ជារឿងគួរឱ្យត្រេកអរបំផុតសម្រាប់អ្នកគាំទ្រ និងក្រុមជម្រើសជាតិបារាំងផ្ទាល់ ក្រោយពួកគេយកឈ្នះក្រូអាស៊ីដណ្តើមបានពានរង្វាន់ World Cup ២០១៨ ដែលប្រារព្ធធ្វើនៅប្រទេសរុស្ស៊ីអស់រយៈពេល១ខែមកនេះ ។
យ៉ាងណាមិញ FIFA នៅមានពានរង្វាន់ជាច្រើនផ្សេងទៀតសម្រាប់ផ្តល់ជូនកីឡាកររូបណាដែលបង្ហាញខ្លួនបានយ៉ាងល្អ ជាមួយនឹងសមត្ថភាពលេចធ្លោជាងគេនៅលើទីលានប្រកួត ចាប់តាំងពីវគ្គចែកពូលមក ។ ខាងក្រោមនេះ ជាឈ្មោះកីឡាករ និងក្រុមដែលឈ្នះពានរង្វាន់ទៅតាមសមត្ថភាពលេងរបស់ពួកគេ ៖
១-បាល់មាស ៖
កីឡាករ Luka Modric អាយុ៣២ឆ្នាំក្នុងនាមជាប្រធានក្រុម និងជាខ្សែបម្រើមកពីក្លិប Real Madrid កីឡាករ Luka Modric ដែលខ្នះខ្នែងជួយជ្រោមជ្រែងក្រូអាស៊ី ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រកបាន២គ្រាប់ និង Assist ១គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នេះ ។ ២គ្រាប់នេះ Modric រកបានដោយស៊ុតប៉េណាល់ទី១គ្រាប់ពេលប្រកួតប៉ះនីហ្សេរីយ៉ា និង១គ្រាប់ទៀតពេលលេងទល់នឹងអាហ្សង់ទីន ។
២-បាល់ប្រាក់ ៖
កីឡាករ Eden Hazard អាយុ២៧ឆ្នាំ ក្រោយរកបាន៣គ្រាប់ និង Assist ១គ្រាប់ ជួយបែលហ្ស៊ិកឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងដណ្តើមបានចំណាត់ថ្នាក់លេខ៣ផងនោះ ខ្សែប្រយុទ្ធមកពីក្លិបChelsea កីឡាករ Hazard ក៏បានជាប់ឈ្មោះទទួលបានពានរង្វាន់បាល់ប្រាក់ពី FIFA ។
៣-ស្បែកជើងមាស ៖
កីឡាករ Harry Kane អាយុ២៤ឆ្នាំខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេស Harry Kane ជាប្រធានក្រុមដ៏ឆ្នើមមួយរូបដែលរកបាន៦គ្រាប់លើសគេក្នុងព្រឹត្តិការណ៍ World Cup ២០១៨នេះ ។ ៦គ្រាប់នេះ ខ្សែប្រយុទ្ធមកពីក្លិប Tottenham ខាងលើ រកបានក្នុងជំនួបអង់គ្លេសប៉ះទុយនីស៊ីចំនួន២គ្រាប់ និង៣គ្រាប់ម្នាក់ឯងពេលប៉ះប៉ាណាម៉ា ខណៈ១គ្រាប់ទៀតពេលលេងទល់នឹងកូឡុំប៊ី ។ យ៉ាងណាមិញ គ្រាប់បាល់ទាំងនេះ Kane ធ្វើបានសម្រេចដោយស៊ុតប៉េណាល់ទី៣គ្រាប់ ស៊ុតក្នុងប្រអប់គ្រោះថ្នាក់២គ្រាប់ និងតែត១គ្រាប់ ។
៤-ស្បែកជើងប្រាក់ និងបាល់សំរឹទ្ធ ៖
កីឡាករ Antoine Griezmann អាយុ២៧ឆ្នាំខ្សែប្រយុទ្ធមកពីក្លិប Atletico រូបនេះ
បានដើរតួយ៉ាងសំខាន់នៅក្នុងក្រុមជម្រើសជាតិបារាំងតាំងពីវគ្គចែកពូលមកម៉្លេះ ។ ជាមួយ
នឹងការខិតខំប្រឹងប្រែងកន្លងមក Griezmann រកបាន៤គ្រាប់ ខណៈជ័យជម្នះបារាំងឈ្នះក្រូអាស៊ី៤ទល់២ ក៏តារាឆ្នើមរូបនេះ ស៊ុតបាន១គ្រាប់ផងដែរ ។ Griezmann ចូលរួមលេងជាមួយក្រុមជម្រើសជាតិឆ្នាំ២០១៤ ហើយរហូតមកទល់ពេលនេះ រូបលោកស៊ុតបានចំនួន២៤គ្រាប់ ។
៥-ស្បែកជើងសំរឹទ្ធ ៖
កីឡាករ Romelu Lukaku អាយុ២៥ឆ្នាំខ្សែប្រយុទ្ធស្បែកខ្មៅរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក កីឡាករ Lukaku រកបាន៤គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup រយៈពេល១ខែមកនេះ និងជួយឱ្យក្រុមដែលមានរហស្សនាម “បិសាចក្រហម” ដណ្តើមបានចំណាត់ថ្នាក់លេខ៣ផងដែរ ។ តារាឆ្នើមមកពីក្លិបបិសាចក្រហមរូបនេះ បានចូលរួមជាបែលហ្ស៊ិកកាលពីឆ្នាំ២០១០ ដោយបង្ហាញខ្លួនបាន៧៥ប្រកួត ស៊ុតបាន៤០គ្រាប់ ។
៦-ស្រោមដៃមាស ៖
អ្នកចាំទី Thibaut Courtois អាយុ២៦ឆ្នាំក្នុងការបង្ហាញខ្លួនជាមួយបែលហ្ស៊ិក ចាប់តាំងពីវគ្គចែកពូលដល់វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ អ្នកចាំទីដៃស្អិត Courtois ធ្វើបានយ៉ាងល្អដោយរបូតគ្រាប់បាល់តែ៦គ្រាប់ប៉ុណ្ណោះខណៈបែលហ្ស៊ិករកបាន១៦គ្រាប់ ។ Courtois ដែលបច្ចុប្បន្នលេងនៅក្លិប Chelsea បានចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំអំឡុងឆ្នាំ២០១១ និងរហូតមកដល់ពេលនេះ រូបលោកបានបង្ហាញខ្លួនចំនួន៦៥ប្រកួត ។
៧-ពានកីឡាករឆ្នើមវ័យក្មេង ៖
កីឡាករ Kylian Mbappe អាយុ១៩ឆ្នាំខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងរូបនេះ ពិតជាមានសមត្ថភាពខ្លាំងមិនធម្មតានោះទេ ។ គ្រាប់បាល់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ ដែលបារាំងឈ្នះក្រូអាស៊ី៤ទល់២ ក៏ Mbappe ស៊ុតបាន១គ្រាប់ផងដែរ ។ ក្នុងការបង្ហាញខ្លួននៅ World Cup ២០១៨ នេះ តារាឆ្នើមមកពីក្លិប Paris SG ខាងលើរកបាន៤គ្រាប់ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏ប៉ិនប្រសប់របស់គេ ។
៨-ពានFair Play ៖
ក្រុមជម្រើសជាតិអេស្ប៉ាញក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបាត់បង់ឱកាសតាំងពីវគ្គ១៦ក្រុមមកនោះ ត្រូវបានក្រុមបច្ចេកទេសរបស់ FIFA ប្រគល់ពាន Fair Play បន្ទាប់ពីពួកគេប្រកួតដោយមានឥរិយាបថត្រឹមត្រូវជាងគេនៅលើទីលាន ។ ម្យ៉ាងទៀត អេស្ប៉ាញទទួលបានកាតលឿងតែ២ប៉ុណ្ណោះ ក្នុងចំណោមការប្រកួតទាំង៤លើកនៅ World Cup ៕
ជិន សំអូន
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃ...
រាជធានីភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដោយសារតែកូវីដ ១៩ និងរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាកចុះយ៉ាងគំហុកក្ដី ក៏ការនាំ...
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...