អីយ៉ាស់! Man City បំបែកកំណត់ត្រាដ៏ពិសេសមួយនៅ World Cup ២០១៨
2 ឆ្នាំ មុន
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០១៨ ចូលដល់រាត្រីដណ្តើមពានក្រោយរកឃើញក្រុមខ្លាំងពីរ គឺមាន់គកបារាំង និងក្រឡាអុកក្រូអាស៊ី ដែលពួកគេនឹង ស៊ីសាច់ហុតឈាមលើសមរភូមិវាលស្មៅទឹកដីរុស្ស៊ី ។…
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០១៨ ចូលដល់រាត្រីដណ្តើមពានក្រោយរកឃើញក្រុមខ្លាំងពីរ គឺមាន់គកបារាំង និងក្រឡាអុកក្រូអាស៊ី ដែលពួកគេនឹង ស៊ីសាច់ហុតឈាមលើសមរភូមិវាលស្មៅទឹកដីរុស្ស៊ី ។
នៅព្រឹត្តិការណ៍នេះផងដែរ គេសង្កេតឃើញថា ក្លិប Man City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beverages បានបំបែកកំណត់ត្រាពិសេសមួយនៅក្នុងការប្រកួតដ៏ធំនេះ ពោលគឺមានកីឡាករ ១៦ រូបបង្ហាញខ្លួននៅ World Cup ២០១៨ វ៉ាដាច់ក្លិបធំៗផ្សេងទៀតដូចជា Real Madrid (15), Barcelona (14), Paris SG, Tottenham Hotspur Chelsea (12) ។ ខណៈក្លិប Juventus, Man Utd, Bayern (11) និងក្លិប Atletico (9) ។