ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ពិតជា​ទទួល​យក​អត់បាន​ទេ… លឿនពេកហើយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​បានឱ្យ​​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រអិល​ដួល​បោក​ក្បាល​ចូល​ខ្សែ​ពាន​ម៉ាស៊ីន​សាក​អា​គុយ​បណ្ដាលឱ្យ​​ស្លាប់ កាលពី​វេលា​ម៉ោង០៤ និង៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ស្ថិត​នៅ​ក្នុងភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​បានឱ្យ​​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រអិល​ដួល​បោក​ក្បាល​ចូល​ខ្សែ​ពាន​ម៉ាស៊ីន​សាក​អា​គុយ​បណ្ដាលឱ្យ​​ស្លាប់ កាលពី​វេលា​ម៉ោង០៤ និង៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ស្ថិត​នៅ​ក្នុងភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ​។

សេចក្តីរាយការណ៍បន្តថា ស្ត្រី​រង​គ្រោះ​ខាងលើ ឈ្មោះ​តើក ប៉ិច អាយុ​៥២​ឆ្នាំ មានមុខ​រប​រ​សាក​អា​គុយ នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ ​។ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​បាន​ទៅ​កន្លែង​ម៉ាស៊ីន​សាក​អា​គុយ តែ​ចៃដន្យ គាត់​បាន​រអិល​ជើង​ដួល​ក្បែរ​នោះបោក​ក្បាល​ចូល​ក្នុង​ខ្សែ​ពាន​ម៉ាស៊ីន​សាក​អា​គុយ​បណ្ដាល​ឱ្យ​​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​ ក្រោយ​ទ​ទូល​បាន​ព័ត៌មាន​នេះ​ ។ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ ទីតាំង​កើតហេតុ និង​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ