អាចឈានដល់​ប្រកាស​អាសន្ន​ទេ​…បាត់ដំបងពេលនេះ ​​​​លួច​​ម្លឹ​ង​​ៗ​


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ទន្ទឹម​កើតមាន​ករណី​​លួច​​កាច់​​សោ​.​ក​​ម៉ូតូ​អស់២គ្រឿង​បាន​ដោយ​សុវត្ថិភាព​​ទាំង​ព្រលឹម​ក្នុងស្រុក​មោង​ប្ញ​ស្សី ស្រាប់តែ​នៅ​​​ស្រុក​បាណ​ន់​ឯណោះ​វិញ ចោរ​​ក៏​បាន​​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​បាន​សម្រេច​១​គ្រឿង​​ទៀត កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ កក្កដា ស្ថិត​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​អន្លង់​តា​មី ក្នុង​ភូមិ​អន្លង់​តា​មី ឃុំ​ឈើទាល ស្រុក​បាណ​ន់  ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ម៉ូតូ​ឈ្មោះ​កង យ៉ែ​ម​ ភេទប្រុស អាយុ​៨៣ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ប្រគាប
ឃុំ​ឈើទាល ស្រុក​បាណ​ន់ ​។ រីឯម៉ូតូម៉ាក​ហុងដា​C១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាកលេខបប
​1V-​4793 ​​​ដោយ​​គាត់​ឈប់​ម៉ូតូ​ចុះ​ទិញ​បារី មិន​បាន​ដក​សោ​ចេញ ​ក៏​ត្រូវចោរ​​ធ្វើ​សកម្មភាពកាច់យកបាន ​ជិះ​គេច​​បាត់​​ដោយ​​សុវត្ថិភាព ។

មានការ​កត់​សម្គាល់ថា ករណី​កាច់សោ​.​ក​ម៉ូតូ​នេះ បាន​កើតឡើង​ផ្ទូ​ន​ៗ​គ្នា​២​លើក​ទាំង​ព្រលឹម​អុល នៅ​ឯ​ស្រុក​មោង​ប្ញ​ស្សី ស្រាប់តែកើតឡើង​ជា​​លើក​ទី​៣​នៅ​រសៀល​ថ្ងៃ​ដដែល​ក្នុងស្រុក​បាណ​ន់ ។ ដូច​ជា​ខ្លាំង​ដៃ​ពេក​ហើយ​លោក​​ចោរ​… មិន​អាសូរ​ទ្រូង​សមត្ថកិច្ច​អី​បន្តិច​សោះ​…! ដូច្នេះ សូម​ប្រជាពលរដ្ឋ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លួនឯង​ខ្លះ​ផង ព្រោះ​សមត្ថកិច្ច​មិន​អាច​មើល​សព្វ​ទេ​…!

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ