ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​គួរ​យល់​ដឹង​អំពី​ជំងឺគ្រុនឈាម

5 ឆ្នាំ មុន

ជំងឺគ្រុនឈាម​គឺជា​ជំងឺ​ដែល​ចម្លង​ដោយ​សត្វ​មូស​ខ្លា ។ ចំពោះ​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​បណ្តាល​ឲ្យ​មាន​ក្តៅខ្លួន​ខ្លាំង​, ឡើង​កន្ទួល​លើ​ស្បែក និង​ឈឺ​សាច់ដុំ និង​សន្លាក់។ ចំពោះ​ទម្រង់​ធ្ងន់​វិញ​គេ​ហៅ​វា​ថា Dengue Hemorrhagic Fever…

ជំងឺគ្រុនឈាម​គឺជា​ជំងឺ​ដែល​ចម្លង​ដោយ​សត្វ​មូស​ខ្លា ។ ចំពោះ​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​បណ្តាល​ឲ្យ​មាន​ក្តៅខ្លួន​ខ្លាំង​, ឡើង​កន្ទួល​លើ​ស្បែក និង​ឈឺ​សាច់ដុំ និង​សន្លាក់។ ចំពោះ​ទម្រង់​ធ្ងន់​វិញ​គេ​ហៅ​វា​ថា Dengue Hemorrhagic Fever ដែល​បណ្តាល​ឲ្យ​មានការ​ហូរ​ឈាម​ធ្ងន់​, សម្ពាធ​ឈាម​ថយ​ចុះ​ខ្លាំង និង​ស្លាប់​បាន ។

ជំងឺ​​នេះ​ភាគច្រើន​កើត​មាន​ជា​ញឹកញាប់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ខាង​កើត ប៉ុន្តែ​វា​បែរជា​មាន​ច្រើន​ខ្លាំង​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន និង​ការី​ប៊ី​ន​ទៅ​វិញ ។  អ្នក​​ស្រាវជ្រាវ​កំពុង​តែ​ស្វែងរក​វ៉ាក់សាំង​ជំងឺ​មួយ​នេះ ប៉ុន្តែ​ការ​បង្ការ​ក​ដ៏​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​កុំ​ឲ្យ​មូស​ខាំ ជា​ពិសេស​កន្លែង​ដែល​មាន​ចំនួន​ជំងឺគ្រុនឈាម​ច្រើន ។

១-រោគ​សញ្ញា ៖ មនុស្ស​ជា​ច្រើន ជា​ពិសេស​កុមារ និង​យុវវ័យ​ប្រហែលជា​មិន​ធ្លាប់​មាន​រោគ​សញ្ញា​ក្នុង​ពេល​កើត​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​ទេ ។ ប៉ុន្តែ​រោគ​សញ្ញា​នឹង​កើត​ឡើង​នៅ​រយៈពេល​៤​ទៅ​១០​ថ្ងៃក្រោយ​ពី​ត្រូវ​បាន​មូស​មាន​ជំងឺ​ខាំ​រួច ។

រោគ​សញ្ញា​របស់​ជំងឺគ្រុនឈាម​មាន​ដូច​ជា​៖ ​ក្តៅខ្លួន​ចាប់ពី ៤១​អង្សា​សេ​ឡើង​ទៅ ។ ​ឈឺក្បាល ​ឈឺ​សាច់ដុំ​, ឆ្អឹង និង​សន្លាក់ ​ឈឺ​នៅ​ខាងក្រៅ​ភ្នែក។ អ្នក​ក៏​ប្រហែលជា​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​៖ ​ចេញ​កន្ទួល ក្រហម​ៗ​ពេញ​ខ្លួន ​ក្អួត និង​ចង្អោ ​ហូរ​ឈាម​តិចតួច​ពី​ក្នុង​អ​ញ្ជា​ញ​ធ្មេញ ឬ ច្រមុះ ។

អ្នកជំងឺ​ភាគច្រើន​ជា​ឡើង​វិញ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ករណី​ខ្លះ រោគ​សញ្ញា​របស់​វា​នឹង​កាន់តែ​ធ្ងន់ ហើយ​អាច​គម្រាម​គំ​ហែង​ដល់​ជីវិត​ទៀត​ផង។

រសៃឈាម​ច្រើន​តែ​ខូចខាត និង​ហូរ​ឈាម​ចេញ ហើយ​ចំនួន​នៃ​កោសិការ​សម្រាប់​​ធ្វើ​ឲ្យ​ឈាមកក​ក៏​ថយ​ចុះ​ផង​ដែរ ដូច្នេះ​វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​៖ ​ការ​ហូរ​ឈាម​ចេញពី​ច្រមុះ និង​មាត់ ។ ​ឈឺពោះ​ធ្ងន់ ​ក្អួត​ជាប់​រហូត ​ហូរ​ឈាម​ក្រោម​ស្បែក ដែល​មើលទៅ​ដូច​ជា ជាំ​ៗ ។ ​មាន​បញ្ហា​នៅ​សួត​, ថ្លើម និង​បេះដូង ។

២-មូលហេតុ ៖ ជំងឺគ្រុនឈាម​បណ្តាល​មក​ពី​វីរុស​បង្ក​ជំងឺគ្រុនឈាម​មួយ​ក្នុង​ចំណោម​បួន ដែល​ចម្លង​តាម​រយៈ​មូស​ខ្លាខាំ​មនុស្ស ។ នៅ​ពេល​មូស​ខាំ​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ ឬ​វីរុស​បង្ក​ជំងឺគ្រុនឈាម វីរុស​នោះ​នឹង​ចូល​ទៅ​ក្នុង​សត្វ​មូស​នោះ ។ បន្ទាប់​មក​មូស​នោះ​នឹង​ក្លាយទៅជា​មូស​ផ្ទុក​ជំងឺ ។ នៅ​ពេល​វា​ទៅ​ខាំ​មនុស្ស​ម្នាក់​ទៀត វីរុស​នឹង​ចូល​ទៅ​ក្នុង​ចរន្តឈាម​របស់​មនុស្ស​នោះ​ដើម្បី​បង្ក​ជំងឺ​ទៀត ។

ក្រោយ​ពី​អ្នកជា​សះស្បើយ​ពី​ជំងឺគ្រុនឈាម​ហើយ អ្នក​នឹង​មាន​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រឆាំង​នឹង​វីរុស​បង្ក​គ្រុនឈាម​មួយ​ប្រភេទ​ដែល​ចម្លងជំងឺ​អ្នក ប៉ុន្តែ​មិន​អាច​ប្រឆាំង​នឹង​វីរុស​បី​ប្រភេទ​ទៀត​បាន​ទេ ។ ចំពោះ​កត្តា​ប្រឈម​នឹង​ជំងឺគ្រុនឈាម​បែប​ធ្ងន់​នឹង​កើន​ឡើង​ខ្លាំង​បើសិនជា​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​លើក​ទី​ពីរ​, ទី​បី ឬ​ទី​បួន​ទៀត ។

៣-កត្តា​ប្រឈម​មុខ ៖ ​រស់នៅ ឬ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ត្រូពិច​៖ ការ​រស់នៅ​ក្នុង​តំបន់​ត្រូពិច និង​ត្រូពិច​ក្រោម​ជា​ពិសេស​កន្លែង​ដែល​មានការ​ប្រឈម​មុខ​ខ្ពស់​ដូច​ជា​តំបន់​អាស៊ី​អាគ្នេយ៍​, អា​មេ​រិ​កឡា​ទី​ន និង​ការី​ប៊ី​ន សុទ្ធតែ​ធ្វើ​អោយ​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឹង​វីរុស​បង្ក​ជំងឺគ្រុនឈាម ។

​ធ្លាប់​មាន​ជំងឺគ្រុនឈាម​ពី​មុន​មក​៖ ការ​ដែល​ធ្លាប់​ឆ្លង​ជំងឺគ្រុនឈាម​ពី​មុន​ម្តង​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ប្រឈម​ខ្លាំង​នឹង​ការ​មាន​រោគ​សញ្ញា​ធ្ងន់​នៅ​ពេល​ឆ្លង​ជំងឺ​នេះ​ជា​លើក​ទី​ពីរ ជា​ពិសេស​កុមារ​តែ​ម្តង ។

៤-ផលវិបាក ៖ បើសិនជា​ជំងឺគ្រុនឈាម​នោះ​ជា​ទម្រ​ង​ធ្ងន់ វា​អាច​នឹង​បំផ្លាញ​ដល់​សួត​, ថ្លើម ឬ​បេះដូង​បាន​។ សម្ពាធ​ឈាម​អាច​នឹង​ថយ​ចុះ​រហូត​ដល់​កម្រិត​គ្រោះថ្នាក់ ដែល​ជា​ហេតុ​នាំ​អោយ​ស្យុ​ក ឬ​ករណី​ខ្លះ​ឈាន​ដល់​ស្លាប់​ក៏​មាន​ដែរ ។

៥-តេស្ត និង​ការ​កំណត់​រោគវិនិច្ឆ័យ ៖ ការ​កំណត់​រោគវិនិច្ឆ័យ​ជំងឺគ្រុនឈាម​អាច​ជា​រឿង​មួយ​ពិបាក ព្រោះ​សញ្ញា​របស់​វា​ងាយ​នឹង​ច្រឡំ​នឹង​ជំងឺ ផ្សេង​ៗ​ទៀត​ដូច​ជា​ជំងឺគ្រុនចាញ់​, និង​ជំងឺគ្រុនឈាម​ជាដើម ។ ដូច្នេះ​គ្រូពេទ្យ​ទំនងជា​ត្រូវ​សួរ​ប្រវត្តិ​ជំងឺ និង​ការ​ធ្វើ​ដំណើរ​របស់​អ្នក ជា​ពិសេស​រឿង​ទាក់ទង​នឹង​មូស​ខាំ​តែ​ម្តង ។

ការ​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​ជា​ច្រើន​អាច​រក​ឃើញ​អំណះអំណាង​របស់​វីរុស​បង្ក​ជំងឺគ្រុនឈាម​បាន ប៉ុន្តែ​លទ្ធផល​ច្រើន​តែ​មក​មិន​ទាន់​ទេ ដូច្នេះ​ត្រូវ​តែ​មានការ​សម្រេចចិត្ត​ព្យាបាល​អោយទាន់​ពេលវេលា​សិន​ទើប​ជា​ការ​ល្អ ។

៦-ការ​ព្យាបាល ៖ ជំងឺគ្រុនឈាម​មិន​ទាន់​មាន​វិធី​ព្យាបាល​ណាមួយ​ពិសេស​នៅឡើយ​ទេ។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​អ្នកជំងឺ​ទទួលទាន​ជាតិ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​ខ្សោះ​​ជាតិ​ទឹក​ពី​ការ​ក្អួត និង​ក្តៅខ្លួន​ខ្លាំង​។ ថ្នាំ Acetaminophen (Tylenol) អាច​បញ្ចុះ​កម្តៅ និង​បន្ថយ​ការ​ឈឺចាប់​បាន ។ ចូរ​ចៀសវាង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ណា​ដែល​បង្កើន​ការ​ហូរ​ឈាម​ដូច​ជា ថ្នាំ​អាស្ពីរីន​, Ibuprofen (Advil, Motrin) និង Naproxen Sodium (Aleve) ។

បើសិនជា​អ្នកមាន​ជំងឺគ្រុនឈាម​ធ្ងន់ អ្នក​ប្រហែលជា​ត្រូវ​៖ ​ព្យាបាល​ដោយ​ថែទាំ​សុខភាព​ក្នុង​មន្ទីរពេទ្យ។ ​បញ្ចូល​ជាតិ​ទឹក​តាម​សរសៃ និង​ជំនួស​អេ​ឡិច​ត្រូ​លី​ត្រ​ដែល​បាត់បង់ ។ ​តាមដាន​សម្ពាធ​ឈាម ។ ​បញ្ចូល​ឈាម​ដើម្បី​ជំនួស​ការ​បាត់បង់​ឈាម ។

៧-ការ​បង្ការ ៖ ចំពោះ​វ៉ាក់សាំង​ជំងឺគ្រុនឈាម​កំពុង​តែ​ផលិត ប៉ុន្តែ​ជា​ទូទៅ​គឺ​មិន​អាច​ប្រើ​បាន​នៅឡើយ​ទេ​។ បើសិនជា​អ្នក​កំពុង​តែ​រស់នៅ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយ​ដែល​មាន​ជំងឺគ្រុនឈាម​នោះ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​កុំអោយ​ឆ្លង​ជំងឺគ្រុនឈាម​គឺ​ធ្វើ​យ៉ាងណា​កុំអោយ​មូស​ដែល​មាន​ជំងឺ​ខាំ​បាន ។

បើសិនជា​អ្នក​កំពុង​តែ​រស់នៅ ឬ​ធ្វើ​ដំណើរ​ទៅ​តំបន់​ត្រូពិច​ដែល​ជា​កន្លែង​មាន​ជំងឺ​គ្រុនឈាម​នោះ អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​ដើម្បី​កុំ​ឲ្យ​មូស​ខាំ​បាន​៖ ​ដេក​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ឬ​ដេក​ក្នុង​មុង ។ ​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​ផ្ទះ​នៅ​ពេល​យប់ ជា​ពិសេស​កន្លែង​ដែល​មាន​មូស​ច្រើន ។ ​ស្លៀក​សម្លៀក​បំពាក់​អាវ​វែង​ខោ​វែង​ដើម្បី​បន្ថែម​ការ​ការពារ ហើយ​ក៏​កុំ​ភ្លេច​ពាក់​ស្រោមជើង​ផង ។ ​ប្រើ​សារធាតុ​បណ្តេញ​មូស ជា​ពិសេស​ការ​ដេក​ក្នុង​មុង​ដែល​ជ្រ​លួ​ក​ថ្នាំ​តែ​ម្តង ។

៨-​កាត់​បន្ថយ​ជម្រក​មូស ​៖ មូស​ដែល​ផ្ទុក​ជំងឺគ្រុនឈាម​ច្រើន​តែ​រស់នៅ​ក្នុង និង​ជុំវិញ​ផ្ទះ ហើយ​វា​ក៏​អាច​បង្កើត​កូនចោ​នៅ​ក្នុង​របស់​ដែល​អាច​ដក​ទឹកបាន​ដែរ ។ ដូច្នេះ​អ្នក​គួរតែ​លុប​​បំបាត់​របស់​អស់ទាំង​នេះ​ដើម្បី​កាត់​បន្ថយ​ចំនួន​មូស (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ