ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ! ខេ​លី ជេន​ន័​រ ក្លាយជា​សេដ្ឋិនី​អាយុ​តិច​បំផុត​នៅ​អា​មេ​រិ​ក​

5 ឆ្នាំ មុន

ទស្សនាវដ្ដី​«Forbes» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ខេ​លី ជេន​ន័​រ ​(Kylie Jenner) ជា​ប្អូនស្រី​ម្ដាយ​ទីទៃ​ជាមួយ​នាង ​គី​ម កា​ដា​សៀន…

ទស្សនាវដ្ដី​«Forbes» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ខេ​លី ជេន​ន័​រ ​(Kylie Jenner) ជា​ប្អូនស្រី​ម្ដាយ​ទីទៃ​ជាមួយ​នាង ​គី​ម កា​ដា​សៀន ​តារា​សម្តែង​ដ៏​ល្បី​នៅ​សហរដ្ឋអាមេរិក បាន​ក្លាយជា​បុគ្គល​អាយុ​តិច​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​អា​មេ​រិ​ក ក្រោយ​ពី​បើក​ក្រុមហ៊ុន​គ្រឿងសំអាង «Kylie Cosmetics» កាលពី​២​ឆ្នាំ​មុន ក្នុង​ទឹកប្រាក់​២៥០.០០០​ដុល្លារ បង្កើត​អត្រា​ការ​លក់​បាន​ជាង​៦៣០​លាន​ដុល្លារ ធ្វើ​ឲ្យ​ទ្រព្យធន​របស់​ក្រុមហ៊ុន​ឡើង​ដល់​៨០០​លាន​ដុល្លារ ។

នាង​ខេ​លី ជេន​ន័​រ​បាន​កាន់​ភាគហ៊ុន​១០០​ភាគរយ​តែ​ម្នាក់ឯង និង​នៅ​ពេល​សរុប​លើ​ចំណូល​រាប់​លាន​ដុល្លារ​ពី​កម្មវិធី​ទូរទស្សន៍ និង​ផ្សេង​ៗ​ទៀត​មានទ្រព្យ​សរុប​៩០០​លាន​ដុល្លារ បាន​ផ្ដួល​ជើងឯក​ចាស់​គឺ​លោក​ម៉ាក ហ្សា​ក់​គ័​រ​ប៊ើ​ក ប្រធាន​«Facebook» ជា​មហាសេដ្ឋី​វ័យក្មេង​អាយុ​២៣​ឆ្នាំ​នៅ​ឆ្នាំ​២០១៧ ។

នាង​ខេ​លី ជេន​ន័​រ បាន​បើក​ក្រុមហ៊ុន​មួយ​មាន​បុគ្គលិក​ទាំង​ផ្នែក​ផលិត ផ្នែក​វេច​ខ្ចប់ និង​ទីផ្សារ​ចំនួន​៧​នាក់ រយ​ម​ទាំង​បុគ្គលិក​នៅ​ក្រៅ​ម៉ោង​ចំនួន​៥​នាក់ ។ ខេ​លី ជា​កូនស្រី​ពៅ​របស់​លោក​គ្រី​ស និង​នាង​ខាត​លី​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ