ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! លុយ​ដល់​ទៅ​ជាង​១​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣ កក្កដា បាន​លើកយក​សំណុំរឿង​ក្តី​មួយ​ពី​បទ ឆបោក​លើ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក មក​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ពាក់ព័ន្ធ​រឿង​លក់​ម៉ូតូ​ខ្យល់ ។ អង្គ​សវនាការ​បាន​ធ្វើ​ឡើង​ដោយ​លោក…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣ កក្កដា បាន​លើកយក​សំណុំរឿង​ក្តី​មួយ​ពី​បទ ឆបោក​លើ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក មក​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ពាក់ព័ន្ធ​រឿង​លក់​ម៉ូតូ​ខ្យល់ ។

អង្គ​សវនាការ​បាន​ធ្វើ​ឡើង​ដោយ​លោក ពេជ្រ វិជ្ជាធរ ជា​ចៅក្រម​ជំនុំជម្រះ និង លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ ក្រោម​ការ​ចូលរួម​សាកសួរ​ដេញដោល ពី​សំណាក់​មេធាវី​ការពារ​ក្តី​ដោយ​អាណត្តិ​ឱ្យ​ភាគី​ទាំង​សងខាង ដែល​សវនាការ​នោះ​មាន​ជនជាប់ចោទ​ឈ្មោះ ម៉ៅ សុខ​ទី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​វត្តមាន​ឈ​នៅ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឆ្លើយឆ្លង​រាល់​សំនួរ​ពី​អង្គ​ជំនុំ​ជម្រះក្តី ។ ប៉ុន្តែ​សវនាការ​នេះ​ក្រោយ​ពី​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ ចៅក្រម​ជំនុំជម្រះ​បាន​លើ​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ ម៉ៅ សុខ​ទី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ លេខ​២២ ផ្លូវ​លេខ​១៩២ ក្រុម​ទី​៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក មាន​មុខរបរ​បើកហាង​លក់​គ្រឿង​តុបតែង​ម៉ូតូ និង រកស៊ី​នាំ​ចូល​ម៉ូតូ​ពី​ប្រទេស​ថៃ យក​មក​បោះ​ដុំ និង​លក់រាយ​ឲ្យ​ម៉ូយ ទិញ​បន្ត​យក​ទៅ​លក់​ក្នុង​រាជធានី ខេត្ត ។

សំណុំរឿង​នេះ​មាន​ដើមបណ្តឹង​ចំនួន​៧​នាក់ ហើយ​ក៏​បាន​ចូល​ស្តាប់​សវនាការ​ដែរ តាម​ពាក្យបណ្ដឹង​របស់​អាជីវករ​៧​នាក់​នោះ​បាន​ប្តឹង​ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែតុលា ឆ្នាំ​២០១៧ ពី​បទ​ក្បត់​ទំនុកចិត្ត​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព​យក​ប្រាក់​មុន​ដើម្បី​ទៅ​ដឹកនាំ​ម៉ូតូ​រាប់​សិប​គ្រឿង​ពី​ប្រទេស​ថៃ​មក​ឱ្យ​ម៉ូយ (​ប៉ុន្តែ​ដូច​យក​ប្រាក់​ទៅ​ដឹក​ខ្យល់​) ។

ក្នុង​សវនាការ​ជនជាប់ចោទ ម៉ៅ សុខ​ទី ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​ពិតជា​បាន​ទទួលយក​ប្រាក់​ពី​ដើមបណ្តឹង​ចំនួន​៧​នាក់​នោះ​មែន ដែល​ជា​ចំណុច​នៃ​ការ​ចាប់ផ្ដើម​ឆបោក​ប្រាក់​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​យក​ទៅ​ចំណាយ​ធ្វើ​ដើមទុន​មុន ដើម្បី​បាន​ចំណេញ​ជា​ក្រោយ សម្រាប់​ចែក​ទៅ​ម្ចាស់​ប្រាក់​ផង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ