ព្រឹត្តិការណ៍បាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក (World Cup) ២០១៨ បានបញ្ចប់ទៅដោយជោគជ័យ បន្ទាប់ពីប្រើរយៈពេលអស់មួយខែ ចាប់តាំងពីថ្ងៃបើកឆាកទី១៤មិថុនា រហូតមកដល់ថ្ងៃទី១៥ កក្កដា ម្សិលមិញនេះ ខណៈក្រុមម្ចាស់ជើងឯកយើងក៏បានរកឃើញហើយផងដែរ ។

បើក្រឡេកមើលឱ្យស៊ីជម្រៅវិញ យើងនឹងដឹងថា ប្រទេសមហាអំណាចសេដ្ឋកិច្ច យោធាមួយនេះ ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការរៀបចំព្រឹតិ្តការណ៍ World Cupនេះក្នុងនាមជាម្ចាស់ផ្ទះ ។

ទន្ទឹមនឹងនេះ ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីក្នុងតំបន់ និងជាសេដ្ឋវិទូរុស្ស៊ី លោក Arkady Dvorkovich បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Tass ថា «រុស្ស៊ីទាញបានប្រយោជន៍ជាច្រើនពី World Cup ប៉ុន្តែខ្ញុំសូមលើកយកតែ៣ចំណុចសំខាន់ៗប៉ុណ្ណោះមកនិយាយ ។ សំខាន់ទី១-គឺហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំពោះការអភិវឌ្ឍវិស័យកីឡារបស់កុមារ និងយុវជន ។ ទីលានហ្វឹកហាត់បាល់ទាត់ថ្មីៗប្រមាណ៧០កន្លែងទូទាំងប្រទេសនឹងត្រូវដាក់ឱ្យប្រើប្រាស់ដើម្បីបង្វឹកពួកគេ ។ រីឯការរៀបចំខ្លួន ការចូលរួមពីអ្នកស្ម័គ្រចិត្ត និងការរក្សាសណ្តាប់ធ្នាប់ក្នុងនាមជាម្ចាស់ផ្ទះ ជាចំណុចសំខាន់ទី២ដែលរុស្ស៊ីបានសិក្សា និងឈ្វេងយល់រឹតតែច្បាស់ពីរបៀបនៃការរៀបចំព្រឹត្តិការណ៍ធំៗ» ។

ចែករំលែកព័តមាននេះ