ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​អ្នក​នាង​ គង់​ សុជាតិ… ​ដាវណ្ណ ​អួល​ដើម​.កទប់​ទឹក​ភ្នែក​មិន​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ជុំវិញ ការ​សរសើរ​ពី​សំណាក់​ពិធី​ការិនី​រៀមច្បង​ល្បី​ល្បាញ អ្នក​នាង គង់ សុ​ជាតិ អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ជា​អ្នក​ព័ត៌មាន​ផង បា​ន​ធ្វើ​ឱ្យ​កញ្ញា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ជុំវិញ ការ​សរសើរ​ពី​សំណាក់​ពិធី​ការិនី​រៀមច្បង​ល្បី​ល្បាញ អ្នក​នាង គង់ សុ​ជាតិ អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ជា​អ្នក​ព័ត៌មាន​ផង បា​ន​ធ្វើ​ឱ្យ​កញ្ញា ដា​វណ្ណ ស្ទើរតែ​អួល​ដើម​.ក ទប់ទឹក​ភ្នែក​មិន​​បាន​ ដោយសារ​តែ​នេះ​ជា​ការ​លើក​ឡើង​របស់​កំពូល​ពិធី​ការិនី​លំដាប់​ប្រទេស​ម្នាក់ ដែល​នាង​យល់​ថា ​នាង​គឺជា​សិល្ប​ការិនី​ជំនាន់​ក្រោយ​ដែល​មានសំណាង​ដ៏​កម្រ​នោះ​។

នាង​​បន្ត​​ថា ​នេះ​ជា​សម្ដី​មាស​របស់​រៀមច្បង​ដែល​នាង​ចង​ចាំ​មិន​ភ្លេច តែ​ក៏​នឹង​ធ្វើ​ឲ្យ​ត្រូវ ​បន្ត ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំង​ផង​ដែរ ​ដើម្បី​កុំ​ឲ្យ​អ្នក​នាង ​គង់ សុ​ជាតិ ខកបំណង​។

អ្នក​នាង គង់ សុ​ជាតិ បាន​និយាយ​ថា ទាំង​សំឡេង ទាំង​ការ​លើកដាក់​សំឡេង​គឺ ពិធី​ការិនី​​វ័យក្មេង​កញ្ញា ដា​វណ្ណ ល្អ​គួរ​ឲ្យ​សរសើរ ដោយ​អ្នក​នាង​ជំរុញ​ឲ្យ​គ្រួសារ​តារា​កម្ពុជា ដែល​​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ យក​តារា​ស្រី​រូប​នេះ​មក​លើកមុខ​លើក​មាត់​ឲ្យ​បាន​ច្រើន​នោះ​ផង ដើម្បី​ជួយ​ជំរុញ​កេរ្តិ៍ឈ្មោះ​របស់​នាង​ឲ្យ​កាន់តែ​មានការ​ទទួលស្គាល់​។

អ្នក​នាងបន្ត​ថា ​មិន​ងាយ​មាន​អ្នកមាន​សមត្ថភាព​ទាំង​វោហា​ស័ព្ទ ទាំង​ការ​លើកដាក់​សំឡេង និង​មានការ​យល់​ដឹង​ច្រើន​ក្នុង​ការ​អត្ថាធិប្បាយ​បែប​នេះទេ ហើយ​អ្នក​នាង​រំភើប​ជំនួស​នៅ​ពេល​បានឃើញ​សមត្ថភាព​អត្ថាធិប្បាយ​ដ៏​ល្អ​របស់​ពិធី​ការិនី​ដា​វណ្ណ ដោយ​អ្នក​នាង​ថា សមត្ថភាព​ដូច​នាង​ គួរតែ​មានកម្ម​វិធី​លេចធ្លោ​ប្រចាំ​ប៉ុស្ដិ៍​ចេញ​មុខ​ឲ្យ​បាន​ច្រើន មិន​​គួរ​ធ្វើ​ជា​ពិធី​ការិនី​ជា​យូរ​មក​ហើយ ហើយ​អ្នក​នាង​​ទើបតែ​ចាប់អារម្មណ៍​ថា ​ជា​សិល្ប​ការិនី​​ល្អ​ម្នាក់​បែប​នេះនោះ​ទេ​។

ចំណែក​កញ្ញា ដា​វណ្ណ បាន​បង្ហាញ​អារម្មណ៍​រំភើប​ចង់​អួល​ដើម​.ក បន្ទាប់​ពី​ត្រូវ​សិល្ប​ការិនី​​ឆ្នើម​លំដាប់​ប្រទេស​សរសើរ​មិន​ដាច់​ពី​មាត់ ដោយ​កញ្ញា​ប្រកាស​ថា​ ខ្លួន​នឹង​រំពឹង​ថា​នឹង​​ក្លាយជា​ពិធី​ការិនី​ឲ្យ​បាន​ល្អ បន្ទាប់​ពី​ជោគជ័យ​ក្នុង​អាជីព​ជា​អ្នក​យក​ព័ត៌មាន និង​ជា​អ្នក​​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ផង​។

កញ្ញា​ខ្លួន​នៅ​តែ​ប្រឹងប្រែង​ចំពោះ​សមត្ថភាព​ឲ្យ​បាន​កាន់តែ​ខ្លាំង ដោយ​មិន​អាច​ទទួល​បាន​ការ​សរសើរ ហើយ​ភ្លេចខ្លួន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ