ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ដឹក​ជញ្ជូន​សម្ភារ​បម្រើ​ការ​បោះ​ឆ្នោត​ដល់​ខេត្ត​ចំនួន​១១​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ដឹក​ជញ្ជូន​សម្ភារ​សម្រាប់​បម្រើ​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​បាន​ទៅ​ដល់​ខេត្ត​ចំនួន​១១​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ កក្កដា ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន គ​.​ជ​.​ប ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ដឹក​ជញ្ជូន​សម្ភារ​សម្រាប់​បម្រើ​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​បាន​ទៅ​ដល់​ខេត្ត​ចំនួន​១១​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ កក្កដា ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន គ​.​ជ​.​ប ។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា សម្ភារ​សំខាន់​ៗ​ចំនួន​៤​មុខ រួម​មាន សន្លឹក​ឆ្នោត បញ្ជី​បោះ​ឆ្នោត ទឹកខ្មៅ លុបលាង​មិន​ជម្រះ និង​ត្រា​សម្ងាត់ បាន​ដឹក​ទៅ​ដល់​គោលដៅ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​មកនេះ ។

លោក ហ៊ឺ រ៉ុ​ង ទីប្រឹក្សា គ​.​ជ​.​ប និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សម្ភារ​សំខាន់​ៗ​ចំនួន​៤​មុខ យើង​បាន​ដឹក​ជញ្ជូន​ទៅ​ខេត្ត​ចំនួន​១១ ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ រួម​មាន​ខេត្តកំពង់ស្ពឺ​, ព្រះ​សីហ​នុ​, កោះកុង​, កណ្តាល​, តាកែវ​, កំពត​,​កែប​, កំពង់ចាម​, ត្បូងឃ្មុំ​, ព្រៃវែង និង​ស្វាយ​រៀង ។

​លោក​ក៏​បាន​បញ្ជាក់​ថា លើក​ទី​២​យើង​នឹង​ដឹក​សម្ភារ​ទាំងនេះ​ចេញពី​ឃ្លាំង គ​.​ជ​.​ប ទៅ​ខេត្ត​ចំនួន​១៣​ទៀត​នៅ​ថ្ងៃ​ទី​១៩ កក្កដា រួម​មាន​ខេត្តក្រចេះ​, ស្ទឹង​ត្រែង​, រតនគិរី​, មណ្ឌលគិរី​, កំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, ប៉ៃលិន​, បន្ទាយ​មាន​ជ័យ​, កំពង់ធំ​, ព្រះ​វិហារ​, ឧត្តរមានជ័យ និង​ខេត្តសៀមរាប រីឯ​រាជធានី​ភ្នំពេញ​ដឹក​ចេញ​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ដឹក​ជញ្ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ