ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ចាប់​កណ្តូប​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លា.ប់ មិន​ទាន់​ដឹង​មូលហេតុ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ដើរ​ចាប់​កណ្តូប​ប្រទះ​ឃើញ​មនុស្ស​ស្លាប់​ម្នាក់ នៅ​នឹង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៨ ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​នោះ​ទេ​។ ហេតុ​ការ​ភ្ញាក់ផ្អើល…

ខេត្តបន្ទាយមានជ័យ ៖ មាន​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ដើរ​ចាប់​កណ្តូប​ប្រទះ​ឃើញ​មនុស្ស​ស្លាប់​ម្នាក់ នៅ​នឹង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៨ ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​នោះ​ទេ​។

ហេតុ​ការ​ភ្ញាក់ផ្អើល និង​ប្រទះ​ឃើញ​នេះ​កើតឡើង​មុន​នេះ​បន្តិច នា​វេលា​យប់​ថ្ងៃ​ទី​២៣ កក្កដា ២០១៨​នេះ​។ ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ពេល​នេះ​អ្នកស្រុក​កំពុង​រង់ចាំ​សមត្ថកិច្ច​ដើម្បី​ចុះ​ពិនិត្យ​។

អ្នកស្រុក​និយាយ​ថា ការ​ប្រទះ​ឃើញ​សព​នេះ​ដោយសា​អ្នក​ដើរ​ចាប់​កណ្តូប​ហើយ​ក៏​នាំ​គ្នា​ភ្ញាក់​ផ្អើ​ក​តែ​ម្តង​។ ជន​រង​គ្រោះ​ដេក​កើយ​ទង់ជាតិ ប៉ុន្តែ​មាន​តែ​ខោខ្លី​។ មេ​ភូមិ​ព្រៃ​គប់ លោក ណ​ង សុង និយាយ​ថា ជន​រង​គ្រោះ​មិន​នែ​ន​ជា​សមាជិក​ក្នុងភូមិ​លោក​នោះ​ទេ​៕ បឋម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ