ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ប្រជុំ​ពិភាក្សា​ពី​ព័ត៌មាន​មិន​ពិត​ឬ​ក្លែងបន្លំ​ដែល​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​សារព័ត៌​មានបាន​ជួបជុំ​គ្នា​លើក​ឡើង​ពី​ព័ត៌មាន​ក្លែងបន្លំ ឬ​ព័ត៌មាន​មិន​ពិត ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ជិត​ចូល​មក​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ មន្ត្រី​ក្រសួង​ព័ត៌មាន និង​មន្ត្រី​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ក្រុម​សារព័ត៌​មានបាន​ជួបជុំ​គ្នា​លើក​ឡើង​ពី​ព័ត៌មាន​ក្លែងបន្លំ ឬ​ព័ត៌មាន​មិន​ពិត ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ជិត​ចូល​មក​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ មន្ត្រី​ក្រសួង​ព័ត៌មាន និង​មន្ត្រី​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​បាន​បើក​វេទិកា​ពិភាក្សា​ពិសេស​ស្តី​ពី «​ព័ត៌មាន​ក្លែងបន្លំ និង​ការ​បោះ​ឆ្នោតជាតិ ខែកក្កដា ឆ្នាំ​២០១៨» ដោយ​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ។

លោក ប៉ែន ប៊ុ​ណា ប្រធាន​ក្លឹ​ម​អ្នកកាសែត​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​ថៃ ចិន ជាដើម​គេ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ដូចដែល​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា គ​.​ជ​.​ប និង​ក្រសួង​ព័ត៌មាន​បាន​លើក​ប្រធានបទ​ស្តី​ពី​ព័ត៌មាន​ក្លែងបន្លំ និង​ការ​បោះ​ឆ្នោត​នេះ​ដែរ ។

តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ​កិច្ច​ពិភាក្សា​នេះ​រៀបចំ​ឡើង​មួ​យស​ប្តា​ហ៍​មុន​ពេល​បោះ​ឆ្នោតជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ ។ លោក​ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​បាន​អះអាង​ថា ៖«​ព័ត៌មាន​ក្លែងបន្លំ​នេះ​កំពុង​ក្លាយជា​ព័ត៌មាន​ក្តៅ​សម្រាប់​ពិភពលោក​» ៕

កែសម្រួលដោយ