រាជធានីភ្នំពេញ៖ ជំងឺមហារីកគឺជាជំងឹធ្ងន់ធ្ងរម្យ៉ាងដែលកំពុងតែឆក់យកជីវិតប្រជាពលរដ្ឋខ្មែរយ៉ាង ច្រើន ជាក់ស្តែងក្នុងឆ្នាំ ២០១៧ កន្លងទៅ គឺមានករណីស្លាប់ដោយសារតែជំងឺមហារីកមានចំនួន ១២៨ នាក់ ខណៈចំនួននៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ។
យោងតាមរបាយការណ៍នៃសមិទ្ធផលសុខាភិបាល ឆ្នាំ2017 និងទិសដៅការងារ ឆ្នាំ 2018 ចេញផ្សាយកាលពីខែ កុម្ភៈ ឆ្នាំ ២០១៨ បានឲ្យដឹងថា អន្តរកាលប្រជាសាស្ត្រ និងសុខភាព នៅប្រទេសកម្ពុជាបានបង្ហាញពីសន្ទុះកើនឡើងនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ជំងឺឡើងសំពាធឈាម និងជំងឺមហារីក ។ ការស្លាប់មុនអាយុកាលរំពឹងទុកដែលបណ្តាលមកពីជំងឺមិនឆ្លងដូចជា ជំងឺមហារីក កំពុងកើនឡើង ហើយកត្តាហានិភ័យនៃជំងឺមិនឆ្លងកំពុងផ្តល់សញ្ញាឲ្យប្រុងប្រយ័ត្ន ។ បច្ចុប្បន្ន ពាក់កណ្តាលនៃបន្ទុកជំងឺ គឺបណ្តាលមកពីជំងឺមិនឆ្លង ។
តាមរយៈរបាយការណ៍របស់ក្រសួងសុខាភិបាលបានរកឃើញថា មូលហេតុចំបងនៃការស្លាប់ដោយសារជំងឺមហារីកដែលបានសង្កេតឃើញនៅឆ្នាំ2017 រួមមាន៖ (1) – មហារីកមាត់ស្បូន 7% , (2)- មហារីកសុដន់ 5% , (3) – មហារីកថ្លើម 13% , (4)- មហារីកសួត 7% និងមហារីកពោះវៀនធំ 2% និង(5)- មហារីកស្បូន 2% ។
ពាក់ព័ន្ធនឹងជំងឺមហារីក របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការគ្រប់គ្រងសេវាជំងឺមហារីក មានតែនៅមន្ទីរពេទ្យថ្នាក់ជាតិប៉ុណ្ណោះ ដែលមានសមត្ថភាពធ្វើរោគវិនិច្ឆ័យបញ្ជាក់ជំងឺ និងផ្តល់ការព្យាបាលថែទាំជំងឺសម្រាប់អ្នកជំងឺមហារីក ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឧបករណ៍ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប បាននិងកំពុងពង្រីកនៅមនី្ទរពេទ្យកាល់ម៉ែត (មជ្ឈមណ្ឌលជំងឺមហារីក) និងមនី្ទរពេទ្យមិត្តភាពខ្មែរសូវៀត ។
កម្មវិធីពិនិត្យស្រាវជ្រាវមហារីកមាត់ស្បូន និងមហារីកសុដន់ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅតាមមូលដ្ឋានសុខាភិបាលមួយចំនួនទៀត ។ ទោះជាដូច្នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនី្ទរពេទ្យបង្អែករាជធានី-ខេត្តមួយចំនួនអាចផ្តល់ការពិគ្រោះពិនិត្យស្រាវជ្រាវអ្នកជំងឺសង្ស័យមានជំងឺមហារីក រួចបញ្ជួនមកមន្ទីរពេទ្យជាតិ ដើម្បីធ្វើការបញ្ជាក់រោគវិនិច្ឆ័យឱ្យច្បាស់ និងមានសមត្ថភាពផ្តល់ការព្យាបាល និងថែទាំ ដូចជាព្យាបាលសម្រន់ការឈឺចាប់ ជាដើម។ សេវាពិនិត្យស្រាវជ្រាវ (Screening) រកជំងឺមហារីកបានដំណើរការសេវានៅមនី្ទរពេទ្យបងែ្អកកំរិត3 ចំនួន 11 មនី្ទរពេទ្យបង្អែកកំរិត2 ចំនួន 12 មនី្ទរពេទ្យបង្អែកកំរិត1 ចំនួន 8 និងមណ្ឌលសុខភាពចំនួន 238៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
រាជធានីភ្នំពេញ ៖ រថយន្តទំនើបម៉ាកឡិចស៊ីសRX៣៥០ របស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានត្រូវក្រុមចោរលួចកាត់យកកញ្ចក់មើលក្រោយទាំងសងខាង និងយក...
រាជធានីភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុដែលបាននិងកំពុងបម្រើសេវាជូនប្រជាជនជាង ២លាន នាក់ ហើយនៅ ក្នុងឆ្នាំ ២០២០ កន្លងមកនេះបានរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ បានអនុម័ត...
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃ...
រាជធានីភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដោយសារតែកូវីដ ១៩ និងរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាកចុះយ៉ាងគំហុកក្ដី ក៏ការនាំ...
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...