ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​…​ហេតុ​អី​ធ្វើ​ដល់​ថ្នាក់​ហ្នឹង?

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បង្ក​នូវ​អំពើ​ហិង្សា​ដោយ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ប្រពន្ធ​ខ្លួន​បណ្តាល​ឱ្យ​រង​របួស​ដៃ​ខាងស្តាំ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បង្ក​នូវ​អំពើ​ហិង្សា​ដោយ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ប្រពន្ធ​ខ្លួន​បណ្តាល​ឱ្យ​រង​របួស​ដៃ​ខាងស្តាំ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​របួស​ឈ្មោះ ជួ នួន អាយុ​៥០​ឆ្នាំ ចំណែក​ប្តី​មានចិត្ត​ឃោ​ឃៅ​យក​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​ឈ្មោះ រស់ ខន ហៅ​ពៅ អាយុ​៤៧​ឆ្នាំ ទាំង​២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

អ្នក​ភូមិ​ជិតខាង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឮ​សម្លេង​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ជជែក​ឈ្លោះប្រកែក​គ្នា​បន្តិច​ក្រោយមក​ស្រាប់តែ​ឃើញ​បុរស់​ជា​ប្តី​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​ប្រពន្ធ បន្ទាប់​មក​អ្នក​ជិតខាង​ឃើញ​ហេតុ​ការ​បែប​នេះ​នាំ​គ្នា​ចាប់​ឃាត់​នឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​នាំ​ខ្លួន​យក​ទៅ​អធិការ​ស្រុក​តែ​ម្តង អ្នក​ភូមិ​ដដែល​បាន​បញ្ចា​ក់ថា បុរស​រូប​នេះ​កន្លង​មក​តែងតែ​រករឿង​ប្រពន្ធ​កូន​ជា​ញឹកញាប់​ផង​ដែរ ។

ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ដែល​បង្ក​ឱ្យ​រង​របួស​ស្នាម​យក​មក​អធិការ​ស្រុក​ធ្វើការ​សាកសួរ ។

យោង​ទៅ​លើ​ការ​សាកសួរ និង​យោង​ទៅ​លើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​សារភាព សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ