ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែដឹងប្រពន្ធរួមភេទជាមួយភ្ញៀវអត់ប្រើស្រោម… កេះដែកកេះដុតប្រដាប់​ភេទ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មានរឿង​រ៉ាវ​ស្មាន​មិន​ដល់​មួយ​ករណី​ទៀត​​ហើយ និង​ធ្វើ​ឱ្យ​មានការ​រន្ធត់​ចិត្តជា​ពន់ពេក ដែល​បុរស​ជា​ប្តី​ចិត្ត​ទុរយស​ម្នាក់ ​ឈ្មោះ ហ៊ា​ង ស៊ា​ងខេ​ង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ…

ខេត្ត​ត្បូងឃ្មុំ ៖ មានរឿង​រ៉ាវ​ស្មាន​មិន​ដល់​មួយ​ករណី​ទៀត​​ហើយ និង​ធ្វើ​ឱ្យ​មានការ​រន្ធត់​ចិត្តជា​ពន់ពេក ដែល​បុរស​ជា​ប្តី​ចិត្ត​ទុរយស​ម្នាក់ ​ឈ្មោះ ហ៊ា​ង ស៊ា​ងខេ​ង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ បាន​ប្រើ​អំពើ​ហិង្សា​​លើ​ប្រពន្ធ​យ៉ាង​សាហាវឃោរឃៅ​បំផុត ដោយ​ចាប់ចង​ច្រវាក់​ព្យួរ​ជើង​ផុត​ពី​រនាប​ផ្ទះ និង​វាយ​ធ្វើ​បាប​លើ​រូបរាង​កាយ​និង​លើ​ប្រដាប់​ភេទ​ថែម​ទៀត ​បណ្តាល​ឱ្យ​ប្រពន្ធ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង ។

អំពើ​ដ៏​សាហាវយង់ឃ្នង​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ចាប់​បុរស​ជា​ប្តី កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា នៅ​ក្នុង​ចម្ការ​កៅស៊ូ​វាល​៧០ ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សា​សា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី វ៉ា ស​ម្ប​តិ្ត អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា បុរស​កំណាច​ខាងលើ​នេះ​ បាន​មក​រស់នៅ​ក្នុង​ចម្ការ​កៅស៊ូ​ជាមួយនឹង​ប្រពន្ធ​ឈ្មោះ ស្រេង ផ​ល្លី អាយុ​២៩​ឆ្នាំ រយៈ​ពេល​៣​ឆ្នាំ​ហើយ​ ។ ប៉ុន្តែដោយសារ​របរ​ចៀរ​ជ័រកៅស៊ូ​លើ​ផ្ទៃដី​កន្លះហិ​កតា ចាយវាយ​មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ បុរស​នេះ​បាន​ស្រុះស្រួល​ឱ្យ​ប្រពន្ធ​ទៅ​ប្រកប​របរ​ផ្លូវភេទ​នៅ​មង់​រៀវ ស្រុក​ត្បូង​ឃ្មុំ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ដែល​ក្នុង​១​ថ្ងៃ​បាន​ ៥​ទៅ​៦​ម៉ឺន​រៀល ដោយ​មានការ​ចែក​ភាគរយ​ជាមួយនឹង​ម៉ែ​យ៉ែ​ម ឬ​ជួនកាល​បាន​ក្រោម​នេះ​ ក៏​មាន​ដែរ ។

លោក​អធិការរង​បន្ត​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​២៣ ​កក្កដា ប្តី​បាន​សួរនាំ​ប្រពន្ធ​រឿង​ទទួលភ្ញៀវ ​ដែល​មក​រួម​ភេទ​​ជាមួយ ក្នុង​ពេល​នោះ​ប្រពន្ធ​បាន​ឆ្លើយ​ត្រង់​​ថា «​មាន​ភ្ញៀវ​ខ្លះមក​រួមភេទ​ប្រើប្រាស់​ស្រោមអនាម័យ តែ​ខ្លះ​ទៀត​មិនបាន​ប្រើ​ស្រោម​ទេ​» ។

គ្រាន់តែ​ឮ​និយាយ​បែបនេះ បុរស​ជា​ប្តី​ក៏​ខឹង​ច្រឡោត ហើយ​ទះកំផ្លៀងប្រពន្ធ​១​ដៃ និង​បាន​យក​ច្រវាក់​មក​ចងជើង​ប្រពន្ធម្ខាង ហើយ​ទាញ​ខារ​ឡើង​ផុត​ជើង​ពី​រនាប​ផ្ទះប្រមាណ​១​ម៉ែត្រ និង​ជើង​ម្ខាង​ទៀត​នៅ​លើ​រនាប រួច​យក​អង្រែ​បុក​គ្រឿង​មក​វាយ​ក្បាលជង្គង់​ប្រពន្ធ​ទាំង​សងខាង ។

ជាមួយ​នេះ ថែមទាំង​ធ្វើ​ទារុណកម្ម​លើ​ប្រដាប់​ភេទ​ប្រពន្ធ​យ៉ាងអមនុស្សធម៌​បំផុត ដោយ​ប្រើ​ទំពាំងនិង​យក
ដែកកេះ​ដុត ព្រមទាំង​យក​ឡា​ម​មក​ឆូត​ដៃ​សងខាង​ បណ្តាល​ឱ្យ​ឈឺ​ចុកចាប់​ហួសប្រមាណ​ស្រែក​ទ្រហោយំ​យ៉ាង​ទារុណ ។

តាម​ប្រវត្តិ ពួក​គេ​យក​គ្នា​ជា​ប្តី​ប្រពន្ធ ខណៈ​ដែល​បុរស​នេះ​ពោះម៉ាយ​កូន​១ ឯ​ស្ត្រី​នេះ​ក៏​មេម៉ា​យ​កូន​១​ដូច​គ្នា និង​រស់នៅ​ជាមួយ​គ្នា​បាន​៣​ឆ្នាំ ​តែ​មិន​មានកូន​ទេ និង​មាន​ផ្ទៃដី​ដំណាំ​កៅស៊ូ​កន្លះ​ហិ​កតា ។ លោក​អធិការរង វ៉ា សម្បត្តិ បញ្ជាក់​ថា ក្រោយ​ពី​ធ្វើបាប​ប្រពន្ធ​ហើយ បុរស​ជា​ប្តី​នេះ ​ក៏ដេក​លក់​បាត់​ទៅ លុះ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ប្រពន្ធ​លួច​ស្រាយចំណង​បាន ក៏​ដើរ​ចុះពីលើផ្ទះ​ថ្នម​ៗ ​មក​ពួន​ក្នុង​ព្រៃ​ចម្ការ​ដំឡូង ។

រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ ទើប​សមត្ថកិច្ច​បានដឹង​ពី​ករណី​នេះ និង​ទទួលបញ្ជា​ពី​លោក​អធិការនគរបាល​ស្រុក​ក្រូច​ឆ្មារ ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​កម្លាំង​ឱ្យ​ចុះ​ទៅ​កន្លែង​កើត​ហេតុ និង​ចាប់ខ្លួន​បុរស​ជា​ប្តី ។

ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា បុរស​ជា​ប្តី​កំណាចនេះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ៕

អត្ថបទសរសេរ ដោយ