ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គយ និង​រដ្ឋាករ​ចល័ត​ចាប់​ឥដ្ឋ​ការពារ​កម្តៅថ្ងៃ​៣២​កេះ​ធំ​ៗ​​មាន​តម្លៃ​ខ្ពស់​តែ​អត់​ទាន់​បង់ពន្ធ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រុម​គយ និង​រដ្ឋាករ​ចល័ត​សហការ​ជាមួយ​ការិយាល័យ​គយ និង​រដ្ឋាករ​សាខា​ខេត្ត​ប៉ៃលិន​ចុះ​ចាប់​ឥដ្ឋ​ការពារ​កម្តៅថ្ងៃ​ចំនួន​៣២​កេះ​ធំ​ៗ (១​កេះ​ទម្ងន់​ជាង​១​តោន​) ដែល​គេ​នាំ​ចូល​មក​ពី​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​មិន​ទាន់​មានការ​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ ។ លុះ​បន្ទាប់​ពី​បែកធ្លាយ​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នេះ​ក៏​ត្រូវ​គយ និង​រដ្ឋាករ​ចុះ​ចាប់​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ផែស្ងួត​រង់ចាំ​បង់ពន្ធ​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ ក្រុម​គយ និង​រដ្ឋាករ​ចល័ត​សហការ​ជាមួយ​ការិយាល័យ​គយ និង​រដ្ឋាករ​សាខា​ខេត្ត​ប៉ៃលិន​ចុះ​ចាប់​ឥដ្ឋ​ការពារ​កម្តៅថ្ងៃ​ចំនួន​៣២​កេះ​ធំ​ៗ (១​កេះ​ទម្ងន់​ជាង​១​តោន​) ដែល​គេ​នាំ​ចូល​មក​ពី​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​មិន​ទាន់​មានការ​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ ។

លុះ​បន្ទាប់​ពី​បែកធ្លាយ​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នេះ​ក៏​ត្រូវ​គយ និង​រដ្ឋាករ​ចុះ​ចាប់​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ផែស្ងួត​រង់ចាំ​បង់ពន្ធ​តែ​ម្តង ។ ហេតុការណ៍​គយ​ចុះ​ចាប់​ឥដ្ឋ​ការពារ​កម្តៅថ្ងៃ​អត់​បង់ពន្ធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ការដ្ឋាន​កំពុង​សាងសង់​អគារ​មួយ​ដែល​មាន​ម្ចាស់​ឈ្មោះ សេង ឈុ​ន​ឡេ​ង នៅ​ទល់មុខ​កាស៊ីណូ ចម្ងាយ​ពី​ច្រក​ទ្វារ​ប្រហែល​៥០០​ម៉ែត្រ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ចំពោះ​សកម្មភាព​ដកហូត​ឥដ្ឋ ដែល​អត់​បង់ពន្ធ​នេះ​គេ​ឃើញ​មានការ​អន្តរាគមន៍​ពី​លោកស្រី ស៊ុំ ហ៊ា​ង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ផង​ដែរ តែ​មិន​អាច​សម្របសម្រួល​បាន ដោយ​ខាង​គយ​យក​គ្រឿងចក្រ​ទៅ​ចូល​ដឹក​តាម​រថយន្ត​ទាំង​យប់​រហូត​ទាល់តែ​អស់ពី​កន្លែង​ការដ្ឋាន​តែ​ម្តង ។


ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​មក​ពី​ភ្នំពេញ​បាន​បង្ហើប​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​មួយ​នេះ​ដោយ​លេចឮ​ទៅ​ដល់​ថ្នាក់លើ​ក៏​បាន​បញ្ជា​ឱ្យ​ពួក​គាត់​ចុះ​ទៅ​រឹបអូស​យក​ឥដ្ឋ​ការពារ​កម្តៅថ្ងៃ​ចំនួន​៣២​កេះ​ធំ​ៗ​ដែល​មាន​ទម្ងន់​ប្រហែល​៣២​តោន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ផែស្ងួត​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ គឺ​ត្រូវ​ឱ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ​តាម​ការ​កំណត់​ផង​ដែរ ។


ចំណែក លោក​ឧកញ៉ា សេង ឈុ​ន​ឡេ​ង ជា​ម្ចាស់​ឥដ្ឋការ៉ូ​ខាងលើ​បានឱ្យ​ដឹង​ថា ការ​នាំ​ឥដ្ឋ​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​សាងសង់​អគារ​ផ្ទះ​របស់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ដោយ​ប៉ះ​ចំ​ថ្ងៃ​សៅរ៍ ហើយ​ខាង​ការិយាល័យ​គយ និង​រដ្ឋាករ​សាខា​ខេត្ត​ប៉ៃលិន​អត់​ទាន់​ចុះហត្ថលេខា​លើ​ក្រដាស​ស្នាម​បង់ពន្ធ​នាំ​ចូល​នោះ​ទេ​ឱ្យ​រង់ចាំ​ដល់​ថ្ងៃ​ធ្វើការ​សិន ។ ស្រាប់តែ​ខាង​គយ និង​រដ្ឋាករ​ចល័ត​ចុះ​ទៅ​រឹបអូស​យក​ទាំងអស់​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា ការ​នាំ​ចូល​ឥដ្ឋ​ទាំងនេះ​មិនមែន​ខាង​លោក​គេចវេស​មិន​ចង់​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ទេ​សំខាន់ គឺ​ខាង​គយ​គេ​មិន​ធ្វើការ ហើយ​ខាង​លោក​ប្រញាប់​ឱ្យ​កម្មករ​សាងសង់​ផ្ទះ​ព្រោះ ពួក​គេ​ម្នាក់​ៗ​ប្រញាប់​នឹង​ចេញ​ទៅ​ស្រុក​កំណើត​ធ្វើការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ ។


ដោយ​មានការ​បង្ហើប​ឱ្យ​ដឹង​ពី​ក្រុម​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ទី ប៊ុ​ន​ឡង់ នាយការិយាល័យ​គយ និង រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​បើកដៃ​ឱ្យ​ឈ្មួញ​ដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​ដោយ​មិន​មានការ​បង់ពន្ធ​ជូន​រដ្ឋ ។ គេ​ឃើញ​មាន​រថយន្ត​ខ្នាត​យក្ស​ចំនួន​ពីរ​គ្រឿង បាន​ដឹក​ឥដ្ឋ​ការពារ​កំ​ដៅ​ថ្ងៃ ដែល​មាន​តម្លៃ​ខ្ពស់ ចូល​មក​ពី​ប្រទេស​ថៃ ដោយ​មិន​បាន​បង់​ព័ន្ធ​ជូន​រដ្ឋ មិន​ប្រាប់​ថ្នាក់លើ ហើយ​ថែម​ទាំង​ប្រាប់​អ្នកបើកបរ​រថយន្ត​ឲ្យ​គេចវេស ដោយ​មិន​ចាំបាច់​ចូល​សាង​នៅ​ផែស្ងួត​ថែម​ទៀត​ផង ព្រោះ​ខ្លាចក្រែង​បែក​រឿង ។

ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ផែនការ​ស៊ីដាច់​ម្នាក់ឯង របស់​លោក​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ទី ប៊ុ​ន​ឡង់ ខាងលើ ត្រូវ​បាន​បរាជ័យ ហើយ​គេ​សង្ស័យ​ថា លោក សំ សុ​វ​ណ្ណា​រិ​ទ្ធ ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្ត​ប៉ៃលិន ក៏​បានដឹង​រឿង​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ