ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​ មួយគ្រួសារជួបគ្រោះអកុសល​គួរ​ឱ្យ​រន្ធត់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កូនស្រី​អាយុ​៥​ខែ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​ឪពុក​ម្ដាយ​និង​ប្អូនប្រុស​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​កាម​រី​គូទ​ហើម​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​បុក​គោ​យន្ត​កែ​ច្នៃ​ចត​លើ​ចិញ្ចើម​ផ្លូវ​ពីក្រោយ​ពេញទំហឹង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​នឹង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ទល់មុខ​ផ្ទះ​ជាង​ខុ​ម…

ខេត្តរតនគិរី ៖ កូនស្រី​អាយុ​៥​ខែ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​ឪពុក​ម្ដាយ​និង​ប្អូនប្រុស​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​កាម​រី​គូទ​ហើម​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​បុក​គោ​យន្ត​កែ​ច្នៃ​ចត​លើ​ចិញ្ចើម​ផ្លូវ​ពីក្រោយ​ពេញទំហឹង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​នឹង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ទល់មុខ​ផ្ទះ​ជាង​ខុ​ម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A ស្ថិត​នៅ​ភូមិ​ប៉ា​អរ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឯកភាព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ដែល​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-២២៥៧ រួម​មាន ៖ ១-​ប្តី​ឈ្មោះ ប៉េង សុខ​លី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ជា​អ្នកបើកបរ បាន​រង​របួសស្រាល ២-​ប្រពន្ធ​ឈ្មោះ ខាំ ស្រី​ណុំ អាយុ​១៨​ឆ្នាំ ជា​អ្នក​រួម​ដំណើរ បាន​រង​របួសធ្ងន់ ៣-​ឈ្មោះ លី ស្រី​ពី ភេទ​ស្រី អាយុ​៥​ខែ ជា​អ្នក​រួម​ដំណើរ ត្រូវជា​កូន បាន​ស្លាប់ និង​៤-​ឈ្មោះ ខាំ សុខុម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ ជា​អ្នក​រួម​ដំណើរ (​ត្រូវជា​ប្អូនប្រុស​របស់​ឈ្មោះ​ខាំ ស្រី​ណុំ​) បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ​កា​តែ ឃុំ​ប៉ា​តេ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។ ចំណែក​ម្ចាស់​គោ​យន្ត​កែ​ច្នៃ​ឈ្មោះ​អឿ ភា​រុណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទួល ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឯកភាព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-២២៥៧ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​គោ​យន្ត​កែ​ច្នៃ​កំពុង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្សដែលជិះ​​ក្នុង​រថយន្ត​ម៉ាក​កាម​រី​នោះ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​៣​នាក់​តែ​ម្តង​។ ភ្លាម​ៗនោះ​ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។


ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ខេត្ត​ចុះ​មក​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង​យក​រថយន្ត និង​គោ​យន្ត​កែ​ច្នៃ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត​ដើម្បី​រង់​​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ