ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​លើក​ទី​២៥​ទិវា​បង្កើត ​និង​សម្ភោ​ធ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន​សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច…

ខេត្តស្វាយរៀង ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន​សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៥​ទិវា​កងរាជអាវុធហត្ថ​១៤​កក្កដា ១៩៩៣ និង​១៤​កក្កដា ២០១៨ និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដោយ​មានការ​ចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង លោកនាយ​ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ គណប្រតិភូ​ក្រសួងការពារជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រីរាជការ យុវជន​សហភាព​សហ​ព​ន្ធ័​យុវជន​ខេត្ត​ជា​ច្រើន​កុះករ ។

ពិធី​នេះ​បាន​រៀបចំ​នា​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៨ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ថិត​នៅ​ភូមិ​ថ្មី​សង្កាត់​សង្ឃ​រ័ ក្រុង​ស្វាយ​រៀង ។ ក្នុង​ឱកាស​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គបញ្ជាការ​ស្តីទី​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អាន​សុន្ទរកថា​នូវ​ប្រវត្តិ​នៃ​ការ​បង្កើត​កងរាជអាវុធហត្ថ​ថា ដំណើរការ​វិវត្តន៍​ស្ថាប័ន កងរាជអាវុធហត្ថ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៥៧ ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ កងរាជអាវុធហត្ថ​ខ្មែរ​នោះ បើ​តាម​ព្រះរាជ​ក្រិ​ត្យ​លេខ​៤៤៦SN និង​៤៤៧SN ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​កងរាជអាវុធហត្ថ​ជាតិ​វិញ នៅ​ឆ្នាំ​១៩៧១ នោះ បើ​តាម​ក្រិ​ត្យ​លេខ​៥៧៤/ ៧១CE ។

ហើយ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុ​ល​ពត ស្ថា​ប​ន័ សង្គម​ជាតិ​ត្រូវ​បាន​លប់​ចោល និង​បាន​កាប់សម្លាប់​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​យ៉ាង​រង្គាល​ឃោ​ឃៅ​យង់ឃ្នង ។ លោក​បន្ត​ទៀត​ថា ទើបតែ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​លើក​ទី​១ ឆ្នាំ​១៩៩៣ តាម​ក្រិ​ត្យ​ចុះ​ថ្ងៃ​ទី​១៤ កក្កដា ១៩៩៣ ក្នុង​រចនា​សម្ព​ន្ធ័​នៃ​អគ្គ​សេនាធិការដ្ឋាន​នោះ​ក៏​មាន​កង​អាវុធហត្ថ​ដែរ ។ តាម​ស្មារតី​នៃ​អនុ​ក្រិ​ត្យ​នោះ​កងរាជអាវុធហត្ថ​បាន​កំណត់​ថ្ងៃ​ទី​១៤ កក្កដា ១៩៩៣ ជា​ទិវា​កងរាជអាវុធហត្ថ​រហូត​រៀង​មក ។ កងរាជអាវុធហត្ថ​មាន​តួនាទី និង​ភារកិច្ច​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ ការពារ​កិត្តិយស និង​ផលប្រយោជន៍​យោធា និង​ផ្តល់​កម្លាំង​គាំទ្រ ក្រសួង ស្ថាប័ន ដើម្បី​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ ។ មាន​វិសាលភាព​លើ​ផ្ទៃ​ប្រទេស​ទាំងមូល​ទៅ​លើ​យោធា​ក្នុង​ជួរ​កងទ័ព និង​លើ​ពលរដ្ឋ​ស៊ី​វិល​ថែម​ទៀត​ផង​នេះ ។ ហើយ​កងរាជអាវុធហត្ថ​បាន​ចូលរួម​អភិវឌ្ឍន៍​ផង​ដែរ ជាក់ស្តែង គឺ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​ដែល​កំពុង​ប្រារព្ធ​ពិធី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ ស្រប​ជាមួយ​ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ ហើយ​ក៏​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក្នុង​សម័យ​តេ​ជោ ជា​ប្រវត្តិសាស្ត្រ​ផង​ដែរ ។

ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​មាន​ផ្ទៃដី​សរុប​២៨,៩៤៣​ម៉ែត្រការ៉េ​បាន​សាងសង់​អាគារ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​០៩ កក្កដា ២០១៨ ចំណាយ​ថវិកា​ស​រុ​៩,៥៣២, ៦២២,៧០០​រៀល ។ ដែល​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ក្នុង​ទីបញ្ជាការ​រួម​មាន កសាង​អាគារ​សេនាធិការ​០១​ខ្នង កម្ពស់​៣​ជាន់ ទទឹង​១១​ម៉ែត្រ បណ្តោយ​៥៦​ម៉ែត្រ អាគារ​ស្នាក់​នៅ ១​ខ្នង កម្ពស់​៤​ជាន់​ទទឹង​៩​ម៉ែត្រ បណ្តោយ​៥៦​ម៉ែត្រ ។ របង​ជុំវិញ​បន្ទាយ​៧៦៦​ម៉ែត្រ​កម្ពស់​២,៥០​ម៉ ទ្វារ​បង​២ និង​ប៉ុ​ស្ត៍​យាម​ប្រចាំការ​ចំនួន​២​ខ្នង និង​គ្រុឌ​១ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​នាយ​ទា​ហ៊ាន​កង​យោធពលខេមរភូមិន្ទ​បាន​ធ្វើការ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​ល្អ ឲ្យ​សង្គម​ជាតិ​មាន​សុខ​សន្តិភាព ។ សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ក៏​បាន​លើក​ឡើង​ដែរ​ថា ភាព​ជោគជ័យ​២៥​ឆ្នាំ នៃ​កងរាជអាវុធហត្ថ​ក៏​មានការ​កែទម្រង់​រៀបចំ ក្រោយ​ពេល​បោះ​ឆ្នោត​ដំបូង​ឆ្នាំ​១៩៩៣ ដោយ​មាន​វីរៈបុរស នាយ​ទា​ហ៊ាន​ចាស់​ៗ ដែល​ជានា​យក​ទាហាន​ជាន់ខ្ពស់ និង​អ្នកឧកញ៉ា​ចក្រី ញ៉ឹ​ក យូ​ឡុ​ង ជួយ​រៀបចំ​អនុ​ក្រិ​ត្យ​ឋានន្តរសក្តិ​យក​តាម​ម៉ូ​ដែល​បារាំង ហើយ​បារាំង​បាន​បញ្ជូន​បេសកជន​មក​ជួយ​រៀបចំ​ដែរ មាន​រចនាសម្ព័ន្ធ​ល្អ​ប្រសើរ​រហូត​ដល់​បច្ចុប្បន្ន ។

​ដើម្បី​មន្ត្រី​កងរាជអាវុធហត្ថ​បំពេញ​តួនាទី​ភារកិច្ច​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​បាន គឺ​ក្រសួងការពារជាតិ និង​ក្រសួងយុត្តិធម៌ បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​ទើប​មន្ត្រី​កងរាជអាវុធហត្ថ​ទៅ​ជា​មន្ត្រី​យុត្តិធម៌ ដូច្នេះ​ត្រូវ​តែ​បន្ត បេសកកម្ម​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ជូន​សង្គម​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព ជា​ពិសេស​ចូល​រួមការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ពេល​ដំណើរការ​ឃោសនាបោះឆ្នោត​ពេល​បោះ​ឆ្នោត​ថ្ងៃ​២៩​កក្កដា ២០១៨ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ