តាមពិតករណីចរាចរណ៍ស្លា.ប់នគរបាលនិងនារីនោះ គឺមិនមែនចៃដន្យទេ
- ប៉ៃលិន
ខេត្ដប៉ៃលិន ៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីឈ្មោះ មាស ម៉ូរ៉ា ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់…
ខេត្ដប៉ៃលិន ៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីឈ្មោះ មាស ម៉ូរ៉ា ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់…
ខេត្ដប៉ៃលិន ៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីឈ្មោះ មាស ម៉ូរ៉ា ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវជាម្ដាយជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោង៣និង១០នាទីថ្ងៃទី២១ កក្កដា កន្លងទៅ ។ រហូតមកដល់ពេលនេះនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបានធ្វើការស្រាវជ្រាវស៊ើបសួរជនបង្ករកឃើញថា ករណីនេះជាឃាតកម្មគិតទុកជាមុន ។
ប្រភពពីនគរបាលឱ្យដឹងថា ជនសង្ស័យឈ្មោះ ណាន់ វីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករបើករថយន្តឱ្យថៅកែរោងចក្រទឹកកក ស្ថិតនៅភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ដោយបានបើករថយន្តដឹកទឹកកកដេញបំបុកជនរងគ្រោះពេលកំពុងតែជិះម៉ូតូឌុបនារីម្នាក់នៅត្រង់ចំណុចផ្លូវលំ១ខ្សែ ក្បែរក្រវ៉ាត់ព្រំដែន (ផ្លូវអូរឈើក្រំ) ខណៈពេលក្រឡេកឃើញជនរងគ្រោះឌុបប៉ះចំស្រីស្នេហ៍របស់ខ្លួនមានចិត្តប្រចណ្ឌ លុះដល់ចំណុចកើតហេតុជនសង្ស័យក៏ជាន់ហ្គាបន្ថែមដេញបំបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែង រួចក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់១ខ្នងថែមទៀត ។ ហើយជនសង្ស័យក៏ត្រូវបាននគរបាលធ្វើការចាប់ឃាត់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីស៊ើបសួរបន្ថែមតែម្តង ។
សូមបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅនឹងកន្លែង ជាមន្ត្រីនគរបាលការពារព្រំដែនគោក វរ:សេនាតូចលេខ៨២១ ដោយបើកម៉ូតូម៉ាក KTM Duke ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FK – 4199 រងការខូចខាតយ៉ាងដំណំ ចំណែកទី២-ឈ្មោះ សាន វាសនា ភេទស្រី អាយុ១៨ឆ្នាំ ស្លាប់នៅនឹងកន្លែង ប្រហែលជាសង្សា រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ពាក់ព័ន្ធករណីខាងលើនេះ ក្រោយពីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ជនសង្ស័យសារភាពថា រូបគេពិតជាប៉ុនប៉ងសម្លាប់ជនរងគ្រោះទាំងពីរនាក់ពិតប្រាកមែន ដោយសារតែការប្រចណ្ឌ ព្រោះឃើញនគរបាលដឹកសង្សារបស់ខ្លួនដែលធ្លាប់ ស្រឡាញ់កាលពីមុន ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធី។
ចែករំលែកព័តមាននេះ