ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីៗ​ពេល​ចូល​បន្ទប់ទឹក​មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ទេ

5 ឆ្នាំ មុន

ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​នារី​មិន​គួរ​ធ្វើ​ពេល​ដែល​ចូល​បន្ទប់ទឹក ព្រោះ​អាច​នាំ​ជំងឺ​ចូលខ្លួន​បាន​នៅ​ពេល​ដែល​មិន​ប្រយ័ត្ន ។ តើ​មាន​អ្វី​ខ្លះទៅ ? 1. អ្នក​មិន​គួរ​ប្រើ​ក្រដាស​ជូត​មាត់​ដែល​ទុក​ក្នុង​កាបូប​យូរ​នៅ​ពេល​ដែល​ចូល​បន្ទប់ទឹក​ឡើយ ព្រោះ​ក្នុង​ក្រដាស​នោះ​អាច​ជាប់​មេរោគ​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ​អ្នក​ណាស់…

ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​នារី​មិន​គួរ​ធ្វើ​ពេល​ដែល​ចូល​បន្ទប់ទឹក ព្រោះ​អាច​នាំ​ជំងឺ​ចូលខ្លួន​បាន​នៅ​ពេល​ដែល​មិន​ប្រយ័ត្ន ។ តើ​មាន​អ្វី​ខ្លះទៅ ?

1. អ្នក​មិន​គួរ​ប្រើ​ក្រដាស​ជូត​មាត់​ដែល​ទុក​ក្នុង​កាបូប​យូរ​នៅ​ពេល​ដែល​ចូល​បន្ទប់ទឹក​ឡើយ ព្រោះ​ក្នុង​ក្រដាស​នោះ​អាច​ជាប់​មេរោគ​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ​អ្នក​ណាស់ ។

2. អ្នក​មិន​គួរ​ប្រើ​ក្រដាស​ជូត​មាត់​ដែល​មិន​ដាក់​ក្នុង​ថង់ យក​មក​ជូត​កន្លែង​សម្ងាត់​អ្នក​ឡើយ​នៅ​ពេល​ដែល​ចូល​បន្ទប់ទឹក ព្រោះ​មេរោគ​ដែល​មាន​លើ​នោះ អ្នក​មិន​អាច​មើលឃើញ​ឡើយ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​ងាយ​កើត​មាន​បញ្ហា​ណាស់​ក្រោយ​ពេល​ដែល​ប្រើ​រួច ។

3. អ្នក​មិន​គួរ​ប្រើ​ក្រដាស​ជូត​មាត់​តាម​ទី​សាធារណៈ​ដែល​គេ​ដាក់​ក្នុង​បង្គន់​នោះ​ទេ ព្រោះ​ក្រដាស​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លង​មេរោគ​ចូលខ្លួន​ដោយ​មិនដឹង​ខ្លួន ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ក្រដាស​ជូត​មាត់​បែប​នេះ ។

4. ក្រោយ​ពេល​ដែល​អ្នក​បត់ជើងតូច​រួច អ្នក​អាច​ប្រើ​ក្រដាស​ជូត​មាត់​ជូត​នៅ​ពេល​ខ្លះ ប៉ុន្តែ​​កុំ​ញឹកញាប់​ពេក ទើប​មិន​ងាយ​ប៉ះពាល់​ដល់​សុខភាព ។ នៅ​ពេល​ដែល​អ្នក​ជូត អ្នក​មិន​គួរ​ប្រើ​កម្លាំង​ធ្ងន់​នោះ​ទេ ដោយ​ផ្តិត​តិច​ៗ​បាន​ហើយ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កន្លែង​សម្ងាត់​របស់​អ្នក (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ