ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាគារ​ប្រឈម​ហានិភ័យ​ត្រូវ​បាន​ជំនួស​ដោយ​អាគារ​បេតុង​កម្ពស់​បី​ជាន់​ថ្មី

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាគារ​សាងសង់​ពី​បេតុង​មាន​កម្ពស់​រហូត​បី​ជាន់​ប្រក់​ក្បឿង​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត​ប៊ុ​ន រ៉ា​នី នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយ​ដំណើរការ​សាងសង់​របស់​កម្លាំង​កង​វិស្វកម្ម​ត្រូវ​បាន​បញ្ចប់​នា​ពេល​ខាង​មុខ…

ខេត្តស្ទឹងត្រែង ៖ អាគារ​សាងសង់​ពី​បេតុង​មាន​កម្ពស់​រហូត​បី​ជាន់​ប្រក់​ក្បឿង​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត​ប៊ុ​ន រ៉ា​នី នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយ​ដំណើរការ​សាងសង់​របស់​កម្លាំង​កង​វិស្វកម្ម​ត្រូវ​បាន​បញ្ចប់​នា​ពេល​ខាង​មុខ ។

ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​មូលដ្ឋាន​ក្រុង ស្រុក​រីក​ដុះដាល​បន្តបន្ទាប់ ។ ជាក់ស្តែង​អាគារ​សាលា​បេតុង​មួយ​ខ្នង​មាន​កម្ពស់​បី​ជាន់​ស្មើ​១៨​បន្ទប់ ជំនួស​អាគារ​ឈើ​ដំបូល​ពុក និង​ប្តូរ​ពី​អនុ​វិទ្យាល័យ​មក​ជា​វិទ្យាល័យ​អូរ​ពង់​មាន់ ដោយ​ក្នុង​វិទ្យាល័យ​មួយ​នោះ​រួម​មាន​ថ្នាក់បឋមសិក្សា ថ្នាក់​ម​ធ្យោ​ម​សិក្សា និង​ថ្នាក់បាក់ឌុប ។

លោក​សាត វិបុល នាយក​សាលា​អនុ​វិទ្យាល័យ​អូរ​ពងមាន់​បាន​លើក​ឡើង​ថា ដំបូង​ឡើយ​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​អាគារ​សិក្សា​ត្រឹម​ថ្នាក់​អនុ​វិទ្យាល័យ ប៉ុន្តែ​ក្រោយ​មកនេះ​សម្តេច​បាន​ផ្តល់​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង​ទៀត ធ្វើ​អំពី​បេតុង​កម្ពស់​បី​ជាន់​មាន​១៨​បន្ទប់ ប្រក់​ដំបូល​ក្បឿង បង្កើត​ជា​វិទ្យាល័យ ដើម្បី​បាន​នៅ​ជិត​សិស្ស​ធ្វើ​ដំណើរ​មក​រៀនសូត្រ​បាន​ឆាប់ ហើយ​មាន​ពេលវេលា​ជួយ​ការងារ​ឪពុក​ម្តាយ​នៅផ្ទះ​បាន​ទៀត ។ លោក​បន្ត​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទាំង​គ្រូ​ទាំង​សិស្ស​តែង​មានការ​ព្រួយបារម្ភ​នៅ​ពេល​ព្យុះ​ភ្លៀង​ម្តង​ៗ ព្រោះ​សាលារៀន​ចាស់​ធ្វើ​ពី​ឈើ​នោះ​ពុក​ខូច ដំបូល​លិច​មិន​ធានា​សុវត្ថិភាព​សម្រាប់​សិស្ស​រៀន​ទេ ។

លោក ពេជ្រ រ៉ា​មី អភិបាលរង​ក្រុង​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា កូនចៅ​ប្រជាពលរដ្ឋ​យើង​នៅ​តំបន់​អូរ​ពងមាន់​នឹង​បាន​មក​រៀនសូត្រ​ស្រួល​ជាង​មុន​នៅ​ពេល​ទទួល​អាគារ​សិក្សា​មួយ​ខ្នង​បី​ជាន់​១៨​បន្ទប់ ជា​ចំណងដៃ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ប្រមុខ​រាជរដ្ឋាភិបាល​សាងសង់​រួចរាល់ នៅ​ចុងឆ្នាំ​នេះ​ហើយនឹង​បង្កើត​ទៅ​ជា​វិទ្យាល័យ​តែ​ម្តង ។ លោក​បញ្ជាក់​បន្ថែម​ថា​សាលារៀន​ថ្មី​ពិតជា​បាន​ជួយ​លើកកម្ពស់​លើ​ផ្នែក​វិស័យ​អប់រំ​ដល់ទី​ជនបទ​សមតា​ម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​សាងសង់​សាលារៀន​ឱ្យ​មាននៅ​ជិត​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​បាន​រៀនសូត្រ​មិនបាច់​ទៅ​រៀន​ឆ្ងាយ​ពី​ផ្ទះ​នាំ​ឱ្យ​ចំណាយ​ថវិកា​ច្រើន ។

អ្នកគ្រូ​ស្រី​សា រិ​ន​ចន្ទី គ្រូបង្រៀន​នៅ​ថ្នាក់​ទី​៦ .​ក ក្នុង​សាលា​នេះ​បាន​បញ្ជាក់​ថា មានការ​អំពាវនាវ​សូម​ឱ្យ​ពុក​ម៉ែ​បងប្អូន​ជួយ​ដាស់តឿន​កូនចៅ​បន្ថែម ដើម្បី​បាន​មក​រៀន​ទៀងទាត់​ឱ្យ​សម​នឹង​យើង​មាន​សាលា​ថ្មី ចំណេះដឹង​ថ្មី កូនចៅ​ក្លាយជា​(​សិស្ស​ល្អ​-​កូន​ល្អ​-​ប្រជាពលរដ្ឋ​ល្អ​)-​ធ្វើ​ឱ្យ​សង្គម​គ្រួសារ​នឹង​សង្គម​ជាតិ​រីក​ចម្រើន​ទៅ​បាន ។

សូម​បញ្ចា​ក់ថា សាលា​វិ​ទ្យ​ល័យ​អូរ​ពងមាន់​នេះ​មួយ​ខ្នង​បី​ជាន់​១៨​បន្ទប់ ស្ថិត​នៅ​ចំណុចប្រសព្វ​មុំ​៣ ក្រចេះ​- ស្ទឹង​ត្រែង​- រតនគីរី -​ក្នុងភូមិ​រា​ជានុ​កូ​ល​សង្កាត់​-​ក្រុង ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ