា គ្មាន​អ្វី​ស្រណុក​សុខ​ស្រួល​ដូចដែល​គេ​ចាប់ដៃ​គ្នា​រួម​ភេទ​នៅ​ក្នុង​ទី​ងងឹត​នោះ​ឡើយ​។ ដោយសារ​តែ​ភាព​សុខ​ស្រួល​នោះ​ហើយ យុវជន និង​យុវនារី​១៤​ឆ្នាំ​បាន​ទៅ​លេង​ឋានសួគ៌ នៅ​កន្លែង​ដដែល​ម្តងទៀត ហើយ​បាន​សម្រេច​ដល់​គោលដៅ​ជា​លើក​ទី​២​។ ក្រោយ​ពី​បាន​ទទួលផល​២​លើក​ហើយ​នោះ ខាង​ប្រុស​ចេះ​តែ​អន្ទង​ខាង​ស្រី​ដើរ​លេង និង ចុង​ក្រោយ​បបួល​ទៅ​រក​សេចក្តីសុខ​ទៀត ប៉ុន្តែ​លើក​នេះ​ខាង​ស្រី​ប្រកែក និង ត្រូវ​បាន​ខក​ខានមិនបាន​ជូន​ដំណើរ​ខាង​ប្រុស​ដូច​២​លើក​នោះ​ទេ​។

ការ​ខកខាន​បាន​ធ្វើ​ឲ្យ​បេះដូង​ខាង​ប្រុស​មាន​ភាព​អន្ទះអន្ទែង ដោយ​មានគំនិត​ថា បើ​មិន​បាន​ជួប​ប្រាណ សូម​ឲ្យ​សង្សារ​ជាទី​ស្រឡាញ់​ថតរូប​អាក្រាត​ផ្ញើ​មក​ឲ្យ​គេ​បាន​មើល​ផង បើ​មិន​ដូច្នោះ​ទេ គេ​ពិតជា​ដេក​មិន​លក់​បក់​មិន​ល្ហើយ​។ នារី​ជា​សង្សារ​ក៏​បាន​យល់ព្រម​ថតរូប​ខ្លួនឯង​អាក្រាត​កាយ ហើយ​ផ្ញើ​មក​ឲ្យ​យុវជន​កំហូច​នោះ​តាម​សំណូមពរ​។ ប្រភព​បន្ត​ថា ជនសង្ស័យ​ពេល​បាន​រូបថត អាក្រាត​ដល់​ដៃ​ហើយ ចេះ​តែ​គំរាម​នាង​ណាត់ជួប និង​នាំ​ឡើងឋានសួគ៌​លោកីយ៍​ទៀត​។ តែ​ដោយ​នាង​គិត​ថា ទ​ង្វើ​នេះ​ពិតជា​ការ​ចាញ់បោក​ប្រុស​ព្រាន នាង​ឈប់​ធ្វើ​តាម​អ្វី​ដែល​ជន សង្ស័យ​ចង់បាន​។ ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​នឹង​នាង ហើយ​បាន​ពោល​ពាក្យ​ម្តង​ៗ​ថា គេ​នឹង​យក​រូប​អាក្រាត​របស់​នាង​ចែកចាយ​ជា​សាធារណៈ​ឲ្យ​គេ​បានដឹង និង​បានឃើញ​គ្រប់​គ្នា​។

ក្រោយ​ពី​គំរាម​ជនសង្ស័យ​បាន​យក​រូប​អាក្រាត​របស់​នាង ដើរ​ចែកចាយ​ឲ្យ​មិត្តភក្តិ​បានឃើញ ដូច​អ្វី​ដែល​គេ​បាន​គ្រោងទុក​។ ទ​ង្វើ​នេះ​ហើយ​ត្រូវ​បាន​អាណាព្យាបាល​ខាង​ស្រី​ដឹង និង​ចាប់​យក​វត្ថុ​តាង ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​ឲ្យ​សមត​ត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់​។ ប្រភព​ព័ត៌មាន​បន្ត​ថា នារ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា​នេះ​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​យុវជន​ជា​ជនសង្ស័យ ជា​ផ្លូវការ​ហើយ ក្រោម​បទ​រួម​ភេទ​ជា​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ និង​បទ​ចែកចាយ​រូបភាព​អាសអាភាស និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ