ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នែកម្តាយ​សំឡឹងរកតែ​កញ្ឆែតក្នុងប្រឡាយ​…

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ពិតជា​គួរ​ឲ្យ​សោកស្តាយ ​និង​មាន​វិប្បដិសារី​ជាទី​បំផុត ដែល​ស្ត្រី​ម្នាក់​បានយក​កូនប្រុស​អាយុ​២​ខួប​កន្លះ​ ទៅ​បេះ​កញ្ឆែត​នៅ​ក្នុង​ប្រឡាយ​ជិត​ផ្ទះ​ដែល​មានទឹក​ជ្រៅ ហើយ​នៅ​ពេល​ចុះ​បេះ​បាន​ទុក​កូន​ឲ្យ​ឈរ​នៅ​លើ​ភ្លឺ​ប្រឡាយ ។ ដោយ​រវល់​បេះ​ភ្លេចខ្លួន មួយសន្ទុះ​ក៏​នឹកឃើញ​កូន​…

ខេត្ត​កែប ៖ ពិតជា​គួរ​ឲ្យ​សោកស្តាយ ​និង​មាន​វិប្បដិសារី​ជាទី​បំផុត ដែល​ស្ត្រី​ម្នាក់​បានយក​កូនប្រុស​អាយុ​២​ខួប​កន្លះ​ ទៅ​បេះ​កញ្ឆែត​នៅ​ក្នុង​ប្រឡាយ​ជិត​ផ្ទះ​ដែល​មានទឹក​ជ្រៅ ហើយ​នៅ​ពេល​ចុះ​បេះ​បាន​ទុក​កូន​ឲ្យ​ឈរ​នៅ​លើ​ភ្លឺ​ប្រឡាយ ។ ដោយ​រវល់​បេះ​ភ្លេចខ្លួន មួយសន្ទុះ​ក៏​នឹកឃើញ​កូន​ ដែល​ឲ្យ​ឈរ​ចាំ​លើ​ភ្លឺ​ប្រឡាយ​ស្រាប់តែ​បាត់​កូន​មិនឃើញ ទើប​មានការ​សង្ស័យ ក៏​រត់​មក​ផ្ទះរ​កកូន​ក្រែង​កូន​ដើរមក​ផ្ទះ​មុន ។

ពេល​មក​ដល់​ផ្ទះ​មិនឃើញ​កូន ទើប​ផ្អើល​ឆោឡោ​ប្រាប់​អ្នក​ជិតខាង​ឲ្យ​ជួយ​រក ស្រាប់តែ​ប្រទះ​ឃើញ​កូន​លង់ ទឹក​ប្រឡាយ​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​ កើតឡើងកាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣  កក្កដា កន្លងទៅ​ នៅ​ប្រឡាយ​ទឹក​មួយ​ក្នុងភូមិ​កោះ​សោម ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ។

លោក​វរសេនីយ៍ឯក តូ​វ សុវណ្ណ អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ បាន​ឲ្យ​ដឹង​ថា ការស្លាប់​បាត់បង់​ជីវិត​របស់​ក្មេង​ប្រុស​នេះ មក​ពីម្តាយ​មានការ​ធ្វេសប្រហែស គឺ​នៅ​ពេល​ដឹក​ដៃកូនប្រុស​ដែល​ទើបតែ​អាយុ​ជា​២​ឆ្នាំទៅ​បេះ​កញ្ឆែត​ក្នុង​ប្រឡាយ បាន​ទុក​កូន​ឲ្យ​ឈរ​ម្នាក់ឯង​លើ​ភ្លឺ​ប្រឡាយ ។ លុះ​ពេល​ធ្លាក់ទឹក​ម្តាយ​ក៏​មិន​បានដឹង ទើប​បណ្តាល​ឲ្យ​កូន​លង់​ស្លាប់​គួរ​ឲ្យ​សោកស្តាយ​បែប​នេះ ។

សព​ក្មេង​ប្រុស ត្រូវ​បាន​អាណាព្យាបាល​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ឋាន ។ ឪពុក​ក្មេង​ប្រុស​នេះ​ឈ្មោះ ហាន់ ខ្លិ​ច អាយុ​៣២​ឆ្នាំ ម្តាយ​ឈ្មោះ សុខ មុំ អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ៕ ​

អត្ថបទសរសេរ ដោយ