ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះសំណាងហើយណា… !!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ដែក​១​ដើម បាន​ដួល​រលំ​ធ្លាក់​ខ្សែភ្លើង​មក​ដី​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​គិតគូរ និង​រាយការណ៍​ហៅ​ឱ្យ​មន្ត្រី​ជំនាញ​អគ្គិសនី​បានដឹង​ទេ ដោយ​ទុក​រហូត​មក​មាន​សត្វ​មេក្របី​១​ក្បាល ដែល​ម្ចាស់​ដឹក​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ទីនោះ ដើរ​ជាន់​ប៉ះ​ចំ​ខ្សែភ្លើង ក៏​បណ្ដាល​ឱ្យ​ឆក់​ងាប់​ភ្លាម​ៗ​មួយ​រំពេច…

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ដែក​១​ដើម បាន​ដួល​រលំ​ធ្លាក់​ខ្សែភ្លើង​មក​ដី​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​គិតគូរ និង​រាយការណ៍​ហៅ​ឱ្យ​មន្ត្រី​ជំនាញ​អគ្គិសនី​បានដឹង​ទេ ដោយ​ទុក​រហូត​មក​មាន​សត្វ​មេក្របី​១​ក្បាល ដែល​ម្ចាស់​ដឹក​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ទីនោះ ដើរ​ជាន់​ប៉ះ​ចំ​ខ្សែភ្លើង ក៏​បណ្ដាល​ឱ្យ​ឆក់​ងាប់​ភ្លាម​ៗ​មួយ​រំពេច ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ស្ថិត​ក្នុងភូមិ​កា​កាប​១ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ឱ្យ​ដឹង​ថា បង្គោល​ដែក​នោះ មាន​ទំហំ​ប៉ុន​កំភួនដៃ​មនុស្ស​ចាស់ ដែល​ជា​បង្គោល​ភ្លើង​បំបែក​ចេញពី​កាប៊ី​ន​បង្គោល​ភ្លើង​ធំ ចូល​ទៅ​កាន់​ផ្ទះ​អ្នក​ភូមិ ។ ប៉ុន្តែ​បាន​ដួល​រលំ​យូរថ្ងៃ​មក​ហើយ ដោយសារ​ខ្យល់​កន្ត្រាក់ និង​បាន​បណ្ដាល​ឱ្យ​ធ្លាក់​ខ្សែភ្លើង​២​ខ្សែ​មក​ដី ។

ប្រភព​បន្ត​ថា មិន​មាន​នរណា​មក​អើពើ​គិតគូរ ដើម្បី​ដាក់​លើក​បញ្ឈរ​ឡើង​វិញ គឺ​ទុក​រហូត​ឆក់​មេក្របី​១​ក្បាល​ខាងលើ​ងាប់​បែប​នេះ ។ នេះ​ចាត់ទុកជា​សំណាង​ខ្លាំង​ណាស់​ដែរ ព្រោះ​ឆក់​សត្វ​ក្របី បើ​ប៉ះ​មនុស្ស​វិញ មិនដឹង​ទៅ​ជា​យ៉ាងណា​ទេ ។

អត្ថបទសរសេរ ដោយ