ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈ​ខ្មែរ កូន​ខ្មែរ​អ្នក​លើក​ស្ទួយ ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​សហការ​ ជាមួយ ហង្ស មាស នាំ​យក​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​សង្វៀន​ប្រដាល់ ​ទៅ​គ្រប់​ខេត្ត​-​ក្រុង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​អ្នកឧកញ៉ា អ៊ឹ​ង…

រាជធានីភ្នំពេញ​ ៖ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​អ្នកឧកញ៉ា អ៊ឹ​ង ឆៃ​ងួ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ហង្ស មាស គ្រុប បាន​ប្រកាស​ចាប់ដៃ​សហការ​នាំ​យក​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាត​យក្ស CAMBODIA OWN THE NIGHT TOUR CONCERT និង​សង្វៀន​ប្រដាល់ CAMBODIA SUPER WARRIORS KUN KHMER ទៅ​គ្រប់​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ដើម្បី​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​ឱ្យ​កាន់តែ​ឈាន​ដល់​កម្រិត​កំពូល ​។

ក្នុង​ឱកាស​នោះ អ្នកឧកញ៉ា លាង ម៉េ​ង បាន​មាន​ប្រសាសន៍​ថា​៖ “​ទោះជា​យើង​ជួប​ស្ថានការណ៍​លំបាក ក៏​យើង​ត្រូវ​តែ​បន្តដំណើរ​ទៅ​មុខ ព្រោះ​យើង​ម្នាក់​ៗ​សុទ្ធតែ​មាន​បន្ទុក​ត្រូវ​រ៉ាប់រង​រៀងខ្លួន មិន​ថា​ជា​សិល្បករ​-​សិល្ប​ការិនី កីឡាករ​-​កីឡាការិនី ឬ​ជា​ម្ចាស់​អាជីវកម្ម​ជាដើម ទើប ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្រេច​ឧបត្ថម្ភ​ផ្តាច់មុខ បង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​ការ​ប្រកួត​ប្រដាល់​នេះ ហើយ​ចំណូល​វិល​ជុំ​ក្នុងស្រុក​បែប​នេះ នឹង​ធ្វើ​ឱ្យ​ខ្មែរ​យើង​មាន​សមត្ថភាព​ជួយ​ត្រឡប់​ទៅ​វិញ នៅ​ពេល​ដែល​សង្គម​ត្រូវការ​” ​។

នេះ មិនមែន​ជា​លើក​ដំបូង​ឡើយ ដែល ខ្មែរ ប៊ែ​វើ​រី​ជី​ស ចូលរួម​សហការ​ជាមួយ ហង្ស មាស គ្រុប ដើម្បី​លើក​ស្ទួយ​វប្បធម៌ សិល្បៈ តន្ត្រី​នៅ​កម្ពុជា ដោយ​កន្លង​មក ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ផ្តាច់មុខ​នាំ​យក​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក​ជា​ច្រើន​ដូច​ជា THE VOICE CAMBODIA គ្រប់​រដូវ​កាល​, X FACTOR CAMBODIA រដូវ​កាល​ទី ១, KILLER KARAOKE រដូវ​កាល​ទី ៧, និង​ព្រឹ​តិ្ត​ការណ៍​ប្រកួត​ប្រដាល់​ប្រចាំ​ស​ប្តា​ហ៍​បន្ថែម​ទៀត ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍ ហង្ស មាស HDTV ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​នៅ​តែ​បន្ត​គោល​ជំហរ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់ តាម​រយៈ​ការ​នាំ​យក​ទស្សនីយភាព​ចម្រុះ​ដល់​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស និង​បង្កើត​ឱកាស​ដុះខាត់​សមត្ថភាព ទេព​កោសល្យ​របស់​សិល្បករ​-​សិល្ប​ការិនី ឱ្យ​កាន់តែ​លេចធ្លោ​តាម​រយៈ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាត​យក្ស CAMBODIA OWN THE NIGHT TOUR CONCERT និង​សង្វៀន​ប្រដាល់ CAMBODIA SUPER WARRIORS KUN KHMER ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស លើក​ស្ទួយ​សិល្បៈ​ខ្មែរ​ឱ្យ​ដល់​កម្រិត​កំពូល​!
គាំទ្រ CAMBODIA BEER លើក​ស្ទួយ​វិស័យ​សិល្បៈ​ដល់​ឆាក​អន្តរជាតិ​! ៕ អត្ថបទសហការ