ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គុកសមណាស់​… អង្អែលប្រដាប់ភេទកូនស្រី១៣ឆ្នាំ​​លេង​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បានឱ្យ​​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៦ ​កក្កដា ស្ថិត​នៅ​ចំណុច​ភូមិ​ឆាយ​ប​ល្ល័​ង្គ ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ដោយសារ​តែ​រពឹសដៃ​ទៅ​ស្ទាបអង្អែល​ប្រដាប់​ភេទ​កូនស្រី​លេង…

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បានឱ្យ​​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៦ ​កក្កដា ស្ថិត​នៅ​ចំណុច​ភូមិ​ឆាយ​ប​ល្ល័​ង្គ ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ដោយសារ​តែ​រពឹសដៃ​ទៅ​ស្ទាបអង្អែល​ប្រដាប់​ភេទ​កូនស្រី​លេង ​(​កូនចុង​) ។

សមត្ថកិច្ច​បានឱ្យ​​ដឹង​ទៀត​ថា ជនសង្ស័យខាងលើ ​ឈ្មោះ​យឹ​ង ស អាយុ​៤៧​ឆ្នាំ (​ត្រូវ​ជា​ឳ​ពុក​ចុង​) ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​​អាយុ​១៣​ឆ្នាំ​ (​កូនចុង​) រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ តែ​បាន​ទៅ​ស្នាក់​ធ្វើ​កម្មករ​នៅ​ចំណុច​កើតហេតុ​ ​។

បើ​តាម​សមត្ថកិច្ច​ថា ជន​អគតិ​រូប​នេះ​​បាន​ស្ទាប​ប្រដាប់​ភេទ​កូនស្រី​ក្នុង​បំណង​ប៉ង​រំលោភ​សេពសន្ថវ​: តែ​គ្មាន​​ឱកាស​ ។ លុះពេល​​ម្ដាយ​​​មក​ដល់ ​ទើប​នាង​និយាយ​រឿងពី​​ឪពុកចុង​កំហូច​នេះ​ ក៏ត្រូវ​ម្ដាយ​ទៅ​ប្ដឹង​សមត្ថ​កិច្ច​ឱ្យ​​ឃាត់ខ្លួន​​​តែ​ម្ដង​ ។

បច្ចុប្បន្ន​ កម្លាំង​នគរបាល​ស្រុក​គាស់​ក្រឡ កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ដ​ដើម្បី​ចាត់ការ​បន្ត​ហើយ​ ។

អត្ថបទសរសេរ ដោយ