ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប សម្រេច​ធ្វើ​លិខិត​ពាក់ព័ន្ធ និង​ក្រសួងយុត្តិធម៌​ចាក់​វិធានការ​លោក ជួង ជុ​ងី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង ចំពោះ​ករណី​លោក​ជួង ជូ​ងី មេធាវី​ការពា​ក្តី​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គ​.​ជ​.​ប សម្រេច​បញ្ជូន​ទៅ​ក្រសួង​ពាក់ព័ន្ធ និង​ក្រសួងយុត្តិធម៌ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃ​ទី​២៦ កក្កដា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង ចំពោះ​ករណី​លោក​ជួង ជូ​ងី មេធាវី​ការពា​ក្តី​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គ​.​ជ​.​ប សម្រេច​បញ្ជូន​ទៅ​ក្រសួង​ពាក់ព័ន្ធ និង​ក្រសួងយុត្តិធម៌ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៨ ។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប បាន​ឲ្យ​ដឹង​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២៦ កក្កដា ថា ចំពោះ​ករណី​លោក​មេធាវី ជួង ជុ​ងី ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ដាក់​លិខិត​ទៅ​ក្រសួងយុត្តិធម៌ ដើម្បី​ឲ្យ​ក្រសួង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​នេះ​ធ្វើ​ស កម្ម​ភាព​នយោបាយ​គាំទ្រ​ចលនា​ម្រាមដៃ​ស្អាត​របស់​លោក សម រ​ង្ស៊ី អតីត​គណបក្ស​សង្គ្រោះ ជាតិ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា ករណី​មេធាវី​ការពារ​ក្តី​មិន​ដែល​ឈ្នះ​របស់​អតីត​បក្ស​ប្រឆាំង​នេះ​ដែរ គ​.​ជ​.​ប ក៏​បាន​បញ្ជូន​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃ​ស​ណី​ទូរគមនាគមន៍​ដើម្បី​បណ្តាញ​សង្គម​របស់​ជួង​ជុ​ងី ដោយ​បុគ្គល​នេះ​ប្រើប្រាស់​ធ្វើការ​បកស្រាយ ឬ​ដោះស្រាយ ច្បាប់​ធ្វើ​ឲ្យ​មានការ​ភ័​ណ្ឌ​ច្រឡំ​ពី​បទ​ទំនុកចិត្ត​លើ​ការ​បោះ​ឆ្នោត ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប ក៏​បាន​ចេញ​លិខិត​ទៅ​គណៈមេធាវី ដើម្បី​ពិនិត្យ​មើល​ក្រម​វិជ្ជាជីវៈ​របស់​មេធាវី​ផង​ដែរ ។

សូម​ជម្រាប​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​មេធាវី​ការពារ​ក្តី លោក គី តិច​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ចាត់វិធានការ​ច្បាប់​ចំពោះ​លោក មេធាវី ជូ​ង​ជូ​ងី កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ លិខិតស្នើ​សុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដាក់​ទៅ​គ​.​ជ​.​ប បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ និង​បន្ដ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ឈ្មោះ ជួង ជូ​ងី ដែល​មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​១២​បេ ផ្លូវ​១៩៧ សង្កាត់​ទំ​បន់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន និង​កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​រំលោភ​បំពាន​លើ​បញ្ញត្តិ​មាត្រា​១៤២ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ។ លិខិត​បាន​ហៅ​សកម្មភាព​របស់​ឈ្មោះ ជួង ជូ​ងី នេះ គឺ​ពិតជា​មាន​ចេតនា និង​គោលបំណង​ច្បាស់លាស់​ក្នុង​ការ​បំផុត​គំនិត​ទប់ស្កាត់ និង​រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក​មេធាវី គី តិច បាន​រៀបរាប់​ពី​ដំណើររឿង​ថា ក្រោយ​លោក សម រ​ង្ស៊ី ប្រធាន​ចលនា​ស ង្ក្រោះ​ជាតិ​បាន​ធ្វើការ​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ដោយ​ចោទប្រកាន់​ថា ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ និង​ជា​ឆាកល្ខោន និង​ការ​បំផុស​ជា​បន្តបន្ទាប់​អំពី​យុទ្ធនាការ​ម្រាមដៃ​ស្អាត ហើយ​កា ល​ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ លោក ជួង ជូ​ងី បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​ប (Video Clip) មួយ​ដែល មាន​រយៈពេល​០៧​និង​៣៣​វិនាទី​នៅ​លើ​គណនី Facebook របស់​ខ្លួន ។ លោក​មេធាវី សង្កត់ធ្ងន់​ថា ការ​ចោទប្រកាន់​ថា ការ​បោះ​ឆ្នោត​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ឬ​ជា​ឆាកល្ខោន​នឹង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មានការ​ភ័​ណ្ឌ​ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការ​បោះ​ឆ្នោត និង​ភ័​ណ្ឌ​ច្រឡំ​លើ​ភាព​ស្របច្បាប់​នៃ​ស្ថាប័ន​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ។ ការ​ភ័​ណ្ឌ​ច្រឡំ​នេះ​នឹង​បង្ក​ឲ្យ​កើត​មានការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋអំណាច​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ភាព​អសន្តិសុខ​សង្គម ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​នាំ​ឲ្យ​កើត​កលិយុគ​ជាតិ ។

សកម្មភាព​ញុះញង់​នេះ​បង្ហាញ​ពី​ការ​រៀបចំ​ជា​អង្គការ​ចាត់តាំង​ដែល​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ព្រោះថា ក្រោយ​មានការ​អំពាវនាវ​របស់​មេ​ចលនា​សង្គ្រោះ​ជាតិ​រួច​មក​ក៏​កើត​មាន​ព្រឹត្តិការណ៍​ប្រឆាំង​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់ ។ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​មេធាវី​នេះ​ដែរ បើ​យោង​តាម​មាត្រា​៣៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះ​ឆ្នោត និង​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ។ និង​មាត្រា​១៤២​នៃ​ច្បាប់​ស្តី​ពី ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ចែង​ថា ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥,០០០,០០០ (​ប្រាំ​លាន​)​រៀល ទៅ​២០,០០០,០០០ (​ម្ភៃ​លាន​)​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​, ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​មានការ​ភ័​ណ្ឌ​ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ ការ​បោះ​ឆ្នោត ។ ទាក់ទង និង​ករណី​លោក​ជួង ជុ​ងី​នេះ​ដែរ មិន​ការ​ឆ្លើយ​តប​ពី​ក្រសួងយុត្តិធម៌​យ៉ាងណា​នោះ​ទេ ។

ប៉ុន្តែ​លោក​គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​បាន​សរសេរ​លើ​បណ្តាញ​សង្គម​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ កក្កដា​ថា «​នេះ​ជា​លទ្ធផល​របស់​អ្នក​រំលោភច្បាប់ ! សូម​ចង់​ចាំ​ថា ការ​បង្ខំ​ដល់​រូប​កាយ​(​ដាក់​ពន្ធនាគារ​) នឹង​ត្រូវ​យក​មក​អនុវត្ត​ក្នុង​ករណី​អ្នក​ដែល​រង​ការ​ផាកពិន័យ មិន​អនុវត្ត​សេចក្តីសម្រេច​អំពី​ប្រាក់​ពិន័យ​ស្ថាពរ​របស់ គ​.​ជ​.​ប តាម​បញ្ញត្តិ​មាត្រា​១៦៦​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​តាម​បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ !​សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​យុទ្ធនាការ​ខុសច្បាប់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ