ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ចេញពី​ហាង​ស្រាប់​ច្រឡំ​ស្មាន​តែ​…​ក៏​រះ​ពេញ​ហ្នឹង(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រលាត់​ដៃជើង​ចេញ​ឈាម​រង​របួសស្រាល​ដោយសារ​តែ​បុរស​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ចេញពី​ហាង​កាហ្វេ​មួយ​កន្លែង ជាន់​ហ្គា​ច្រឡំ​ស្មាន​តែ​ហ្វ្រាំង បោះពួយ​ទៅ​បុក​រះ​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​ហុងដា​C125 មួយ​គ្រឿង​ទៀត​ជា​បន្តបន្ទាប់ ហេតុ​ការ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រលាត់​ដៃជើង​ចេញ​ឈាម​រង​របួសស្រាល​ដោយសារ​តែ​បុរស​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ចេញពី​ហាង​កាហ្វេ​មួយ​កន្លែង ជាន់​ហ្គា​ច្រឡំ​ស្មាន​តែ​ហ្វ្រាំង បោះពួយ​ទៅ​បុក​រះ​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​ហុងដា​C125 មួយ​គ្រឿង​ទៀត​ជា​បន្តបន្ទាប់ ហេតុ​ការ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ P-01 ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AQ-០៦៨៩​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ចេញពី​ហាង​កាហ្វេ​មួយ​កន្លែង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ចូល​មក​ផ្សារ​សុ​វ​ណ្ណា ។ ពេល​នោះ​ដោយ​មិនដឹង​ជា ហេតុ​អ្វី​ក៏​ស្រាប់តែ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ខាងលើ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​រះ​រថយន្ត ពាក់​ស្លាក​លេខ​ភ្នំពេញ ២F-៥០៤២ និង​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BL-០៤១០ មួយ​គ្រឿង​ទៀត ។ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់​ដែល​ជិះ​ម៉ូតូ​ដួល​រលាត់​ដៃជើង​ចេញ​ឈាម​រង​របួសស្រាល ហើយ​រថយន្ត​ខាងលើ​ក្រពឹត​ផ្នែក​ខាង​មុខ និង​ម៉ូតូ​បាក់​ក្បាំង ចំណែកឯ​រថយន្ត​នោះ​ក៏​ក្រពឹត​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​ខ្លួនឯង​យ៉ាងដំណំ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រ​បាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ធ្វើការ​បុក​រះ​ជា​បន្តបន្ទាប់ និង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសស្រាល​នេះ​ដែរ​ទំនងជា​កើតឡើង​ដោយសារ​តែ​បុរស​អ្នកបើកបរ​រថយន្ត​បង្ក​ជាន់​ហ្គា​ច្រឡំ​ស្មាន​តែ​ហ្វ្រាំង ទើប​ធ្វើ​ឲ្យ​រថយន្ត​ស្ទុះ​ទៅ​បុក​គេឯង​យ៉ាង​កម្រោល​បែប​នេះ ។


ក្រោយ​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ ដែល​នៅ​ក្បែរ​នោះ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​មិន​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ និង​ដឹង​អំពី​កំហុស​របស់​ខ្លួន​នោះ ភាគី​ខាង​រថយន្ត​ម៉ាក​បង្ក​យល់ព្រម​ចេញថ្លៃ​ព្យាបាល​ទៅ​ដល់​បុរស​រង​គ្រោះ និង​យក​រថយន្ត និង​ម៉ូតូ​ម៉ាក​ហុងដា C125 ដែល​រង​ការ​ខូចខាត​ទៅ​ធ្វើការ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ