ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយថ្ងៃ​សោះ ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៥​លើក​) ស្លាប់​៣​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​២​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៥​លើក​) ស្លាប់​៣​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​២​នាក់ (​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​,​ប្រជែង​១​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, កត្តា​យាន​២​លើក​។ សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​១​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​៦​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​កង់​បី​១​លើក​, រថយន្ត​តូច​នឹង​គោ​យន្ត​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​៥​លើក​, យាន​ផ្សេង​ៗ២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​, ផ្លូវ​ខេត្ត​៤​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន : ខេត្តបាត់ដំបង​២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់ និង​ខេត្តក្រចេះ​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៩៦០​គ្រឿង ( ម៉ូតូ​៥៣%) មធ្យោបាយ​ល្មើស​៨៦​គ្រឿង (​ម៉ូតូ​៤៩%) អប់រំ​៥៦​គ្រឿង​(​ម៉ូតូ​៦៥%) មធ្យោបាយ​ពិន័យ​៣០​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៣​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៧៣​គ្រឿង អប់រំ​គ្មាន ពិន័យ​សរុប​២​គ្រឿង (​មួក​១​គ្រឿង​, កញ្ចក់​១​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ