កីឡាករ Man City ម្នាក់លួចច្រណែនក្រុមមាន់គកបារាំងឈ្នះ World Cup
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា ខ្សែការពាររបស់ក្លិប Manchester City មួយរូប បានសារភាពថា ពិតជាមានការលួចច្រណែនក្រុមជម្រើសជាតិបារាំងពិតមែន…
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា ខ្សែការពាររបស់ក្លិប Manchester City មួយរូប បានសារភាពថា ពិតជាមានការលួចច្រណែនក្រុមជម្រើសជាតិបារាំងពិតមែន…
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា ខ្សែការពាររបស់ក្លិប Manchester City មួយរូប បានសារភាពថា ពិតជាមានការលួចច្រណែនក្រុមជម្រើសជាតិបារាំងពិតមែន នៅពេលដែលឈ្នះបានពាន World Cup បែបនេះ ។
Aymeric Laporte ដែលជាកីឡាករក្លិប Man City និងជាកីឡាករក្រុមជម្រើសជាតិបារាំងបានសម្តែងការសោកស្តាយដែលមិនបានលេងនៅ World Cup ជាមួយនឹងមិត្តរួមក្រុម ។ កីឡាករវ័យ២៤ឆ្នាំរូបនេះ មានលក្ខណៈពិសេស ដោយសារតែរូបគេក៏អាចប្តូរក្រុមទៅកាន់ក្រុមជម្រើសជាតិអេស្ប៉ាញវិញផងដែរ ព្រោះបានរស់នៅទីនោះអស់រយៈពេល៨ឆ្នាំ ។
នៅពេលអ្នកសារព័ត៌មានសួរពីអារម្មណ៍ដែលឃើញក្រុមជម្រើសជាតិបារាំងឈ្នះ World Cup Laporte បាននិយាយថា ៖ «និយាយតាមត្រង់ទៅ ខ្ញុំរៀងច្រណែនបន្តិចដែរ ។ នេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំត្រូវតែទទួលស្គាល់វា ។ នេះគឺជាអ្វីកើតឡើងនៅក្នុងវិស័យបាល់ទាត់ ។ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ពេលគ្មានរូបខ្ញុំទៅលេងនៅ World Cup ព្រោះតែការប្រកួតមុនៗក៏គ្មានឈ្មោះខ្ញុំដែរ ។ តែវាក៏គួរឲ្យស្តាយដែរ ដែលខ្ញុំមិនបានចូលរួម» ។
គួរបញ្ជាក់ផងដែរថា Laporte បានក្លាយទៅជាកីឡាករខ្សែការពារថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ នៅពេលមកផ្ទេរចេញពី Bilbao ទៅកាន់ Man City ក្នុងតម្លៃ៥៧លានផោន កាលពីខែមករា ។ នៅអង់គ្លេស រូបគេបានលេងត្រឹមតែ៩ដងប៉ុណ្ណោះនៅរដូវកាលមុន ៕
ចែករំលែកព័តមាននេះ