ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពស្ទឹងសង្កែ​ដូចអត់ស្រួល… ទឹកឡើងទៀត​​ហើយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ការ​អំពាវ​កាលពី​ម្សិល​មិញថាឱ្យ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ គឺ​​កំពុង​ចាប់ផ្ដើម​ឡើង​កាន់តែ​ខ្លាំង​ជា​ថ្មី​ទៀតនៅ​ពេល​នេះ ​។ នា​ព្រឹក​ថ្ងៃ​ទី​១៩ ​កក្កដា ​លោក​ឡុ​ង…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ការ​អំពាវ​កាលពី​ម្សិល​មិញថាឱ្យ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ គឺ​​កំពុង​ចាប់ផ្ដើម​ឡើង​កាន់តែ​ខ្លាំង​ជា​ថ្មី​ទៀតនៅ​ពេល​នេះ ​។

នា​ព្រឹក​ថ្ងៃ​ទី​១៩ ​កក្កដា ​លោក​ឡុ​ង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ស្នើ​​ដល់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ជួយ​ជម្រុញ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ ដល់​ពលរដ្ឋអំពី​ការ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​មាន​សន្ទុះ​ឡើង​កាន់តែ​ខ្លាំង​នា​ពេល​នេះ​ផងដែរ​ ។

ប្រធាន​មន្ទីរ​ដដែល​បាន​ផ្ដល់​ព័ត៌មាន​​បន្ថែម​តាម​ទូរស័ព្ទ​នៅ​ព្រឹក​នេះ​ដូច្នេះ​​ថា មន្ត្រី​នានា ជា​ពិសេស​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន សូម​ជួយ​ផ្សព្វផ្សាយ​បន្ថែម ដើម្បីឱ្យ​​បាន​ជ្រាប​ដល់​ប្រជាពលរដ្ឋ អំពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ឡើង​ខ្លាំង​នៅ​ក្នុង​ស្ទឹង​សង្កែ​នេះ​ ។ ជា​ពិសេស​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប៉ែក​ខាងក្រោម នៃ​ដង​សង្កែ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ ឬ​អាច​ជម្លៀស​ទៅ​កាន់​ទី​ទូល​មាន​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន​សិន​ ក៏​បាន ​។

ប៉ុន្តែ​លោក​ឡុ​ង ផល្គុន មិន​ទាន់​អាច​សន្និដ្ឋាន​អំពី​កម្ពស់​ទឹកស្ទឹង​ ដែល​អាច​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​ធ្ងន់​ធ្ងរ​ ដល់​កំរិត​ណា​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​អាច​សន្មត់​ថា ជំនន់​ទឹកស្ទឹង​នេះ​ អាច​នឹង​អូស​បន្លាយ​ប៉ុន្មាន​ថ្ងៃ​ដែរ​ ។

ប៉ុន្តែ​លោក ឡុ​ង ផល្គុន ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​ទាំង​អាជ្ញាធរ​ខេត្ត ទាំង​មន្ទីរ​ជំនាញ​របស់​លោក រួម​ទាំង​មន្ទីរ​នានា​ផង បាន​និង​កំពុង​តាមដាន​ស្ថានភាព កា​រវិ​វ​ឌ្ឍ​ន៍​នៃ​ជំនន់​ទឹកភ្លៀង​នេះ​ យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​រក​វិធី​រំដោះ​ទឹក និង​ទប់ស្កាត់​កុំ​ឲ្យ​កម្លាំង​ទឹក​បុក​ខ្លាំង ​។

ទោះជា​យ៉ាងណា​ បើ​តាម​មន្ត្រី​ជំនាញ​ដែល​បាន​តាមដាន​កម្ពស់​ទឹកស្ទឹង​សង្កែ​នេះ​ជា​ប្រចាំ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ត្រង់នេះ​ កម្ព​ស់​ទឹកស្ទឹង​សង្កែ​បាន​ឡើង​ដល់​កម្ពស់​​១២,៥០​ម៉ែត្រ​ហើយ​ ។ ហើយ​ចលនា​នៃ​ទឹក​កំពុង​តែ​ហក់​ឡើងជា​បណ្ដើរ​ៗ​ទៀត ព្រោះ​នៅ​ប៉ែក​ខាងលើ​នៃ​ប្រភព​ទឹកស្ទឹង នៅ​មាន​ភ្លៀង​ធ្លាក់​មិន​ឈប់​ឈរ​នៅឡើយ ​។ ដូច្នេះ ​ប្រជាពលរដ្ឋ​គួរតែ​ប្រុង​ប្រយ័ត្នឱ្យ​​បាន​ខ្ពស់​បំផុត ដើម្បី​ចៀស​វាង​អំពី​ផល​ប៉ះពាល់​ ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​ ។

អត្ថបទសរសេរ ដោយ